ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកទេស​ចិញ្ចឹម​ត្រី​ស្ពង់​ក្នុង​បែ

13 ឆ្នាំ មុន

នៅ​ប្រទេស​កម្ពុជា ត្រី​ស្ពង់​ជា​ប្រភេទ​ត្រី សមុទ្រ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ដោយបាន​ទទួល​ការ​និយម​ចូល​ចិត្ដ​បរិភោគ​ពីសំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម ​តំបន់ ឆ្នេរ និង​បណ្ដា​ខេត្ដ​នានា​ដែល​គ្មាន​ដែនសមុទ្រ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​តម្រូវការ​ត្រីស្ពង់​កាន់តែ​កើន​ឡើងជា​លំដាប់ ជា​ពិសេសកំណើន​តម្រូវការ​ពី​វិស័យ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ជា​ច​លករ​មួយ​ដ៏សំខាន់​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់ឆ្នេរ បង្កើន​ការ​ចិ​ញ្ចឹ​មិ​ត្រី​ស្ពង់ តាម​រូបភាព​ផ្សេង​ៗ ជា​ពិសេស​ការ​ចិញ្ចឹម​ក្នុង​បែ ។
ដោយ​មានការ​យកចិត្ដទុកដាក់​ដ៏​ ខ្ពង់ខ្ពស់ពី​រដ្ឋបាល​ជលផល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វា​រីវប្បកម្ម​សមុទ្រ ចំនួន​អ្នក​ចិញ្ចឹម​ត្រី​ស្ពង់​តាម បែ​មាន​កំណើន​ឡើង ជា​ពិសេស​ចាប់ពី​ឆ្នាំ ២០០៨​មក យើង​សង្កេត​ឃើញ​ថា សកម្ម ភាព​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​មាន​សន្ទុះ​ខ្លាំងក្លា​។ តំបន់​ព្រែក​ទឹក​ភ្លាវ និង​បណ្ដា​កោះ​មួយ​ចំនួន ដែល​ពី​មុន​មិន​ធ្លាប់​មានការ​ចិញ្ចឹម​នោះ ហើយ​សព្វ​ថ្ងៃនេះ​បាន​ក្លាយទៅជា​កន្លែងចិញ្ចឹម​ត្រី​ស្ដង់​ដ៏​មាន​សក្ដានុពល ពីព្រោះ​វាមាន​លក្ខណៈ​អំណោយផល​ដល់​ការ​ចិញ្ចឹមប្រភេទ​ត្រី​ស្ពង់​នេះ ។

ផ្អែក ​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សព្វ​ថ្ងៃនេះវា​រី​វប្បករ​ចិញ្ចឹម​ត្រី​ស្ពង់​អាច ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន ដោយ​មិន​ចាំ​បាច់​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឡើយ ហើយ​​ម្យ៉ាងទៀត វា​រី​វប្បក​អោ​ច​នាំ​ចេញ​ទៅ​លក់​ប្រទេស​ក្រៅ​ទៀត ។ ក្នុង​ស្ថានភាព​នៃ​ការចិញ្ចឹម​ត្រី​ស្ពង់​សព្វ​ថ្ងៃនេះ ថ្វី​ដ្បិតតែ​អ្នក​ចិញ្ចឹមមានបទពិសោធន៍ និង​ទទួល​បាន​ជោគជ័យ គួរ​ឱ្យ​កត់សំគាល់​យ៉ាងណា​ក៏​ដោយការ​យល់ដឹង​របស់​ពួក​គាត់​នៅ​មាន​កំរិត ដែល​ធ្វើ​ឱ្យ​ទិន្នផល​ចិញ្ចឹម​មិន​ទាន់​ទទួល​បាន​នូវ​ផលិតភាព បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ។

នៅ​ប្រទេស​កម្ពុជា ត្រី​ស្ពង់​ជា​ប្រភេទ​ត្រី សមុទ្រ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ដោយបាន​ទទួល​ការ​និយម​ចូល​ចិត្ដ​បរិភោគ​ពីសំណាក់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់ ឆ្នេរ និង​បណ្ដា​ខេត្ដ​នានា​ដែល​គ្មាន​ដែនសមុទ្រ ។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​តម្រូវការ​ត្រីស្ពង់​កាន់តែ​កើន​ឡើងជា​លំដាប់ ជា​ពិសេសកំណើន​តម្រូវការ​ពី​វិស័យ​ទេសចរណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ជា​ច​លករ​មួយ​ដ៏សំខាន់​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់ឆ្នេរ បង្កើន​ការ​ចិ​ញ្ចឹ​មិ​ត្រី​ស្ពង់ តាម​រូបភាព​ផ្សេង​ៗ ជា​ពិសេស​ការ​ចិញ្ចឹម​ក្នុង​បែ ។
ដោយ​មានការ​យកចិត្ដទុកដាក់​ដ៏​ខ្ពង់ខ្ពស់ពី​រដ្ឋបាល​ជលផល​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វា​រីវប្បកម្ម​សមុទ្រ ចំនួន​អ្នក​ចិញ្ចឹម​ត្រី​ស្ពង់​តាម បែ​មាន​កំណើន​ឡើង ជា​ពិសេស​ចាប់ពី​ឆ្នាំ ២០០៨​មក យើង​សង្កេត​ឃើញ​ថា សកម្ម ភាព​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​មាន​សន្ទុះ​ខ្លាំងក្លា​។ តំបន់​ព្រែក​ទឹក​ភ្លាវ និង​បណ្ដា​កោះ​មួយ​ចំនួន ដែល​ពី​មុន​មិន​ធ្លាប់​មានការ​ចិញ្ចឹម​នោះ ហើយ​សព្វ​ថ្ងៃនេះ​បាន​ក្លាយទៅជា​កន្លែងចិញ្ចឹម​ត្រី​ស្ដង់​ដ៏​មាន​សក្ដានុពល ពីព្រោះ​វាមាន​លក្ខណៈ​អំណោយផល​ដល់​ការ​ចិញ្ចឹមប្រភេទ​ត្រី​ស្ពង់​នេះ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សព្វ​ថ្ងៃនេះវា​រី​វប្បករ​ចិញ្ចឹម​ត្រី​ស្ពង់​អាច ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន ដោយ​មិន​ចាំ​បាច់​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឡើយ ហើយ​​ម្យ៉ាងទៀត វា​រី​វប្បក​អោ​ច​នាំ​ចេញ​ទៅ​លក់​ប្រទេស​ក្រៅ​ទៀត ។ ក្នុង​ស្ថានភាព​នៃ​ការចិញ្ចឹម​ត្រី​ស្ពង់​សព្វ​ថ្ងៃនេះ ថ្វី​ដ្បិតតែ​អ្នក​ចិញ្ចឹមមានបទពិសោធន៍ និង​ទទួល​បាន​ជោគជ័យ គួរ​ឱ្យ​កត់សំគាល់​យ៉ាងណា​ក៏​ដោយការ​យល់ដឹង​របស់​ពួក​គាត់​នៅ​មាន​កំរិត ដែល​ធ្វើ​ឱ្យ​ទិន្នផល​ចិញ្ចឹម​មិន​ទាន់​ទទួល​បាន​នូវ​ផលិតភាព បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិតខាង ។

