ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សហ​គម​ន៍កសិកម្ម​សាមគ្គី​មនោ​រម្យ កំពុង​មមារញឹក​ប្រមូល​ផល​ស្ពៃក្តោប

1 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សហ​គម​ន៍កសិកម្ម​សាមគ្គី​មនោ​រម្យ កំពុង​មមារញឹក​ប្រមូល​ផល​ស្ពៃក្តោប និង​ស្ពៃបូកគោក្នុង​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែកុម្ភៈ​ នេះ ខណៈ​ការ​បញ្ជា​ទិញ​កាន់តែ​មាន​ច្រើន​ពី​អតិថិជន ព្រោះ​គុណភាព​និង​តម្លៃ​ ។ លោក…

ខេត្តមណ្ឌលគិរី ៖ អ្នក​ដាំ​បន្លែ​សុវត្ថិភាព​សហ​គម​ន៍កសិកម្ម​សាមគ្គី​មនោ​រម្យ កំពុង​មមារញឹក​ប្រមូល​ផល​ស្ពៃក្តោប និង​ស្ពៃបូកគោក្នុង​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែកុម្ភៈ​ នេះ ខណៈ​ការ​បញ្ជា​ទិញ​កាន់តែ​មាន​ច្រើន​ពី​អតិថិជន ព្រោះ​គុណភាព​និង​តម្លៃ​ ។

លោក ភិន ផ​ន ប្រធាន​សហ​គម​ន៍បន្លែ​សុវត្ថិភាព​កសិកម្ម​សាមគ្គី​មនោ​រម្យ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ បងប្អូន​អ្នក​ដាំ​ដុះ​បន្លែ​បាន​ចងក្រង​គ្នា​ជា​សហ​គម​ន៍ មាន​ចំការ​ច្រើន​ទីតាំង​ក្នុង​ក្រុង​សែន​មនោ​រម្យ​ដែល​អាច​ផ្គត់ផ្គង់​ទៅ​ដល់​អ្នកបញ្ជា​ទិញ យក​ទៅ​លក់​នៅ​តាម​បណ្តា​ផ្សារ​ទំនើប​នានា និង​ខេត្ត​ផ្សេង​ៗ ​។

លោក ភិន ផ​ន បន្ត​ថា រាល់​ថ្ងៃនេះ​បន្លែ​ដែល​ទទួល​បានការ​បញ្ជា​ទិញ​ច្រើន​ជាងគេ​ពី​សំណាក់​មហា​ជន គឺ​ស្ពៃក្តោប និង​ស្ពៃបូកគោ ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ពី​តំបន់​ដទៃ ទើប​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​បែប​នេះ​។​

រឿង​រសជាតិ​មួយ​បែប បើ​និយាយ​ពី​គុណភាព​បន្លែ​ដែល​ដាំ​ដោយ​ប្រជា​សហ​គម​ន៏​នៅ​ក្រុង​សែន​មនោ​រម្យ គឺ​ធានា​ពី​សុវត្ថិភាព​ជូន​ដល់​សុខភាព​របស់​អ្នក​បរិភោគ​១០០% ដ្បិត​ការ​ដាំ​ដុះ​គឺ​សុ​ទ្ឋ​តែ​មានការ​ត្រួតពិនិត្យ​បាន​យ៉ាង​ត្រឹមត្រូវ​ពី​អ្នកជំនាញ និង​ការ​ជួយ​ផ្នែក​បច្ចេកទេស​ពី​មន្ត្រី​មន្ទីរ​កសិ​កម្ម​ផង​ដែរ​។​

