ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​អ្នក​​តវ៉ា​​បា​​រ៉ែន​​គប់​​ដប​សាំង​​លើ​​សមា​​ជិក​​ក្រុម​​ហ្វម​មូ​​ឡា​​វ័ន​ Force India

12 ឆ្នាំ មុន

បណ្តា​​សមា​​ជិក​​ក្រុម​​ប្រ​ណាំង​ Force India ត្រូវ​បាន​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​យ៉ាង​តក់​ក្រ​ហល់​ខណៈ​ក្រុម​អ្នក​ត​វ៉ា​បានគប់​ដប​សាំង​ដុត​ភ្លើង​សំ​ដៅ​រថយន្ត​របស់​ពួក​គេ​នៅ​តាម​ផ្លូវ​ត្រឡប់​ពី​ការ​ប្រ​ណាំង​សាក​ល្បង​កម្ម​វិធី Bahrain Grand Prixនៅ​ប្រ​ទេស​បា​រ៉ែន​កាល​ពី​ថ្ងៃ​ទី​១៨​មេសា​ ។

បណ្តា​សមា​ជិក​ក្រុម​ប្រ​ណាំង​ Force India ត្រូវ​បាន​បង្ខំ​ចិត្ត​រត់​ភៀស​ខ្លួន​យ៉ាង​តក់​ក្រ​ហល់​ខណៈ​ក្រុម​អ្នក​ត​ វ៉ា​បានគប់​ដប​សាំង​ដុត​ភ្លើង​សំ​ដៅ​រថយន្ត​របស់​ពួក​គេ​នៅ​តាម​ផ្លូវ​ ត្រឡប់​ពី​ការ​ប្រ​ណាំង​សាក​ល្បង​កម្ម​វិធី Bahrain Grand Prixនៅ​ប្រ​ទេស​បា​រ៉ែន​កាល​ពី​ថ្ងៃ​ទី​១៨​មេសា​ ។

ទោះ​ជា​យ៉ាង​ ណាក្តី​មាន​ក្រុម​អ្នក​បច្ចេក​ទេស​ម៉ា​ស៊ីន​ចំនួន​៤​នាក់​បាន​ជាប់​គាំង​នៅ​ ក្នុង​ហេតុ​​ ការ​ណ៍​នោះ​ខណៈ​ប៉ូ​លិស​កំពុង​ប៉ះ​ទង្គិច​ជា​មួយ​ក្រុម​អ្នក​ត​វ៉ា​ ។​ ប៉ូ​លស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​រំ​ដោះ​សម​ាជិក​ហ្វមមូ​ឡា​ វ័ន​។​ បន្ទាប់​​ពី​ពួក​គេ​បាន​រត់​កាត់​អណ្តាត​ភ្លើង​ដែល​កំ​ពុង​​ឆេះ​តាម​ថ្នល់​។ គ្មាន​បុគ្គលិក​ក្រុម​ Force Indiaណា​ម្នាក់​រង​របួស​ទេ ប៉ុន្តែ​មាន​សមា​ជិក​២នាក់​របស់​ក្រុម​នេះ​បាន​សុំ​ត្រឡប់​ទៅ​ផ្ទះ​របស់​​ ខ្លួន​វិញ​។ Nico Hul​kenbergអ្នក​បើក​បរ​ឱ្យ​ក្រុម​បាន​ប្រាប់​BBCថា​៖​«ពួក​យើង​មិន​គួរ​ណា​ មក​ស្ថិត​ក្នុង​កន្លែង​បែបនេះ​ទេ​»។

បើ​ទោះ​ជា​វា​គឺ​ជា​ហេតុ​កា​រណ៍​ ដែល​គួរ​ឱ្យ​ខ្លាច​និង​ដ៏​អា​ក្រក់​ ប៉ុន្តែ​កីឡាករ​ក្រុម​Force Indiaម្នាក់​ទៀត​គឺ​ Paul di Resta​បញ្ជាក់​ថា គេ​បាន​រៀប​ចំ​ខ្លួន​រួច​ជា​ស្រេច​ចូល​ក្នុង​ទី​លាន​ប្រ​ណាំង​ប្រ​សិន​ជា Bahrain Grand Prixដំ​ណើរ​ការ​ទៅ​មុខ​នា​ថ្ងៃ​ទី​២២ មេសា​ ​។ អ្នក​បច្ចេក​ទេស​ម៉ា​ស៊ីន​ចំនួន​៤​នាក់​ដែល​បាន​ស្ថិត​នៅ​កណ្តាល​ហេតុ​ការ​ ណ៍​​បាន​និយាយ​ថា ពួក​​គេ​ពិត​ជា​ភ័យតក់​ស្លុត​និង​ខឹង​អ្នក​រៀប​ចំ​ខ្លាំង​ណាស់​។ ម្ចាស់​ទី​លាន​ប្រ​ណាំង​លោក Zayed R Alzayaniបាន​និយាយ​លួង​លោម​ពួក​គេ​ថា ពួក​គេ​មិន​មែន​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រ​ហារ​ ឡើយ​។ ពួក​គេ​គ្រាន់​តែ​ស្ថិត​ក្នុង​ហេតុ​ការ​ណ៍​នោះ​ដោយ​ចៃ​ដន្យ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា​៖«ពួក​គេ​ទាំង​៤​នាក់​មិន​មែន​ជា​គោល​ដៅ​ទ​។ ហេតុ​ការ​ណ៍​គ្រាន់​តែ​កើត​ចំ​ពេល​ដែល​ពួក​គេ​ទៅ​ដល់​ទី​នោះ​ប៉ុណ្ណោះ​។ ខ្ញុំ​គិត​ថា វា​ជា​រឿង​ស៊យ​មួយ​។

រឿង​បែបនេះ​អាច​កើត​ឡើង​នៅ​កន្លែង​ណា​មួយ​ក្នុង​ពិភពលោក​ ជា​ពិសេស​គឺ​ការ​ជាប់​គាំ​ង​នៅ​ក្នុង​ហ្វូង​កូដ​កម្ម​ ឬ​ការ​ប្រ​យុទ្ធ​គ្នា​ណា​មួយ​»។​ លោក​បន្ត​ថា​ «វា​អាច​មាន​អំពើ​ហិង្សាកើត​ឡើង​បន្ត​ទៀត​។ «ខ្ញុំ​មិន​អាច​និយាយ​បាន​ពី​កម្រិត​នៃ​អំពើ​ហិង្សា​នោះ​ទេ​ តែ​ខ្ញុំ​មិន​គិត​ថា រឿង​បែបនេះ​កើត​ក្នុង​ទី​លាន​ប្រ​ណាំង​នៅ​ជិត​នឹង​ទី​លាន​ប្រ​ណាំង​នោះ​ឡើយ​ »៕