ដើម្បី​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ចិញ្ចឹម​ត្រីស្ពង់ វា​រី​វប្បករ​ត្រូវ​តែ​ធ្វើការ​កែ​លំអ​នូវ​វិធីសាស្ដ្រ​ចិញ្ចឹម ដូច​ជា​ការ​ជ្រើសរើស​ទីតាំង​ឱ្យបាន​សម​ស្រប ការ​ជ្រើសរើស​ពូជ​ឱ្យ​បាន​ល្អ ការ​សាងសង់​បែ​តាម​លក្ខណៈ​បច្ចេកទេសការ​គ្រប់គ្រង និង​ថែទាំ​ត្រី ព្រមទាំង​មានសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់ និង​ព្យាបាលជំងឺ ។ យោង​តាម​ការ​ចាំបាច់ ដែល​បាន​លើក ឡើង​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​សមុទ្រ​នៃ​រដ្ឋបាល​ជលផលបាន​ខិតខំ​ស្រាវជ្រាវ និង​ដក​បទ​ពិសោធន៍​ពីការ​ចិញ្ចឹម​ត្រី​ជាក់ស្ដែង ដើម្បី​ចងក្រង​ជា​ឯកសារ​ណែនាំ​ចិញ្ចឹម​ត្រី​ស្ពង់​ក្នុង​បែ ដោយសង្ឃឹមថា ឯកសារ​នេះ​ជា​ត្រីវិស័យ​មួយសំរាប់​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍន៍​វារីវប្បកម្មសមុទ្រ​ប្រកបដោយ​ចីរភាព ។

លក្ខណៈ​ជីវសាស្ដ្រ
ត្រី​ស្ពង់​ជា​ប្រភេទ​ត្រី​ដែល​អាច​រស់នៅបាន​ទាំង​ទឹកប្រៃ និង​ទឹក​ភ្លាវ ហើយ​មានឈ្មោះ​វិទ្យាសាស្ដ្រ Lates Calcarilfer ។ ត្រី ដែល​ពេញវ័យ​បន្ដ​ពូជ​ត្រូវ​បាន​ប្រទះ​ឃើញនៅ​តាម​មាត់​ព្រែក ឬ​បឹង​ទឹកប្រៃ​ដែល​មានកំហាប់​អំបិល​ប្រែប្រួល​ពី​៣០​ទៅ​៣២​ភាគពាន់ និង​ជំរៅ​ទឹក​ពី​១០-១៥​ម៉ែត្រ ។ កូន​ត្រី ម្សៅ​ដែល​មាន​អាយុ​ពី​១៥-២០​ថ្ងៃ ឬ​មាន ទំហំ​០,៤-០,៧​សង្ទីម៉ែត្រ រស់នៅ​តាម​ឆ្នេរ ហើយ​ចំពោះ​ត្រី​ម្សៅ​ដែល​មាន​ទំហំ​១​ស​ង្ទីម៉ែត្រ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​តំបន់​ទឹក​ភ្លាវ ជា​ពិសេស​ព្រែក​ទឹក​ភ្លាវ ។ ត្រី​ស្ពង់​លូតលាស់ នៅ​តំបន់​ទឹក​ភ្លាវ ហើយ​ធ្វើ​ចរាចរណ៍​ទៅ​កាន់ ទីកន្លែង​ដែល​មាន​កំហាប់​អំបិល​ខ្ពស់​ជាង ដើម្បី​ពង​កូន ។

វដ្ដ​ជីវិត​របស់​ត្រី​ស្ពង់
ត្រី​ស្ពង់​ចំណាយពេល​រស់នៅ​២-៣​ឆ្នាំ នៅ តំបន់​ទឹក​ភ្លាវ ដូច​ជា​បឹង និង​ព្រែក​ដែល​ជាប់ នឹង​សមុទ្រ ។ វា​មាន​អត្រា​លូតលាស់​លឿន ក្នុង​រយៈពេល​២-៣​ឆ្នាំ ត្រី​ស្ពង់​អាច​មាន​ទំងន់ ពី​៣-៥​គីឡូក្រាម ។ ត្រី​ពេញវ័យ​អាយុ​៣-៤ ឆ្នាំ ធ្វើ​ចរាចរ​ពី​ព្រែក​ទឹក​ភ្លាវ​ទៅ​កាន់​ទឹកប្រៃ ដែល​ជា​កន្លែង​មាន​កំហាប់​អំបិល​ពី​៣០-៣២ ភាគ​ពាន់ ដើម្បី​ឱ្យ​ពង​ឈាន​ចូល​ដំណាក់កាល ទុំ ហើយ​ញាស់​កូន ។ ការ​បញ្ចេញ​កូន អាស្រ័យ​ទៅ​លើ​វដ្ដ​នៃ​ព្រះ​ចន្ទ​ដែល​ជា​ទូទៅ គឺ​នៅ​ពេល​ដើម​ខ្នើត និង​ពេល​ពេញបូណ៌មី នា​ពេល​យប់​ពី​ម៉ោង​១៨.០០ ដល់​២០.០០ ដែល​ជា​ទូទៅ​ពាក់ព័ន្ធ​ទៅ​នឹង​ទឹកជោរ ។ ចរន្ដ ទឹកជោរ​នេះ​បាន​រុញច្រាន​ពង និង​កូន​ត្រី​ដែល ទើប​ញាស់​ឱ្យ​រសាត់​ចូល​ក្នុង​ព្រែក​ទឹក​ភ្លាវ ។ ដំណាក់កាល​រីក​លូតលាស់​នៃ​កូន​ត្រី​ម្សៅ​កើត ឡើង​នៅ​ពេល​ដែល​វា​ធ្វើ​ចរាចរ​ទៅ​ផ្នែក​ខាង លើ​នៃ​ព្រែក​ទឹក​ភ្លាវ ។

លោក​ស្មី​ត (Smith) ១៩៦៥ បាន​កត់សំគាល់ថា ត្រី​មួយ​ចំនួន​ចំណាយពេល​១​ជីវិតនៅ​ក្នុង​បរិស្ថាន​ទឹក​ភ្លាវ​ដោយ​លូតលាស់​រហូត ដល់​ប្រវែង​៦៥​សង្ទីម៉ែត្រ និង​មាន​ទំងន់ ១៩,៨​គីឡូក្រាម ។ កន្សោមពង​របស់​ត្រី ប្រភេទ​នេះ​គ្មាន​ការ​រីក​លូតលាស់​ទេ ។ នៅក្នុង​បរិស្ថាន​សមុទ្រត្រី​ស្ពង់​អាច​មាន​ប្រវែង ដល់​១,៧​ម៉ែត្រ ដែល​គេ​ប្រទះ​ឃើញ​នៅ​តំបន់Indo-Australian ។ នៅ​ខេត្ដ​ព្រះ​សីហ​នុ អ្នក​នេសាទ​ធ្លាប់​ចាប់​បាន​ត្រី​ស្ពង់ ដែល​មាន​ទម្ងន់​រហូត​ដល់​៨​គីឡូក្រាម ក្នុង​១​ក្បាល ។ នៅ​ខេត្ដកោះកុង គេ​អាច​ប្រទះ​ឃើញ​ត្រី​រស់នៅ​​ជា​គូ​ញី​-​ឈ្មោល ដែល​មាន​ទំងន់​ប្រមាណ​១០​គីឡូក្រាម នៅ​តំបន់​ដែល​មាន​កំហាប់​អំបិល​១៨-២០​ភាគ​ពាន់ ។ ជាក់ស្ដែង​អ្នក​នេសាទ​ចាប់​បាន​ត្រី​ធំ​ៗ​នៅ​ម្ដុំ​ថ្ម​ស​តាម​ព្រែក​មាត់ពាម ។

