ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី ​​បង្ហាញខ្លួន​​ជាសាធារណៈ​​លើកដំបូង​​សច្ចា​តស៊ូ​ជាមួយ​ពួក​​លោក​ខាង​លិច​​ដល់​ទីបញ្ចប់

13 ឆ្នាំ មុន

ក្រោយពី​​បណ្តា​ប្រទេស​​មហាអំណាច​​ពិភព​លោក​បើកការ​វាយប្រហារ​​​តាមអាកាស​​​ ​៣លើក​​ជាប់​ៗគ្នា ប្រឆាំង​លីប៊ី ​មេដឹកនាំ​ប្រទេស​នេះ​ វរ​សេនីយ៍​​​ឯក​មូអាម៉ា កាដាហ្វី ​កាលពីល្ងាច​​ថ្ងៃ​ទី​​២២ មីនា ​​កន្លង​មក ​​​បានបង្ហាញ​ខ្លួនជាសាធា​រណៈ​លើកដំបូង​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​រដ្ឋធានីលីប៊ី ​ហើយ​លោក​បាន​សច្ចា​ថា លោកនឹង​បន្ត​តស៊ូ​​ប្រយុទ្ធ​​ប្រឆាំង​​ ខណៈ​ពេល​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​​លោក​ខាង​លិច​​កំពុង​មមាញឹក​​បង្កើត​​​ក្រុមប្រឹក្សា​​ ថ្មីមួយ​ដើម្បី​​ដឹកនាំ​​​​អន្តរា​គមន៍​​នៅលីប៊ី ។

