ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​អា​​ហ្សា​​រិន​​កា​​ឈាន​​ចូល​​វគ្គ​​1/4​នៅ​អា​ល្លឺ​ម៉ង់ ខណៈ​គូ​​ប្រ​កួត​​នាង​​ប៉េត​កូ​​វិច​រង​​របួស​​ដក​​ខ្លួន​

11 ឆ្នាំ មុន

កីឡា​កា​រិ​​នី​លំ​ដាប់​​ទី​​១​​ពិ​ភព​​លោក​​​វិច​​តូ​​រី​​យ៉ា អា​​ហ្សា​រិន​កា​កំ​ពុង​សម្លឹង​រក​​​ពាន​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត​ក្នុង​រដូវ​កាល​ខណៈ​​កាល​ពី​ថ្ងៃ​ទី​២៦​មេសា​នាង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​កម្ម​វិធី​ប្រ​កួត​ Porsche Tennis Grand Prix ។ ​ ព្រឹត្តិការ​ណ៍​ប្រ​កួត​នេះ​រៀប​ចំ​ធ្វើ​នៅ​ទី​

កីឡា​កា​រិ​​នី​លំ​ដាប់​​ទី​​១​​ពិ​ភព​​លោក​​​វិច​​តូ​​រី​​យ៉ា អា​​ហ្សា​រិន​កា​កំ​ពុង​សម្លឹង​រក​​​ពាន​ជើង​ឯក​ជា​ថ្មី​ម្តង​ទៀត​ក្នុង​រដូវ​កាល​ខណៈ​​កាល​ពី​ថ្ងៃ​ទី​២៦​មេសា​នាង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​កម្ម​វិធី​ប្រ​កួត​ Porsche Tennis Grand Prix ។ ​ ព្រឹត្តិការ​ណ៍​ប្រ​កួត​នេះ​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Stuttgartប្រ​ទេស​អា​ល្លឺ​ម៉ង់​ ។

អា​ហ្សា​រិន​កា​ទទួល​បាន​ជ័យ​ជម្នះ​បន្ទាប់​ពី​គូ​ប្រ​កួត​របស់​ខ្លួន​គឺ​កីឡាការិនី​អា​ល្លឺ​ម៉ង់​អ៊ែន​ឌ្រា ប៉េតកូ​វិច​រង​របួស​ដក​ខ្លួន​ទាំង​ពាក់​កណ្តាល​​ប្រ​កួត​។ ខណៈ​ការ​ប្រ​កួត​កំពុង​តែ​ដំ​ណើរ​ក្នុង​​សិត​ទី​២​ជា​មួយនឹង​លទ្ធផល​៤-៤​ នាង​ប៉េតគូ​វិច​ក៏​គ្រេចកជើង​ស្តាំ​។ នាង​មិន​ត្រឹម​តែ​មិន​អាច​បន្ត​ការ​ប្រ​កួត​បាន​ទេ តែ​ថែម​ទាំង​មិន​អាច​ដើរដេញ​ពី​ទី​លាន​ដោយ​ខ្លួន​ឯង​បាន​ទៀត​ផង​។

ចំណែក​លទ្ធផល​នៃ​ការ​ប្រ​កួត​គូ​ផ្សេង​ទៀត​ កីឡាការិនី​អា​ល្លឺ​ម៉ង់​ Angelique Kerberបាន​យក​ឈ្នះ​កីឡាការិនី​ដា​ណឺ​ម៉ាក​កា​រ៉ូ​លីន វ៉ូ​នី​អាកគី​ក្នុង​លទ្ធផល​៦-១​និង​៦-២​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​នាង Kerberបំ​បាក់​នាង​វ៉ូ​នី​អា​កគី​សម្រាប់​ខែ​នេះ​។ Mona Barthel ដែល​ជា​មិត្ត​រួម​ជាតិ​របស់​នាង​Kerberក៏​បាន​ឆ្លង​ចូល​ទៅ​វគ្គ​បន្ទាប់​ផង​ដែរ​ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាការិនី​បា​រាំង​ម៉ា​រី​យ៉ុង បា​តូ​លី​ក្នុង​លទ្ធផល​៦-៣​និង​៦-១​។ ឆ្នាំ​កន្លង​មក​នេះ នាង​Barthel ថ្វី​ដ្បិត​មិន​ទាន់​យក​ឈ្នះ​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​ណា​មួយ​នៅ​ឡើយ ប៉ុន្តែ​នាង​ធ្វើ​បាន​ល្អ​គួ​រ​សម​ក្នុងអា​ជីព​ដោយ​នាង​បាន​ឡើងពី​ចំ​ណាត់​ថ្នាក់​ទី​១៩៦​មក​ទី​៣៥​ ។ វា​ជា​អ្វី​មួយ​ដែល​កម្រ​មាន​កីឡា​ការិនី​ណា​ម្នាក់​ធ្វើ​បាន​។

រី​ឯនាងប៉េត្រា​ គ្វី​តូ​វ៉ាដែល​ជា​ម្ចាស់​ក្រប​ខណ្ឌធំ​​ ​Wimbledon​វិញ​ក៏​បាន​សម្តែង​ក្តី​រីក​រាយ​ផង​ដែរ​ ពោល​គឺ​បន្ទាប់​ពី​​យក​ឈ្នះ​កីឡា​ការិនី​អ៊ីតា​លី​ Francesca Schiavone​ ក្នុង​លទ្ធផល​  ៦-២​និង​៦-២ ខណៈ​ដែល​កីឡាការិនី​ចិន​លី​ណា​បាន​បំ​បាក់​កីឡាការិនី​អូ​បេគី​ស្ថាន​Akgul Amanmuradovaក្នុង​លទ្ធផល​៦-៤​និង​៦-៤​ ។​

ដោយ​ឡែក​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ​ដែរ​ ​នៅ​ក្នុង​ទី​ក្រុង​បា​សេឡូ​ណា​ប្រ​ទេស​អេស្ប៉ាញ​ កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​រ៉ា​ហ្វា​អែល ណា​ដាល់​និង​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រេ​​​ឈាន​ចូល​ដល់​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​​នៃ​កម្មវិធី Bacelona Open។ ណា​ដាល់​បាន​យក​ឈ្នះ​កីឡាករ​កូ​ឡុំ​ប៊ី​ Robert Farahក្នុង​លទ្ធផល​៦-២​និង​៦-៣​។ នៅ​វគ្គ​បន្ទាប់​គេ​នឹង​ប៉ះ​ជា​មួយ​កីឡាករ​ស៊ែ​ប៊ី​ Janko Tipsarevicដែល​បាន​យក​ឈ្នះ​កីឡាករ Frederico Gilក្នុង​លទ្ធផល​៦-២​និង​៦-២​។

ឯ​មូ​រេ​បាន​យក​ឈ្នះ​កីឡាករ​កូ​ឡុំ​ប៊ី​ម្នាក់​ទៀត​ Santiago Giraldoក្នុង​លទ្ធផល​៦-១​និង​៦-២​ ។​ នៅ​វគ្គ​បន្ទាប់​គេ​នឹង​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​កា​ណា​ដា Milos Raonicដែល​បាន​យក​ឈ្នះ​កីឡាករ​អេស្ប៉ាញ Nicolas Almagroក្នុង​លទ្ធផល​៦-៣​និង​៦-៣ ៕