ចរិត​ស៊ី​ចំណី
ត្រី​ស្ពង់​ធំ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ  ដែល​ស៊ីសាច់​ជា​អាហារ តែ​កូន​ត្រី​ជា​ប្រភេទ ស៊ីសាច់​ផង និង​ប្លង់តុង​រុក្ខជាតិ និង​រុក្ខជាតិ ទឹក​ផ្សេង​ទៀត​ជា​អាហារ ។ ការ​ធ្វើ​វិភាគ​ទៅ លើ​ក្រពះ​ត្រី​ធម្មជាតិ (១-១០​សង្ទីម៉ែត្រ​) បង្ហាញ​ថា ២០% ជា​ប្លង់តុង​រុក្ខជាតិ ហើយ ចំណែក​បរិមាណ​ដែល​នៅ​សល់​គឺ​បង្គា និង​ត្រី តូច​ៗ​។​ល​។ ត្រី​ដែល​មាន​ប្រវែង​លើស​ពី​២០ សង្ទីម៉ែត្រ គេ​សង្កេត​ឃើញ​នៅ​ក្នុង​ក្រពះ​មាន ប្រភេទ​សត្វ ក្នុង​នោះ​៧០%​ជាស​ត្ដ​វត្ដ​ជាតិ (Crustanceans) ដូច​ជា​បង្គា និង​កូន​ក្ដាម ហើយ​ចំណែក​៣០%​នៅ​សល់​គឺជា​ត្រី ។ ប្រភេទ​ត្រី​ដែល​រក​ឃើញ​នៅ​ក្នុង​ពោះវៀន គឺ ភាគច្រើន​ជា​ប្រភេទ​ត្រី​កិ (Leiognatus sp) និង​ត្រី​ក្បក (Mugil sp)

ការ​ពង​កូន

ការ​កំណត់​ភេទ​ត្រី​ស្ពង់​មានការ​លំបាក លើកលែងតែ​ត្រី​ស្ថិត​ក្នុង​ដំណាក់កាល​ពងកូន ។ ត្រី​ស្ពង់​ដែល​មាន​ទម្ងន់​១,៥​គីឡូក្រាម ២,៥​គីឡូក្រាម ភាគច្រើន​ក្លាយទៅជា ឈ្មោល ប៉ុន្ដែ​នៅ​ពេល​ដែល​ទម្ងន់​ឡើង​ដល់ ៤-៦ គីឡូក្រាម វា​ក្លាយទៅជា​ញី ។ ក្រោយ ពី​ចិញ្ចឹម​បាន​រយៈពេល​៣-៤​ឆ្នាំ ការ​កំណត់ ភេទ​ឈ្មោល​-​ញី មាន​ភាព​ងាយស្រួលកំណត់ ។ យោង​តាម​បទ​ពិសោធន៍​អ្នក នេសាទ​នៅ​ខេត្ដកោះកុង​បាន​ធ្វើការ​កត់ សំគាល់ថា ត្រី​ស្ពង់​ឈ្មោល​មាន​ដងខ្លួន​វែង ស្គម​ចំណែក​ត្រី​ញី​មាន​ពោះធំ​ខ្លួន​ខ្លី ។ ចំនួន​ពងត្រី​ស្ពង់​អាស្រ័យ​ទៅ​លើ​ទម្ងន់ត្រី ។ យោង​តាម​លោក​វង់ សុ​មនុ​ក និង​ម៉ា​នី វង់សា បាន​បង្ហាញ​ថា ត្រី​មេ​ដែល​មាន​ទម្ងន់​ពី ៥,៥-១១​គីឡូក្រាម មាន​ពង​ពី​២,១​លាន ទៅ​៧,១​លាន​ពង ។ ត្រី​ដែល​មាន​ទម្ងន់​១២ គីឡូក្រាម មាន​ពង​៧,៥​លាន​ពង ត្រី​១៩​គីឡូ ក្រាម មាន​ពង​៨,៥​លាន ហើយ​ត្រី​២២​គីឡូ ក្រាម មាន​ពង​១៧​លាន ។ ត្រី​ស្ពង់​បញ្ចេញ ពង​ពេញ​មួយ​ឆ្នាំ ហើយ​ខែ​ដែល​ត្រី​ពង​ច្រើន ជាងគេ គឺ​ពី​ខែមេសា ដល់​សីហា ហើយ​កូន​ត្រី ដែល​មាន​ទំហំ​១​សង្ទីម៉ែត្រ អាច​ចាប់​បាន​ពី ខែឧសភា ដល់​សីហា ។ នៅ​ខេត្ដកោះកុង​គេ អាច​ចាប់​បានកូន​ត្រី​ស្ពង់​នៅ​ខែមិថុនា ដល់ កក្កដា នៅ​តាម​បណ្ដា​ព្រែក​ទឹក​ភ្លាវ ។ ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​សកម្មភាព​បញ្ចេញ​ពង​នៅ​ក្នុង​អាង​បង្ហាញ​ថា មុន នឹង​បញ្ចេញ​ពង ត្រី​ឈប់​ស៊ី​ចំណី​ប្រមាណ​១ អាទិត្យ ។ ត្រី​ទំលាក់​ពង​នៅ​វេលា​ម៉ោង​៦ ល្ងាច ដល់​១០​យប់ ។ ចាប់ពី​ពេល​ទំលាក់​ពង រយៈពេល​១៨​ម៉ោង ពង​ញាស់​ក្លាយជា​កូន ក្នុង​លក្ខខណ្ឌ​សីតុណ្ហភាព​ពី​២៨-៣០​អង្សា សេ និង​កំហាប់​អំបិល​៣០-៣២​ភាគ​ពាន់ ។

ការ​លូតលាស់
កូន​ត្រី​ស្ពង់​លូតលាស់​យឺត​នៅ​ដំណាក់ កាល​ដំបូង ប៉ុន្ដែ​វា​លូតលាស់​លឿន​នៅ​ពេល វា​មាន​ទម្ងន់​ពី​២០-៣០​មិ​ល្លី​ក្រាម ។ អត្រា លូតលាស់​ថយ​ចុះ​នៅ​ពេល​ដែល​ត្រី​មាន​ទម្ងន់ ៤​គីឡូក្រាម ។
-​អាយុ​(​ថ្ងៃ​) ពង​រៀប​ញាស់ ប្រវែង (​មី​ី​ល្លី​ម៉ែត្រ​) ០,៩១ ។
-​អាយុ​(​ថ្ងៃ​) ០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ១,៤៩ ។
-​អាយុ​(​ថ្ងៃ​) ១ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ២,២០ ។
-​អាយុ​(​ថ្ងៃ​) ៧ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ៣,៦១ ។
-​អាយុ​(​ថ្ងៃ​) ១៤ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ៤,៣៥ ។
-​អាយុ​(​ថ្ងៃ​) ២០ ប្រវែង (​មិល្លីម៉ែត្រ​) ៩,៤៥ ។
-​អាយុ​(​ថ្ងៃ​) ៣០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ១៣,១២ ទម្ងន់ (​មី​ល្លី​ក្រាម​) ០,១០ ។
-​អាយុ​(​ថ្ងៃ​) ៤០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ១៧,៣៦ ទម្ងន់ (​មី​ល្លី​ក្រាម​) ០,៥០ ។
-​អាយុ​(​ថ្ងៃ​) ៥០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ២៨,៩២ ទម្ងន់ (​មី​ល្លី​ក្រាម​) ១,២០ ។
-​អាយុ​(​ថ្ងៃ​) ៦០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ៣២,៨៥ ទម្ងន់ (​មី​ល្លី​ក្រាម​) ៣,៥០ ។
-​អាយុ​(​ថ្ងៃ​) ៩០ ប្រវែង (​មី​ល្លី​ម៉ែត្រ​) ៩៣,០០ ទម្ងន់ (​មី​ល្លី​ក្រាម​) ៩,០០ ។
-​អាយុ​(​ថ្ងៃ​) ១២០ ប្រវែង (​មី​ល្លី ម៉ែត្រ​) ១៤៥,០០ ទម្ងន់ (​មី​ល្លី​ក្រាម​) ៥០,០០ ។
-​អាយុ​(​ថ្ងៃ​) ១៥០ ប្រវែង (​មី​ល្លី ម៉ែត្រ​) ២១០,០០ ទម្ងន់ (​មី​ល្លី​ក្រាម​) ១២០,០០ ។
-​អាយុ​(​ថ្ងៃ​) ១៨០​ប្រវែង (​មី​ល្លី​ម៉ែត្រ​) ២៤៥,០០ ទម្ងន់ (​មី​ល្លី​ក្រាម​) ២៨០,០០ ។
-​អាយុ​(​ថ្ងៃ​) ២១០​ប្រវែង (​មី​ល្លី​*​ម៉ែត្រ​) ៣១០,០០ ទម្ងន់ (​មី​ល្លី​ក្រាម​)
៣៣០,០០ ។

