ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានប្រកាច់ឈ្លក់ទឹកត្រពាំងក្បែរផ្ទះរបស់ខ្លួនដែលមានជម្រៅត្រឹមក្បាលជង្គង់ស្លាប់គ្មានអ្នកដឹង ខណៈបុរសរូបនោះបានចុះទៅបេះកញ្ឆែតកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ មេសា ២០១២ នៅភូមិកាប់ទូក សង្កាត់កណ្តាលដុំ ក្រុងច្បារមន។
សមត្ថកិច្ចដែលបានចុះធ្វើការត្រួតពិនិត្យឱ្យដឹងថា ជនរងគ្រោះឈ្មោះពៀ ពី អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ និងប្រពន្ធឈ្មោះរស់ ឌឿន អាយុ៣៣ឆ្នាំ ជាកម្មការិនីកាត់ដេរនៅភ្នំពេញ ហើយស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ។ នៅល្ងាចថ្ងៃកើតហេតុពេលប្រពន្ធត្រឡប់មកពីធ្វើការរោងចក្រវិញ ពុំឃើញប្តីក៏ដើរមើលជុំវិញផ្ទះ ស្រាប់តែប្រទះឃើញស្បែកជើងប្តីមួយគូនៅមាត់ត្រពាំងក្រឡេកទៅក្នុងត្រពាំងឃើញកូនកាធុនមួយដាក់កញ្ឆែតពេញ។ ដោយមានការសង្ស័យក៏រត់ទៅហៅប្អូនឱ្យចុះរាវស្រាប់តែឃើញប្តីស្លាប់បាត់ទៅហើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