ដឹងពីកសិដ្ឋានដាំបន្លែធម្មជាតិមួយកន្លែងដែលពឹងផ្អែកទៅនឹងអាកាសធាតុ
- កំពត
ខេត្តកំពត ៖ លោកយឹម បុណ្យ អាយុ៦២ឆ្នាំ ជាកសិករ និងជាម្ចាស់កសិដ្ឋានដាំបន្លែសុវត្ថិភាពមួយកន្លែងនៅភូមិព្រៃតាព្រឹត ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃទី២៦ មករា ថា ការបង្កើតកសិដ្ឋានផ្នែកសិកម្មដាំដុះនេះ បានកើតឡើងនៅឆ្នាំ២០១៩ ក្នុងនោះ មានផ្ទះសំណាញ់ចំនួន៥ខ្នង តែខាងក្រសួងកសិកម្មបានជួយសាងសង់១ខ្នង និង៤ខ្នងទៀត គឺគាត់បានយកប្រាក់ពីធនាគាររដ្ឋដែលមានការប្រាក់ទាបបំផុត ។

កសិកយឹម បុណ្យ បាននិយាយរៀបរាប់ទៀតថា ការចំណាយទៅលើកសិដ្ឋានដែលគេហៅថា បន្លែសុវត្ថិភាពនេះ បានចំណាយប្រាក់ជាង5ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ម្ចាស់កសិដ្ឋានដាំបន្លែសុវត្ថិភាពបាននិយាយប្រាប់ថា ការរៀបចំជាកន្លែងសហគមន៍ដាំបន្លែជាលក្ខណៈគ្រួសារ ដែលមានការមើលថែតែក្នងសមាជិកក្នុងក្រុមគ្រួសារនោះ វាមិនស្រួលទេ ទោះបីចំណាយថវិកាច្រើនម៉ឺន បើមិនមានការមើលថែដិតដល់នោះទេ វាអាចបរាជ័យដោយឆាប់រហ័សបំផុត និងមួយផ្នែកទៀតបានពឹងផ្អែកទៅលើអាកាសធាតុក្ដៅខ្លាំងក៏មិនបាន ត្រជាក់ពេកក៏មិនបាន ខ្យល់ខ្លាំងក៏មិនបាន ប៉ុន្តែនៅឆ្នាំ2024បើនិយាយរឿងបម្រែបម្រួលអាកាសធាតុក្ដៅខ្លាំង ធ្វើអោយដំណាំដាំដុះរបស់គាត់មានការធ្លាក់ចុះ តែមិនធ្លាក់ចុះដល់កំរិតសូន្យទេ។

លោកយឹម បុណ្យ បាននិយាយប្រាប់បន្តថា នៅឆ្នាំ2025នេះ គាត់មិនទាន់ហ៊ានធ្វើការសន្និដ្ឋាននៅឡើយទេ ព្រោះថា ការដាំដុះគ្រប់ទម្រង់សុទ្ធតែបានពឹងផ្អែកលើអាកាសធាតុទាំងអស់ ដ៊ូចមានត្រសក់-ម្ទេស-ស្ពៃ-ប៉េងប៉ោះ-ននោង-សណ្ដែកគួវែង) ខាត់ណា-ទ្រប ។

លោកយឹម បុណ្យ បាននិយាយប្រាប់បន្តថា ការចំណាយធ្វើផ្ទះសំណាញ់គ្របលើបន្លែនេះ ការពារកម្ដៅនិងសត្វល្អិតផងដែរ និងមិនយកជីមានសារធាតុគីមីមកបំប៉នអោយធំធាន់នោះដែរ ប្រើតែជីធម្មជាតិតែប៉ុណ្ណោះ ។ លោកប្រាប់ចុងក្រោយនេះថា ការចំណាយដើមទុនច្រើនណាស់ តែការប្រមូលយកផលមកវិញមិនដូចបំណងឡើយ ។










ចែករំលែកព័តមាននេះ