បច្ចេកទេស​ចិញ្ចឹម
ត្រី​ស្ពង់​ត្រូវ​បាន​គេ​ចិញ្ចឹម​នៅ​ក្នុង​ស្រះ និង បែ​នៅ​តំបន់​ទឹក​ភ្លាវ ។ បច្ចេកវិជ្ជា​ចិញ្ចឹម​ក្នុង បែ​ត្រូវ​បាន​អភិវឌ្ឍ ចំណែក​ក្នុង​ស្រះ​នៅ​មិន ទាន់​អភិវឌ្ឍ​ខ្លាំង​នៅឡើយ ។ ក្នុង​ការ​ចិញ្ចឹម ត្រី​ស្ពង់ វា​រី​វប្បករ​ជួប​ប្រទះ​នូវ​ការ​លំបាក មួយ​ចំនួន​ដូច​ជា ១-​ចរិត​ស៊ីគ្នា​ឯង ក្នុង ដំណាក់កាល​ត្រី​មាន​ប្រវែង​ពី​១-២០​ស​ង្ទី ម៉ែត្រ ។ ២-​ចំណី​ពឹង​លើ​តែ​ត្រី​ល្អិត ។ ៣- ជំងឺ និង​៤-​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ​លឿន ពេក ធ្វើ​ឱ្យ​ត្រី​មិន​អាច​ប្រែប្រួល​ទៅ​តាម​បាន បណ្ដាល​ឱ្យ​ត្រី​ងាប់ ។
ដូច​បាន​លើក​ឡើង​ខាងលើ ចរិត​ស៊ីគ្នា​ឯង បង្ក​ជា​បញ្ហា​ដ៏​ស្រួចស្រាល់​បំផុត​ក្នុង​ការ
ចិញ្ចឹម ។ អត្រា​ងាប់​ខ្ពស់ គឺ​នៅ​ពេល​ដែល យើង​ដាក់​កូន​មាន​ទំហំ​មិន​ស្មើគ្នា ជា​ពិសេស នៅ​ពេល​ដែល​ត្រី​មាន​ប្រវែង​ពី​១-២០​ស​ង្ទី ម៉ែត្រ ត្រូវ​បាន​គេ​ដាក់​ចិញ្ចឹម​នៅ​ក្នុង​ខែ
ដំបូង​។ ដូចនេះ​ការ​ដាក់​កូន​ត្រី​ចិញ្ចឹម​ត្រូវ មានការ​ប្រុង​ប្រយ័ត្ន ជា​ពិសេស​រើស​កូន​ត្រី ដែល​មាន​ទំហំ​ដូច​គ្នា ហើយ​ទំហំ​នោះ​គួរ​ចាប់ ពី​៧.៦២​សង្ទីម៉ែត្រ​ឡើង​ទៅ ។ តាម​បទ​​ពិសោធន៍​នៅ​ខេត្ដកោះកុង គឺ​គេ​មិន​ដាក់​កូន​​ដែល​គេ​ភ្ញាស់​ឱ្យ​ស៊ី​ចំណី​គ្រាប់​ទេ ព្រោះ​មានការ​លូតលាស់​យឺត ។

ការ​ជ្រើសរើស​ទីតាំង​ដាក់​បែ​ត្រី
ដើម្បី​ទទួល​បាន​ផល​ល្អ​ក្នុង​ការ​ចិញ្ចឹម គេ​ត្រូវ​ពិនិត្យ​មើល​ទីតាំង​ដាក់​បែ ដោយ​ផ្អែក​លើគោលការណ៍​ដូច​ខាងក្រោម ៖
១-​តំបន់​ស្ងប់​រលក ឬ​ស្ងប់ខ្យល់ ។
២-​ចៀសវាង​ទីតាំង​ដែល​មាន​ចរន្ដទឹក ហូរ​ខ្លាំង ជា​ពិសេស​តំបន់​ដែន​នៅ​ចំ​មុខទឹក​​ហូរ​ពី​ភ្នំ​នៅ​ពេល​ភ្លៀង ហើយ​ល្អ​បំផុត​មានចរន្ដទឹក​នៅ​ចន្លោះ​០,៨០-១,៧​សង្ទីម៉ែត្រ ក្នុង​១​នាទី ។
៣-​កំហាប់​អំបិល​ពី​១០​ទៅ​៣០​ភាគ​​ពាន់ ។
៤-​កន្លែង​មិនសូវ​សម្បូរ​អា​គឹ​ង ។ ជាក់ស្ដែង​ទីតាំង​មាន​កំហាប់​អំបិល​ខ្ពស់ គឺជា​​កន្លែង​ដែល​សម្បូរ​អា​គឹ​ង ។
៥-​ទីតាំង​បែ​គួរ​នៅ​ឆ្ងាយ​ពី​ប្រភព​បំពុលបរិស្ថាន ។
៦-​កម្ពស់​បែ​គួរតែ​ទុក​រក្សា​ពី​បាតដី​២ ម៉ែត្រ ដើម្បី​ឱ្យ​ចរន្ដទឹក​ហូរ​អាច​នាំ​យក​កាក សំណល់​ចំណី​ចេញពី​បែ ។ បើ​ជ្រៅ​ពេក​ក្ដាម អាច​កាត់​សាច់​អួន​របស់​បែ ។
៧-​ដី​ស្រទាប់​បាត​ជា​ប្រភេទ​ដីខ្សាច់​ចៀស វាង​តំបន់​ណា​ដែល​បាត​ជា​ភក់​សម្បូរ​ដោយ អាស៊ីត ។