ប្រធាន​សហ​គម​ន៏​បន្លែ​សុវត្ថិភាព​កសិកម្ម​សាមគ្គី​មនោ​រម្យ​បាន​បន្ថែម​ថា ស្ពៃ​ក្តោប​និង​ស្ពៃបូកគោ ដែល​លោក​កំពុង​ប្រមូល​ផល​នេះ គឺ​លក់​បាន​តម្លៃ​ចាប់ពី​ប្រាំមួយ​ពាន់​រៀល​ទៅ​ប្រាំពីរ​ពាន់​រៀល ។ ក្រៅពី​ស្ពៃបូកគោ និង​ស្ពៃក្តោប សហ​គម​ន៍បន្លែ​សុវត្ថិភាព​កសិកម្ម​សាមគ្គី​មនោ​រម្យ នៅ​មាន​ដាំ​បន្លែ​ជា​ច្រើន​ទៀត​រួម​មាន មើម​យ៉េន ការ៉ុត ត្រប់ សាលា​ដ៏ ឆៃថាវ​…​។

​យ៉ាងណា​ក៏​ដោយ ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ភិន ផ​ន ទោះបី​កសិករ​បាន​ប្រមូលផ្តុំ​គ្នា​ជា​សហ​គម​ន៏ ដើម្បី​ផ្គត់ផ្គង់ បន្លែ​តាម​ការ​បញ្ជា​ទិញ​ពី​អតិថិជន ក៏​នៅ​មានការ​ខ្វះខាត​បរិមាណ​បន្លែ​ម្តងម្កាល​នា​រដូវវស្សា​សម្រាប់​ទីផ្សារ ដែល​តម្រូវ​ឲ្យ​កសិករ​ត្រូវ​បង្កើន​ការ​ដាំ​ដុះ​បន្ថែម​​។

លោក ភិន ផ​ន ប្រធាន​សហ​គម​ន៏​បន្លែ​សុវត្ថិភាព​កសិកម្ម​សាមគ្គី​មនោ​រម្យ​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កសិករ​ទាំងអស់ ដែល​កំពុង​ប្រកប​របរ​ដាំ​បន្លែ​ដូច​គ្នា សូម​សិក្សា​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​នៅ​ពេល​ដែល​បន្លែ​ដែល​យើង​ដាំ​ដុះ​មានគុណ​ភាពល្អ មាន​សុវត្ថិភាព យើង​និង​ទទួល​បាន​តម្លៃ​ថ្លៃ​ពី​ការ​បញ្ជា​ទិញ​។

​មិន​ត្រឹម​ប៉ុណ្ណោះ​​ បងប្អូន​ប្រជា​កសិករ ត្រូវ​ចេះ​រួបរួម​គ្នា​សាមគ្គី​ជា​សហ​គម​ន៏ ដើម្បី​មានឱកាស ​សហការ​ជាមួយ​ក្រុមហ៊ុន​ទទួល​ទិញ​បន្លែ​ឬ​ពី​ផ្សារ​ទំនើប​នានា​នៅ​រាជធានី​ភ្នំពេញ ដែល​អាច​ធានា​ពី​តម្លៃ​ទីផ្សារ​ល្អ​សម្រាប់​អ្នក​ដាំ​ដុះ​ផ្ទាល់​ ។

លោក សេង សៅ ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌល​គិរី​បាន​ឲ្យ​ដឹង​ថា បន្លែ​សុវត្ថិភាព​គឺ​មាន​ទីផ្សារ​ច្រើន​សម្រាប់​នាំ​ចេញ ជា​ពិសេស ​គឺ​ស្ពៃក្តោប និង​ស្ពៃបូកគោ ។

លោក សេង សៅ បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២៤​កន្លង​ទៅ ការងារ​បង្កបង្កើន​ផលដំណាំ​សាក​វប្បកម្ម​បន្លែ ល្ហុង ឪឡឹក ម្នាស់ ស្វាយ ទុរេន ប័​រ ក្រូច​វ​ល្លិ៍ និង​ស្រកានាគ អនុវត្ត​បាន​សរុប​ចំនួន ២ ៤១២​ហិ​កតា កើន​លើស​ឆ្នាំ​២០២៣ចំនួន​៦៣​ហិ​កតា និង​មាន​ទិន្នផល​មធ្យម​១២​តោន​ក្នុង​មួយ​ហិ​កតា ស្មើ​បរិមាណ​ផល​សរុប​២៧៦០៨​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