រាជធានីភ្នំពេញ ៖ រថយន្តឡង់រ៉ូវែរ ពណ៌ ទឹកប្រាក់ និងរថយន្តកាមរីគូទហើមបានបុកគ្នានៅកណ្តាលស្តុបទូតចិន ខណៈពេលស្តុបដាច់ចរន្តអគ្គិសនី អ្នកបើកបរមិនយោគយល់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៩ ឧសភា នៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងផ្លូវ១៧៣ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន។ ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងរងការខូចខាតដូចគ្នា ដោយរថយន្តឡង់រ៉ូវែរ ផ្ទុះពោងសុវត្ថិភាព៣ និងក្រពឹតទ្វារចំហៀងខាងស្តាំ ។ រីឯរថយន្តកាមរីគូទហើមខូចខាតផ្នែកខាងមុខចំហៀងខាងស្តាំ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