គុណភាព​ទឹក
ដើម្បី​ទទួល​បាន​ផល​ល្អ​ក្នុង​ការ​ចិញ្ចឹម គេ ត្រូវ​ពិនិត្យ​មើល​ប៉ារ៉ាម៉ែត្រ​ទឹក ដោយ​ផ្អែក តាម​គោលការណ៍​ខាងក្រោម ៖
-​ប៉ារ៉ាម៉ែត្រ ផះ បំរែបំរួល ៧,៥-៨,៥
-​ប៉ារ៉ាម៉ែត្រ អុក​ស៊ី​សែន​រលាយ​ក្នុង​ទឹក បំរែបំរួល​៤-៩​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ
-​ប៉ារ៉ាម៉ែត្រ កំហាប់​អំបិល បំរែបំរួល ១០-៣០​ភាគ​ពាន់
-​ប៉ារ៉ាម៉ែត្រ សីតុណ្ហភាព បំរែបំរួល ២៦-៣២ អង្សា​សេ
-​ប៉ារ៉ាម៉ែត្រ អា​ម៉ូ​ញាក់ (NH3) បំរែបំរួល តិច​ជាង​១ មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ
-​ប៉ារ៉ាម៉ែត្រ អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ (H2S) បំរែបំរួល តិច​ជាង​០,៣​មី​ល្លី​ក្រាម ក្នុង​១លី​ត្រ ។
១-​កំហាប់​អំបិល
ត្រី​ស្ពង់​ជា​ប្រភេទ​ត្រី​អាច​ចិញ្ចឹម​នៅ​តំបន់ ទឹក​ភ្លាវ និង​ទឹកប្រៃ ។ ជា​ទូទៅ កំហាប់​អំបិល​ដែល​ល្អ​បំផុត​សំរាប់​ត្រី​ស្ពង់​គឺ​ចាប់ពី ១០-៣០​ភាគ​ពាន់ ។ ហេតុនេះ តំបន់​ផ្នែក ខាងក្រោម (​ជាប់​សមុទ្រ​) នៃ​ព្រែក​ទឹក​ភ្លាវ គឺជា​កន្លែង​សម​ស្រប​សំរាប់​ចិញ្ចឹម​ត្រី​ស្ពង់ ។ ប៉ុន្ដែ​គេ​អាច​ចិញ្ចឹម​នៅ​តំបន់​ដែល​មាន​កំហាប់ អំបិល​៣៥​ភាគ​ពាន់​ផង​ដែរ ដូច​ជា​តំបន់​ទំនប់ រលក ខេត្ដ​ព្រះ​សីហ​នុ​ជាដើម ។
២-​សីតុណ្ហភាព
ត្រី​ស្ពង់​ចិញ្ចឹម​បាន​ល្អ​បំផុត​ក្នុង​តំបន់​ទឹក ក្ដៅ​ឧ​ណ្ឌ​ៗ ដែល​មាន​សីតុណ្ហភាព​ពី​២៦-៣២ អង្សា​សេ ត្រី​ស្ពង់​លូតលាស់​យឺត​នៅ​តំបន់​ទឹក ត្រជាក់​ដែល​មាន​សីតុណ្ហភាព​ក្រោម​២០អង្សា​សេ ។
៣-​លក្ខខណ្ឌ​ផ្សេង​ៗ
ត្រី​ស្ពង់​អាច​ចិញ្ចឹម​បាន​ល្អ ក្នុង​លក្ខខណ្ឌ ដូច​ខាងក្រោម ៖
-​ប៉េហាស់​ប្រែប្រួល​ពី​៧,៥-៨,៥
-​អុកស៊ីហ្សែន​រលាយ​ក្នុង​ទឹក​ប្រែប្រួល​ពី ៤-៩​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ
-​អាម៉ូញ៉ាក់ តិច​ជាង​១​មី​ល្លី​ក្រាម ក្នុង​១ លី​ត្រ
-​អ៊ី​ដ្រូ​ហ្សែ​ន​ស៊ុ​ល​ផួ តិច​ជាង​០,៣​មី​ល្លី ក្រាម ក្នុង​១​លី​ត្រ
ករណី​ខ្លះ​ត្រី​ស្ពង់​អាច​រស់នៅ​បាន​ក្នុង​លក្ខ ខណ្ឌ​អុក​ស៊ី​សែន​១​មី​ល្លី​ក្រាម ក្នុង​១​លី​ត្រ ក្នុង មួយ​រយៈពេល​ខ្លី​ប្រមាណ​៣០​នាទី ។

ការ​សាងសង់​បែ
ជា​ទូទៅ បែ​ត្រូវ​មាន​រាង​ជា​កា​រ៉េ​ដែល​​មាន​ទំហំ​២០​ម៉ែត្រគូប ទៅ​១០០​ម៉ែត្រគូប ព្រោះ​ងាយ​ក្នុង​ការ​សាងសង់​គ្រប់គ្រង និង ជួសជុល ។ ការ​ជ្រើសរើស​ទំហំ​ក្រឡា​សាច់ អួន អាស្រ័យ​ទៅ​លើ​ទំហំ​ត្រី ដូច​មាន​បង្ហាញ ក្នុង​តារាង​ខាងក្រោម ៖
-​ទំហំ​ក្រឡា​អួន ១,៥​សង្ទីម៉ែត្រ ប្រវែង ត្រី ៥-១០​សង្ទីម៉ែត្រ
-​ទំហំ​ក្រឡា​អួន ២​សង្ទីម៉ែត្រ ប្រវែង​ត្រី ១០-១៨​សង្ទីម៉ែត្រ
-​ទំហំ​ក្រឡា​អួន​៤​សង្ទីម៉ែត្រ ប្រវែង​ត្រី ចាប់ពី​១៨​សង្ទីម៉ែត្រ ។
ទំហំ​បែ​ដែល​សម​ស្រប
១-៣​ម៉ែត្រ​ខ​៣​ម៉ែត្រ​ខ​២,៥​ម៉ែត្រ (​តំបន់ ទំនប់​រលក​) ៖ ជា​ប្រភេទ​បែ​អណ្ដែត ។
២-៥​ម៉ែត្រ​ខ​៥​ម៉ែត្រ​ខ​៤.-៤.៥​ម៉ែត្រ (​កោះកុង​) ៖ ជា​ប្រភេទ​បែ​នឹង ។
៣-៤-​ការ​ជ្រើសរើស​កូន​ត្រី​ពូជ និង​​ដង់ស៊ីតេ​ដាក់​ចិញ្ចឹម
តើ​ត្រូវ​ទិញ​កូន​ត្រី​ទំហំ​ប៉ុនណា?
តាម​បទ​ពិសោធន៍​របស់​អ្នក​ចិញ្ចឹម​នៅ តំបន់​ទំនប់​រលក និង​យោង​តាម​ឯកសារ បរទេស​មួយ​ចំនួន កូន​ត្រី​ស្ពង់​ដែល​ត្រូវ​ជ្រើស រើស​មក​ចិញ្ចឹម​គួរ​មាន​ប្រវែង​ពី​៥​ទៅ​១០​ស​ង្ទី ម៉ែត្រ ។ ផ្អែក​លើ​ការ​និយម​ចិញ្ចឹម​នៅ​តំបន់ ទំនប់​រលក ខេត្ដ​ព្រះ​សីហ​នុ ក៏​ដូច​ជា​នៅ​ខេត្ដ កោះកុង គឺ​គេ​ជ្រើសរើស​កូន​ដែល​មាន​ទំហំ ៧,៦២​សង្ទីម៉ែត្រ​ឡើង​ទៅ ។ មុន​នឹង​ទិញ​កូន វា​រី​វប្បករ​ត្រូវ​តែ​ដឹង​ថា ទីតាំង​របស់​ខ្លួន​មាន កំហាប់​អំបិល​កំរិត​ណា ហើយ​ពេល​ទិញ​កូន​ត្រី ពី​ស្ថានីយ​តម្រូវ​ទៅ​តាម​កំរិត​អំបិល​នៅ
ទីតាំង​របស់​ខ្លួន ។

