ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ដរតនគិរី​ក្នុង​១​ឆ្នាំ​បាត់បង់​ព្រៃឈើ​អស់​ចំនួន​២,០០០​ហិ​កតា

13 ឆ្នាំ មុន

ខេត្ដរតនគិរី ៖ ការ​កា.ប់​ទន្ទ្រាន​យកឈើ​លក់​ដោយ​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ និងការ​រាន​យក​ដី​ធ្វើស្រែ​ចំការ​របស់​បងប្អូន​ជនជាតិ​ភាគតិច នៅ​តែ​បន្ដ​កើត​មាននៅ​ស្រុកតា​វែង បើ​ទោះបីជា​មាន​បទបញ្ជា​ពី​ប្រមុខរដ្ឋាភិបាល​ក៏​ដោយ ។ មានការ​លើក​ឡើង​ថា បើ​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​កា.ប់ទន្ទ្រាន​ព្រៃឈើ​ដោយ​បែប​នេះ​តទៅ​ទៀត ព្រៃឈើ​នៅ​តំបន់​នោះ​ច្បាស់​ជា​អន្ដរាយ​អស់មិន​ខាន​ឡើយ ។លោក​ប៉ាវ ហម​ផា​ន អភិបាលខេត្ដ​បានថ្លែង​ថា

ខេត្ដរតនគិរី ៖ ការ​កាប់​ទន្ទ្រាន​យកឈើ​លក់​ដោយ​ក្រុម​ឧក្រិដ្ឋជន​ព្រៃឈើ និងការ​រាន​យក​ដី​ធ្វើស្រែ​ចំការ​របស់​បងប្អូន​ជនជាតិ​ភាគតិច នៅ​តែ​បន្ដ​កើត​មាននៅ​ស្រុកតា​វែង បើ​ទោះបីជា​មាន​បទបញ្ជា​ពី​ប្រមុខរដ្ឋាភិបាល​ក៏​ដោយ ។ មានការ​លើក​ឡើង​ថា បើ​នៅ​តែ​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​កាប់ទន្ទ្រាន​ព្រៃឈើ​ដោយ​បែប​នេះ​តទៅ​ទៀត ព្រៃឈើ​នៅ​តំបន់​នោះ​ច្បាស់​ជា​អន្ដរាយ​អស់មិន​ខាន​ឡើយ ។លោក​ប៉ាវ ហម​ផា​ន អភិបាលខេត្ដ​បានថ្លែង​ថា នៅ​ក្នុង​ខេត្ដរតនគិរី​ទាំងមូល​មាន​៩ ស្រុក​-​ក្រុង និង​មាន​ប្រជាជន​៣​ម៉ឺន​គ្រួសារ ស្មើនឹង​ជាង​១៥​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិភាគតិច​ម្ល៉ោះហើយ​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើស្រែ​ចំការ​ច្រើន​តែ​បងប្អូន​ជនជាតិភាគតិច ដែល​គាត់​ធ្វើស្រែ​ចំការ​វិល​ជុំ ។ ក្នុងមួយ​ឆ្នាំ​ដី​ព្រៃឈើ​នៅ​ខេត្ដរតនគិរី​បាន​បាត់បង់​ប្រមាណ​២,០០០​ហិ​កតា​ឯណោះ ។

ព្រោះបងប្អូន​ជនជាតិភាគតិច​គាត់​កាប់​ព្រៃឈើ​រួចធ្វើ​ចំការ តែ​ក្នុង​រយៈពេល​៤​ឆ្នាំ​គាត់​រើ​ចេញពី ដី​នោះ​ហើយ​ទៅ​កាប់​ទន្ទ្រាន​កន្លែង​ថ្មី​ទៀត ។ សព្វ​ថ្ងៃនេះ ខេត្ដ​កំពុង​តែ​រិះរក​វិធានការណែនាំ​ហាមឃាត់ និង​ទប់ស្កាត់​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ជាជនជាតិភាគតិច​កាប់​បំផ្លាញ ។ យើង​ត្រូវបង្ហាត់បង្ហាញ​គាត់ ដើម្បី​ឱ្យ​គាត់​យល់​ដឹង​អំពីការ​ប៉ះពាល់​បរិស្ថាន​ចំពោះ​ការ​កាប់​បំផ្លាញព្រៃឈើ​យក​ដី​ធ្វើ​ចំការ​វិល​ជុំ ។លោក​ប៉ាវ ហម​ផា​ន បាន​អំពាវនាវ​ផងដែរ​ថា សូម​ឱ្យ​មន្ដ្រី​ស្ថាប័ន​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​នឹង​ព្រៃឈើ បរិស្ថាន មេត្ដា​ជួយ​ចុះ​ធ្វើ អន្ដរាគមន៍​ទប់ស្កាត់​ពន្យល់​បង្ហាត់បង្ហាញ ដល់​បងប្អូន​ជនជាតិភាគតិច​ឱ្យ​យល់់​ដឹង​ពីបរិស្ថានពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ឱ្យ​បាត់ បង់​ព្រៃឈើ ខូច​បរិស្ថាន មាន​គ្រោះ​ទឹកជំនន់ ខ្យល់ព្យុះ និង​គ្រោះ​រាំង​ស្ងួត​ជាដើម ។ យើងទាំងអស់​គ្នា ត្រូវ​ងាក​មក​នាំ​គ្នា​ថែរក្សា​ព្រៃឈើ​រក្សា​បរិស្ថាន​ធម្មជាតិ​ដែល​ជា​ជីវិត​របស់យើង​ទាំងអស់​គ្នា ។