ក្រោយពី​​បណ្តា​ប្រទេស​​មហាអំណាច​​ពិភព​លោក​បើកការ​វាយប្រហារ​​​តាមអាកាស​​​​៣លើក​​ជាប់​ៗគ្នា ប្រឆាំង​លីប៊ី ​មេដឹកនាំ​ប្រទេស​នេះ​ វរ​សេនីយ៍​​​ឯក​មូអាម៉ា កាដាហ្វី ​កាលពីល្ងាច​​ថ្ងៃ​ទី​​២២ មីនា ​​កន្លង​មក ​​​បានបង្ហាញ​ខ្លួនជាសាធា​រណៈ​លើកដំបូង​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​រដ្ឋធានីលីប៊ី ​ហើយ​លោក​បាន​សច្ចា​ថា លោកនឹង​បន្ត​តស៊ូ​​ប្រយុទ្ធ​​ប្រឆាំង​​ ខណៈ​ពេល​ប្រទេស​បារាំង និង​បណ្តា​ប្រទេស​​លោក​ខាង​លិច​​កំពុង​មមាញឹក​​បង្កើត​​​ក្រុមប្រឹក្សា​​ថ្មីមួយ​ដើម្បី​​ដឹកនាំ​​​​អន្តរា​គមន៍​​នៅលីប៊ី ។​
ទូរទស្សន៍​​រដ្ឋលីប៊ី​បង្ហាញ​ពី​លោកកាដាហ្វី ​​ស្ថិត​​​នៅ​ចំពោះមុខ​​អ្នកគាំទ្រ​​លោក​យ៉ាង​ច្រើន​កុះករ ឯ​​និវេសនដ្ឋាន​​​របស់​លោក​ក្បែរ​​រដ្ឋ​ធានី​ទ្រីប៉ូលី ។ ​និវេសនដ្ឋាន​​​នោះ​របស់​​លោក​កា​ដា​ហ្វី​​ ស្ថិត​នៅ​ក្នុង​​តំបន់ Bab Al-Aziziya រង​ការបំផ្លិច​បំផ្លាញ​​​ដោយមីស៊ីល​​ដែលបាញ់​​ចេញ​ពី​ក្នុង​​​​សមុទ្រ​​មេ​ឌីទែរ៉ាណេ ក្នុងអំឡុង​​ពេលនៃ​ការ​​​វាយប្រហារ​​ដោយ​បណ្តា​​ប្រទេស​លោកខាង​លិច​ កាលពី​​យប់ថ្ងៃទី​​​២០ មីនា កន្លង​មក ។
ក្នុងការបង្ហាញ​​ខ្លួនជា​​សាធារណៈ​​លើក​ដំបូង​​​ក្រោយ​​​រយៈ​ពេល​មួយសប្តាហ៍​​មកហើយ​ លោក​កា​ដាហ្វី ​ថ្លែង​សុន្ទរកថា​ខ្លី​មួយទៅកាន់​​ពួក​អ្នក​គាំទ្រ​​លោក ដោយ​លោក​អះអាង​ថា «​ទោះបីជា​​​យូរ ឬ​​​ឆាប់​​ក៏ដោយ ​ក៏​យើង​​បានត្រៀមខ្លួន​​ជាស្រេច ដើម្បី​​ប្រយុទ្ធ​​ប្រឆាំង​ជា​មួយ​​ពួក​​លោក​ខាង​​លិច» ។​
លោក​ម៉ូអាម៉ា ​កាដាហ្វី ​បានសម្រេច​ចិត្ត​​​បង្ហាញខ្លួន​​​ជា​សាធារណៈ​​ក្រោយពី​​កង​ទ័ព​​​ប្រទេស​លោក​ខាង​លិច បើកការ​វាយប្រហារ​​​តាម​អាកាស​ដោយ​សំឡេង​ផ្ទុះ​​លាន់​ឮ​ពីលើ​​ក្រុង​ទ្រីប៉ូលី ។
ជាមួយគ្នានេះ​រដ្ឋ​មន្ត្រីការបរទេស​​​បារាំង លោក Alain Juppe ថ្លែង​កាលពីថ្ងៃទី​​២២ មីនា ថា ក្រុម​​ប្រឹក្សា​​នយោបាយ​ថ្មី​មួយ​មិន​មែន​​ជា​អង្គ​ការ​​អូតង់​ នឹង​ទទួលខុសត្រូវ​​ចំពោះការអនុវត្ត​​​ និង​ពង្រឹង​​តំបន់​ហាម​ហោះហើរ​​នៅប្រទេស​លីប៊ី។ ​លោកថ្លែង​​​ទៀត​ថា ក្រុមប្រឹក្សា​​ថ្មីនេះ ដែល​​ស្នើ​បង្កើត​ឡើង​​ដោយប្រទេ​សបារាំង នឹង​​រាប់​បញ្ចូលទាំង​រដ្ឋ​មន្ត្រី​​ការបរទេស​​មកពី​បណ្តា​ប្រទេស​ដែលកំពុង​​ចូលរួមអន្តរាគមន៍​​នៅ​ក្នុង​ប្រទេស​លីប៊ី​ ​និង​មកពីបណ្តា​ប្រទេស​អារ៉ាប់​​ផង​ដែរ ។​
លោក Alain Juppe ថ្លែង​បន្ត​ទៀត​ថា ​ចំណាត់ការ​​​យោធា​នឹង​ត្រូវបញ្ឈប់ ដរាប​ណា​​របប​របស់​លោក​កាដាហ្វី ​គោរព​​តាម​ដំណោះ​ស្រាយ​​របស់​ក្រុមប្រឹក្សា​សន្តិសុខ​​​អង្គការ​សហ​ប្រជាជាតិ​​ ទទួលយក​​បទ​ឈប់បាញ់ ​និង​ដក​ទ័ព​ចេញ​ពីកន្លែង​ដែល​​​ពួកគេ​​កំពុងឈរជើង ។ ដោយឡែក​​កាលពីថ្ងៃទី​​២២ មីនា នោះដែរ ​ប្រធានាធិបតី​បារាំង លោក​នីកូឡាស់ សាកូហ្ស៊ី ​​និង​សមភាគី​​អាេមរិក លោក​បារ៉ាក់ អូបាម៉ា ​បាន​ឯកភាព​គ្នាតាមទូរស័ព្ទ​​ពីរបៀប​​​ប្រើប្រាស់​​រចនា​សម្ព័ន្ធ​​បញ្ជា​របស់​អង្គ​​ការ​អូតង់ ដើម្បី​​គាំទ្រ​​ប្រតិ​បត្តិ​ការ​​សឹក​​នៅលីប៊ី ៕