មុន​នឹង​ដាក់​កូន​ត្រី​យើង​ត្រូវធ្វើ​ដូច​ម្ដេច?
មុន​នឹង​ដាក់​កូន​ត្រី​ចូល​ក្នុង​បែ គេ​ត្រូវ​អនុ វត្ដ​ដូច​ខាងក្រោម ៖
-​ត្រូវ​វាស់​ទឹក​ក្នុង​ថង់​ដាក់​កូន​ត្រី​ឡើង​វិញ បើ​កំហាប់​អំបិល​នៅ​ក្នុង​បែ​ខុស​គ្នា​២-៥​ភាគ ពាន់ វា​មិន​បង្ក​ជា​បញ្ហា​ទេ
-​ធ្វើការ​បន្សាំ​កូន​ត្រី​ទៅ​នឹង​សីតុណ្ហភាព និង​កំហាប់​អំបិល​ក្នុង​បែ​ជា​មុន​ប្រមាណ​១៥-២០​នាទី
-​ដើម្បី​ចៀសវាង​ការ​ស៊ីគ្នា យើង​ត្រូវ ចំរាញ់​យក​កូន​ដែល​មាន​ទំហំ​ប៉ុនគ្នា​ដាក់​ក្នុង បែ​តែ​មួយ
-​ត្រូវ​ដាក់​កូន​ត្រី​ចិញ្ចឹម​ពេល​ល្ងាច​ម៉ោង ៥-៦ ព្រោះ​រយៈពេល​ត្រជាក់​បាន​យូរ ។

តើ​យើង​ត្រូវ​ដាក់​ត្រី​ប៉ុន្មាន​ក្បាល​ក្នុង​១ ម៉ែត្រគូប​ទឹក?
ដង់ស៊ីតេ​ចិញ្ចឹម​ប្រែប្រួល​ទៅ​តាម​ទំហំ​ត្រី ដូច​ខាងក្រោម ៖
-​ត្រី​មាន​ទំហំ​ពី​៥-១០​សង្ទីម៉ែត្រ គេ​ដាក់ ប្រមាណ​៧០​ក្បាល ក្នុង​១​ម៉ែត្រគូប​ទឹក ដោយ​ប្រើ​ក្រឡា​សាច់​អួន​១,៥​សង្ទីម៉ែត្រ ។ បន្ទាប់​ពី​ចិញ្ចឹម​រយៈពេល​២០​ថ្ងៃ គេ​ត្រូវធ្វើ ការ​ញែក​យក​កូន​ត្រី​ដែល​មាន​ទំហំ​ធំ​ចេញ ទៅ​ដាក់​បែ​ផ្សេង​ទៀត ។
-​បន្ទាប់​ពី​ញែក​រួច គេ​យក​ត្រី​ធំ​ដាក់​ក្នុង ក្រឡា​សាច់​អួន​២​សង្ទីម៉ែត្រ ក្នុង​ចំនួន​២០ ក្បាល ក្នុង​ម៉ែត្រគូប ។ ចិញ្ចឹម​រហូត​ដល់​២០ ថ្ងៃ ញែក​ចេញ​ម្ដងទៀត ។
-​នៅ​ពេល​ត្រី​មាន​ប្រវែង​ចាប់ពី​១៨​ស​ង្ទី ម៉ែត្រ ឡើង​ទៅ​ទើប​គេ​ប្ដូរ​ក្រឡា​សាច់​អួន​៤ សង្ទីម៉ែត្រ ដោយ​ដាក់​កូន​ត្រី​ក្នុង​ដង់ស៊ីតេ​១៤ ក្បាល ក្នុង​១​ម៉ែត្រគូប​ទឹក ។

ខែ​ណា​គួរ​ដាក់​កូន​ត្រី​ចិញ្ចឹម?
ការ​ដាក់​កូន​ត្រី​ចិញ្ចឹម​ល្អ​បំផុត​នៅ​រដូវ វស្សា ព្រោះ​ទឹក​មាន​កំហាប់​អំបិល​ទាប ។ នៅ​ខេត្ដកោះកុង​អាច​ដាក់​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្ដែ​ល្អ​បំផុត​គួរ​ដាក់​ពី​ខែឧសភា ដល់​សីហា ។ នៅ​ក្រុង​កំពង់សោម គួរ​ដាក់​ពី​ខែមិថុនា ដល់ កក្កដា ។ គេ​មិន​គួរ​ដាក់​ចិញ្ចឹម​ពី​ខែធ្នូ ដល់ មេ​សា​ទេ ព្រោះ​ពេល​នេះ​សីតុណ្ហភាព​បរិ​យា កាស​ក្ដៅ​ពេក កំហាប់​អំបិល​ខ្ពស់​ដែល​ធ្វើ​ឱ្យ ត្រី​កើត​ជំងឺ​ប៉ារ៉ាស៊ីត (​ចៃ​) ។

ចំណី និង​ការ​ឱ្យ​ចំណី
សព្វ​ថ្ងៃនេះ ការ​ចិញ្ចឹម​ត្រី​ស្ពង់​ត្រូវ​បាន​គេ យក​ត្រី​ល្អិត​សមុទ្រ​គ្រប់​ប្រភេទ​មក​ធ្វើ​ជា ចំណី ។ នៅ​ក្នុង​ដំណាក់កាល​ដំបូង​ចំណី​ត្រូវ បាន​កិន (​ប្រដាប់​កិន​ប្រហិត​) ឬ​ចិញ្ច្រាំ​ឱ្យ​ម៉ត់ ព្រោះ​ត្រី​ស្ពង់​នៅ​តូច​នៅឡើយ ។ ការ​កិន ចំណី​ត្រូវធ្វើ​ដូច​ខាងក្រោម ៖
-​ត្រី​ទើបតែ​ដាក់​បាន​១​ខែ គេ​ប្រើ​រន្ធ​តូច បំផុត (​ចំពោះ​អ្នក​ដែល​មាន​ប្រដាប់​កិន​) ឬ ចិញ្ច្រាំ​ឱ្យ​ម៉ត់​ចំពោះ​អ្នក​ដែល​មិន​មាន​លទ្ធ ភាព​ទិញ​ប្រដាប់​កិន​ចំណី ។
-​ពេល​ត្រី​មាន​ប្រវែង​១២.៧​សង្ទីម៉ែត្រ គេ​ប្រើ​រន្ធ​ធំ (​ចំពោះ​អ្នក​ដែល​មាន​ប្រដាប់ កិន​) ឬ​ចិញ្ច្រាំ​កុំឱ្យ​ម៉ត់​ពេក បើសិនជា​គ្មាន​ប្រដាប់​កិន​ចំណី ។
-​នៅ​ពេល​ត្រី​ប្រវែង​ចាប់ពី​១៥​សង្ទីម៉ែត្រ ឡើង​ទៅ ប្រើ​ម៉ាស៊ីន​កាត់ ឬ​កាត់​ដោយ កាំបិត ។ ជា​ទូទៅ​ត្រី​មួយ​គេ​កាត់​ជា​៣-៤ កង់ ។

