ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​នៃ​ការ​តាំង​ផើងផ្កា ឬ​ដើមឈើ​សំរាប់​លំអ​នៅ​ក្នុង​អគារ ឬ​តាម​លំនៅ​ឋាន

14 ឆ្នាំ មុន

ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ខ្លះ​ៗ​ជុំវិញការ​ដាក់​តាំង​ដើមឈើ ឬ​ផើងផ្កា ៖
– ​មិន​គួរ​ដាក់​តាំង​ផើងផ្កា ឬ​ថូផ្កា​តុបតែងលំអ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​បក់​ខ្លាំង ឬ​មានការ​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​ឆ្លងកាត់​នៅ​គ្រប់ពេលវេលា​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជាតិ​សំណើមងាយ​ស្ងួត ធ្វើ​ឱ្យ​ដើមឈើ ឬ​ផ្កា​ស្រពាប់ស្រពោន និង​ងាប់​។

ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ខ្លះ​ៗ​ជុំវិញការ​ដាក់​តាំង​ដើមឈើ ឬ​ផើងផ្កា ៖
– ​មិន​គួរ​ដាក់​តាំង​ផើងផ្កា ឬ​ថូផ្កា​តុបតែងលំអ​ក្នុង​កន្លែង​ដែល​មាន​ខ្យល់​បក់​ខ្លាំង ឬ​មានការ​ក្ដៅ ឬ​ត្រជាក់​ខ្លាំង​ឆ្លងកាត់​នៅ​គ្រប់ពេលវេលា​នោះ​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​ជាតិ​សំណើមងាយ​ស្ងួត ធ្វើ​ឱ្យ​ដើមឈើ ឬ​ផ្កា​ស្រពាប់ស្រពោន និង​ងាប់​។
-​ ​ត្រូវ​គិតគូរ​ពី​ពន្លឺ​ថ្ងៃ ឬ​កន្លែង​ដែល​មានពន្លឺ​ផ្សេង​ៗ ព្រោះថា ដើមឈើ​តុបតែង​លំអ ឬ​ដើម​ផ្កា​មួយ​ចំនួនមាន​តំរូវការ​ពន្លឺ​ខុស​ៗ​គ្នា ដោយ​ប្រភេទ​ខ្លះ​ត្រូវការ​ពន្លឺ​ខ្លាំងអាច​រក្សា ទុក​លំអ​នៅ​ក្បែរ​មាត់ទ្វារ បង្អួច ឬ​នៅ​កន្លែង ដែល​មាន​ពន្លឺ​ស្រស់ ស្រាយ ។
– ​សំរាប់​ដើមឈើ​តុបតែង​លំអ​នៅ​តាមផ្ទះ​ដែល​មាន​មែកធាង​បែក​ជា​គុម្ព និង​ត្រូវការ​ទីកន្លែង​ធំ មិន​គួរ​យក​ទៅ​លំអ​នៅ​ក្បែរផ្លូវ​ដើរ​ចេញ​-​ចូល​នោះ​ទេ ព្រោះថា អាច​នឹងធ្វើ​ឱ្យ​មានការ​កកស្ទះ និង​គ្រោះថ្នាក់​ដល់​ដើមឈើ​បាន ។
– មិន​គួរ​យក​របស់របរ​ណាមួយ​មក​ចងព័ទ្ធ​នឹង​ដើមឈើ ឬ​ផ្កា​ដែល​លំអ​ក្នុង​ផើង (​ថូ​) ឡើយ ។
– ការ​ប្រើប្រាស់​ឈើ​លំអ​នៅ​ក្នុង​អគារ​ចាំបាច់​ត្រូវ​មាន​ដើមឈើ​សំរាប់​ធ្វើការ​ផ្លាស់​ប្ដូរ មិន​គួរ​ប្រើ​ដើមឈើ​តុបតែង​លំអ ដែល​ដាក់តាំង​លំអ​យូរ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ទ្រុឌទ្រោមបាន ។
– ផើង​ដើមឈើ ឬ​ថូផ្កា​ដែល​លំអ គួរ​មានឧបករណ៍​ទ្រាប់​ផើង ឬ​ថូ ការពារ​មិន​ឱ្យ​ទឹកហូរ​ច​ញ​ពី​រន្ធ​ផើងផ្កា ដែល​អាច​ធ្វើ​ឱ្យ​ស្មោកគ្រោ​កបាន ។
– ​ដើមឈើ​តុបតែង​លំអ​នៅ​ផ្នែក​ខាងក្នុងអគារ គួរ​មានកំ​ពស់​មិន​ឱ្យ​លើស​ពី​៦​ហ្វ៊ូ​ត ឬ ១,៨២​ម៉ែត្រ​ឡើយ ព្រោះថា បើ​ខ្ពស់​ជាង​នេះវា​អាច​ធ្វើ​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ ។
– ​គួរ​មានការ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​ដើមឈើលំអ​ក្នុង​ផើង​ដុះ​រីក​រាលដាល​ជា​ដាច់ខាត អាចធ្វើ​ឱ្យ​មាន​ភាព​ស្មោកគ្រោក ធ្វើ​ឱ្យ​មាន​ដង្កូវ ឬ​មូស និង​មិន​គួរ​ប្រើ​ថ្នាំ​សំលាប់សត្វ​ល្អិត​ទៅលើ​ឈើ​តែង​លំអ​ក្នុង​អគារ​ទេ ។
– ​គួរ​ធ្វើការ​ស្រោច​ទឹក និង​ដាក់​ជី​ឱ្យ​បានជាប់លាប់ ។
– ​ការ​ស្រោច​ទឹក​ទៅ​លើ​ឈើ​តែង​លំអ គួរធ្វើការ​ស្រោច​នៅ​ត្រង់​គល់ ៕