តើ​យើង​ត្រូវ​ឱ្យ​ចំណី​ដូច​ម្ដេច?
ដើម្បី​ងាយស្រួល​ក្នុង​ការ​ដាក់​ចំណី​ឱ្យ​បាន ត្រឹមត្រូវ វា​រី​វប្បករ​គួរ​អនុវត្ដ​ដូច​ខាង
ក្រោម ៖
-​កូន​ត្រី​មាន​ប្រវែង​៧​សង្ទីម៉ែត្រ ឱ្យ​ស៊ី​១ ដង​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ម៉ោង​៣-៦​ល្ងាច ។ ក្នុង​ដំណាក់កាល​នេះ គេ​មិនសូវ​ឱ្យ​កូន​ត្រី​ស៊ី ច្រើន​ពេក​ទេ ។ បើសិន​ឱ្យ​ច្រើន​ពេក ក្រពះ កិន​មិន​បាន​ល្អ​ធ្វើ​ឱ្យ​ខ្លួន​ខ្មៅ ដោយសារ​អាចម៍ មិន​ចេញ ។ រយៈពេល​មួយ​អាទិត្យ គេ​ដាក់​ថ្នាំ​បញ្ចុះ​ម្ដង ធ្វើ​ដូច្នេះ​អាច​ឱ្យ​ត្រី​ស៊ី​ចំណី​ខ្លាំង​ជាង​មុន ។ បើ​ឃើញ​ខ្លួន​ខ្មៅ​ត្រូវ​ចាប់ផ្ដើម​​ផ្អាក​ចំណី​១-២​ថ្ងៃ ។ ចំណី​ដែល​ត្រូវ​ដាក់​គឺ​​ក្នុង​ចំនួន​កូន​ត្រី​៥.០០០​ក្បាល ដាក់​ចំណី​​ប្រមាណ​៧​គីឡូក្រាម ។
-​នៅ​ពេល​ត្រី​មាន​ប្រវែង​១០​សង្ទីម៉ែត្រ គេ​ដាក់​ចំណី​ឱ្យ​ស៊ី​ម្ដង ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ម៉ោង ៣-៦​ល្ងាច ។ ក្នុង​ចំនួន​កូន​ត្រី​១.៥០០​ក្បាល ដាក់​ចំណី​ពី​៣-៥​គីឡូក្រាម ។
-​ពេល​ត្រី​ចាប់ពី​១២​សង្ទីម៉ែត្រ គេ​ឱ្យ ចំណី​២​ដង ក្នុង​មួយ​ថ្ងៃ គឺ​ម៉ោង​៨​ព្រឹក និង​៥ ល្ងាច ។ ក្នុង​ចំនួន​ត្រី​១.០០០​ក្បាល​អាច​ដាក់ ចំណី​១០​គីឡូក្រាម ។

ការ​លូតលាស់
តាម​បទ​ពិសោធន៍ ចំពោះ​ត្រី​ស្ពង់​ដែល មាន​ប្រវែង​៧​សង្ទីម៉ែត្រ ចិញ្ចឹម​រយៈពេល​៦ ខែ ត្រី​នឹង​ឡើង​ទម្ងន់​ប្រមាណ​៥០០​ក្រាម ។ នៅ​ខេត្ដកោះកុង ត្រី​៧​សង្ទីម៉ែត្រ ចិញ្ចឹម​រយៈ ពេល​៧​ខែ ត្រី​មាន​ទំងន់​០,៦-០,៨​គីឡូ​​ក្រាម ។ ជា​ធម្មតា​ទីផ្សារ​ប្រទេស​កម្ពុជា​ត្រូវ ការ​ត្រី​ស្ពង់​ដែល​មាន​ទម្ងន់​ពី​០,៨-១​គីឡូ ក្រាម ។ វា​រី​វប្បករ​ដែល​ទទួល​បាន​ជោគជ័យ នៅ​ខេត្ដកោះកុង​ទទួល​បាន​អត្រារ​ស់មាន រហូត​ដល់​៦០% ដែល​អាច​ឱ្យ​គេ​ទទួល​បាន ចំណេញ ពីព្រោះ​ត្រី​ស្ពង់​មាន​តម្លៃ​ខ្ពស់ ។
ការ​លូតលាស់ (​គិត​ជា​ក្រាម​) របស់​ត្រី ស្ពង់​ដាក់​ចិញ្ចឹម​ក្នុង​បែ​តាម​កំរិត​ដង់ស៊ីតេ ផ្សេង​ៗ
-​រយៈពេល​ចិញ្ចឹម (​ខែ​) ដង់ស៊ីតេ ១៦ ក្បាល​/​ម៉ែត្រគូប​, ២៤​ក្បាល​/​ម៉ែត្រគូប​, ៣២​ក្បាល​/​ម៉ែត្រគូប ។
-​រយៈពេល​ចិញ្ចឹម (​ខែ​) ០ ដង់ស៊ីតេ ៦៧,៨០​ក្រាម​, ៦៧,៨០​ក្រាម​, ៦៧,៨០
ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ១ ដង់ស៊ីតេ ១៣២,៣៣​ក្រាម​, ១៣៧,៥៣​ក្រាម​, ១៣៩,២០​ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ២ ដង់ស៊ីតេ ២២៥,២០​ក្រាម​, ២២៩,១០​ក្រាម​, ២២៥,៥០​ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ៣ ដង់ស៊ីតេ ២៦២,៨៨​ក្រាម​, ២៦៧,៥០​ក្រាម​, ២៦៤,១១​ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ៤ ដង់ស៊ីតេ ៣២៦,១៥​ក្រាម​, ៣៣១,៩៧​ក្រាម​, ៣១១,៥០​ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ៥ ដង់ស៊ីតេ ៣៨១,០៨​ក្រាម​, ៣៨៤,៨៧​ក្រាម​, ៣៥៨,៧៧​ក្រាម
-​រយៈពេល​ចិញ្ចឹម (​ខែ​) ៦ ដង់ស៊ីតេ ៤៩៨,៥៥​ក្រាម​, ៤៨៧,០៦​ក្រាម​, ៤៥៥,៤០
ក្រាម ។

ការ​គ្រប់គ្រង​បែ
ការ​ត្រួតពិនិត្យ​បែ ត្រូវ​តែ​ធ្វើ​ជា​ប្រចាំ ព្រោះថា បែ​លិច​ក្នុង​ទឹក​គ្រប់ពេលវេលា ហេតុនេះ​សាច់​អួន​ងាយ​នឹង​ខូចខាត ដោយ​*​សារ​សត្វ​ក្នុង​ទឹក​ដូច​ជា​ក្ដាម​កាត់​ជាដើម ។ បើ​សិន​ជា​ពិនិត្យ​ឃើញ​រហែក នេះ​គេ​ត្រូវ​តែ​ជួស ជុល ឬ​ផ្លាស់​ថ្មី​ជា​បន្ទាន់ ។ ជា​ធម្មតា រយៈ ពេល​២-៣​ថ្ងៃ ត្រូវ​មុជ​មើល​ម្ដង ហើយ​បើ ពិនិត្យ​មើលឃើញ​បែ​ណា​ដែល​ត្រី​មិនសូវ​ស៊ី ចំណី យើង​ត្រូវ​ចុះ​ពិ​ិ​និត្យ​មើល​ភ្លាម​ខ្លាចក្រែង សាច់​អួន​រហែក​ត្រី​ចេញ​អស់ពី​បែ ។
ម្យ៉ាងវិញទៀត សាច់​អួន​ក្នុង​ទឹកនឹង​ត្រូវ រុំ​ដោយ​ពពួក​អា​គឹ​ង និង​ខ្យង​ចំពុះទា ខ្យង​ផ្លិត ដែល​ធ្វើ​ឱ្យ​ស្ទះ​ទឹក​ចេញចូល​ក្នុង​បែ ។ អា​គឹ​ង ខ្យង​ចំពុះទា និង​ខ្យង​ផ្លិត គឺជា​បាតុភូត​មិន អាច​ចៀសវាង​បាន​ទេ ដោយសារ​ផ្ទៃ​សាច់​អួន បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពពួក​អា​គឹ​ង តោង ។ អា​គឹ​ង​ច្រើន​ធ្វើ​ឱ្យ​ស្ទះ​ចរន្ដទឹក​ក្នុង​បែ ដែល​បង្ក​ឱ្យ​ត្រី​ពុល ឬ​ខ្សោយ (Stess) ដោយសារ​ខ្វះ​អុក​ស៊ី​សែន ហើយ​កាក​សំណល់​នឹង មាន​កាន់តែ​ច្រើន​នៅ​ក្នុង​បែ ។ ហេតុនេះ​ក្នុង រយៈពេល​តិច​បំផុត​២​សបា្ដហ៍​ម្ដង គេ​គួរតែ​ធ្វើ ការ​ដុសលាង​អួន​ម្ដង ។ គេ​អាច​ប្រើប្រាស់​ថ្នាំ ការពារ​អា​គឹ​ង​បាន ប៉ុន្ដែ​វា​ប៉ះពាល់​ដល់​ត្រី ចិញ្ចឹម និង​ជីវចំរុះ​ក្នុង​ទឹក និង​ត្រូវ​ចំណាយ ថវិកា​ច្រើន​ទៀត​ផង ។

ជំងឺ និង​ការ​ព្យាបាល
ចំណុច​គួរ​យកចិត្ដទុកដាក់ គឺ​ត្រូវ​ការពារ កុំឱ្យ​ត្រី​កើត​ជំងឺ ។ ការ​កើត​ជំងឺ​នឹង​បង្ក​ការ លំបាក​ក្នុង​ការ​ព្យាបាល និង​ងាយ​រង​គ្រោះ​ក្នុង​ការ​បាត់បង់ ។ ម្យ៉ាងទៀត ការ​ប្រើ​ថ្នាំ​សំរាប់ ព្យាបាល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិ ភោគ បរិស្ថាន ធម្មជាតិ និង​ជីវចំរុះ​ក្នុង​ទឹក ។
ចំពោះ​ត្រី​ស្ពង់ យើង​សង្កេត​ឃើញ​មាន ជំងឺ​ដែល​បង្ក​ដោយ​ប៉ារ៉ាស៊ីត ដូច​ជា​ចៃ​ស ទាច (​ឈ្លើង​) និង​ចៃ​មាន​ជើង ។
ក​-​ចៃ​ស

រោគ​សញ្ញា
-​របក​ស្រកា ពពាល ដាច់​កន្ទុយ
-​ដូរ​ពណ៌​ដងខ្លួន​ពី​ប្រផេះ​ទៅ​ខ្មៅ​៧-១០ សង្ទីម៉ែត្រ
-​មាន​អុច​ស​លើ​ខ្លួន
-​ខ្នង​មាន​ប្រឡាក់​ដូច​ស្លែ​កាន់
-​ភ្នែក​ស
-​ចុងកន្ទុយ​មាន​ឈាម

ព្យាបាល
-​លាង​ទឹកសាប​៣​នាទី ទុក​រយៈពេល​៥ ថ្ងៃ លាង​ម្ដងទៀត ។ ក្រោយ​ពី​លាង​លើក​ទី ២ បាន​១​អាទិត្យ គេ​ត្រូវ​លាង​១​ដង​ទៀត ។ វា​រី​វប្បករ​ត្រូវ​លាង​ត្រី​ទាំងអស់​ក្នុង​បែ ។
-​គេ​អាច​ប្រើ​ទង់ដែង​ស៊ុ​ល​ផាត​,៥​មិ​ល្លី ក្រាម ក្នុង​១​លី​ត្រ​ទឹក រយៈពេល​៥-៧​ថ្ងៃ ដោយ​ដាក់​ខ្យល់​ជាប់​ជា​ប្រចាំ ។
ខ​-​ទាច ឬ​ឈ្លើង
រោគ​សញ្ញា
-​ត្រី​មិនសូវ​ស៊ី​ចំណី
-​ហែល​មក​លើ
-​ប្រែសម្បុរ​ទៅ​ខ្មៅ ភ្នែក​ស្លេក​លឿង
ព្យាបាល
-​យក​កំបោរ​ក្រហម​១​គីឡូក្រាម ខ្ចប់​ស្បៃ យក​ទៅ​ចង​នៅ​កណ្ដាល​បែ នៅ​ពេល​ទឹកនឹង ក្នុង​១​ថ្ងៃ​ធ្វើ​របៀប​នេះ​២​ដង ។
គ​-​ចៃ​មាន​ជើង
រោគ​សញ្ញា
ប្រភេទ​ចៃ​នេះ​កើតឡើង​នៅ​រដូវប្រាំង វា មាន​ទំហំ​១០-៥០​មិល្លីម៉ែត្រ ។ ជា​ទូទៅ គេ ប្រទះ​ឃើញ​វា​ខាំ​ជាប់​នឹង​ស្រកី​ត្រី បឺត​ជញ្ជក់ ស្រកី​រហូត​ដល់​ត្រី​ងាប់ ។
ព្យាបាល
អ្នក​ចិញ្ចឹម​ត្រូវ​តែ​ពិនិត្យ បើ​ត្រី​ហែល​មក លើ ឬ​ក្បែរ​សាច់​អួន គេ​ត្រូវ​ចាប់​វា​មក​ពិ​និត្យ ស្រកី ដើម្បី​ចាប់​យក​ចៃ​ចេញ គេ​ត្រូវ​យក កំបោរ​ស​ទម្ងន់​៩​គីឡូក្រាម លាយ​ទឹកសមុទ្រ ឬ​ទឹកសាប​១៧​លី​ត្រ រួច​ចាក់​ចូល​ទៅ​ក្នុង​បែ​ឱ្យ​ចំ​ចំណុចកណ្ដាល​របស់​បែ ។

ថ្នាំ​ផ្សះ (​អង់​ទី​ប្យូ​ទី​ក​) ដែល​គួរ​​ប្រើប្រាស់​ក្នុង​ការ​ចិញ្ចឹម​ត្រី​សមុទ្រ
-​ប្រភេទ​ថ្នាំ អុក​សូលី​នី​ក អាស៊ីត (Oxolinic acid) រយៈពេល​សាប​ថ្នាំ ៣០
ថ្ងៃ ។
-​ប្រភេទ​ថ្នាំ អុក​ស៊ី​តេ​ត្រា​ស៊ី​ឃ្លិ​ន Oxy-tetracycline រយៈពេល​សាប​ថ្នាំ ២១ថ្ងៃ ។
-​ប្រភេទ​ថ្នាំ អូ​មេត្រូ​ពិន Ormetropin រយៈពេល​សាប​ថ្នាំ គ្មាន​ព័ត៌មាន​។
-​ប្រភេទ​ថ្នាំ សុល​ហ្វា​ឌី​មេ​ថូ​ស៊ី​ន Sulfamimethoxine រយៈពេល​សាប​ថ្នាំ ២៥ថ្ងៃ ។
-​ប្រភេទ​ថ្នាំ សុល​ហ្វី​សូ​សា​ហ្សូ​លេ ឌី អូ ឡា​មីន Sulfisoxazole diolamine រយៈ​ពេល​សាប​ថ្នាំ គ្មាន​ព័ត៌មាន ។
-​ប្រភេទ​ថ្នាំ ទ្រី​មេ​ថូ​ព្រិ​ម​/​សុល​ហ្វា​ឌី​ស៊ី​ន Trimethoprin/sulfadiazine រយៈពេល​​សាប​ថ្នាំ ២០​ថ្ងៃ ៕
(ដកស្រង់ចេញពីមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ)