ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​យុវជន​កម្ពុជា​(​ក្រុម​157​)​ផ្តល់​អំណោយជូន​​តា​យាយ​ក្រី​ក្រ​លំបាក​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ គ្រឿង​ឧប​ភោគបរិភោគ​ និង​សំភារប្រើ​ប្រាស់ រួម​ទាំង​ថវិកា​មួយ​ចំនួន​ជា​អំណោយ​របស់លោក​ឧត្តម​សេនីយ៍ទោ ហ៊ុន ម៉ាណែត​ ត្រូវបានលោកម៉ឹង ពន្លក​​​ ប្រធាន​​​​ក្រុម​​​ចលនា​យុវ​ជន​កម្ពុជា​(ក្រុម​១៥៧) និងក្រុម ការ​ងារ​នាំ​យក​ទៅ​ប្រគល់ជូន​គ្រួសារ​ទុរ​គត​ជន​ លោកតា លោកយាយចំនួន២គ្រួសារដែល រស់ នៅ​ក្នុង​

រាជធានី​ភ្នំពេញ​ ៖ គ្រឿង​ឧប​ភោគបរិ​​​ភោគ​ និង​សំភារប្រើ​ប្រាស់ រួម​ទាំង​ថវិកា​មួយ​ចំនួន​ជា​អំណោយ​របស់លោក​ឧត្តម​សេនីយ៍ទោ ហ៊ុន ម៉ាណែត​ ត្រូវបានលោកម៉ឹង ពន្លក​​​ ប្រធាន​​​​ក្រុម​​​ចលនា​យុវ​ជន​កម្ពុជា​(ក្រុម​១៥៧) និងក្រុម  ការ​ងារ​នាំ​យក​ទៅ​ប្រគល់ជូន​គ្រួសារ​ទុរ​គត​ជន​ លោកតា លោកយាយចំនួន២គ្រួសារដែល រស់ នៅ​ក្នុង​ភូមិលូ​គីឡូ​ម៉ែត្រ​លេខ​១១ ​សង្កាត់​​​ស្វាយ​​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ​មេ​សា ឆ្នាំ​២០១២ ។

លោក​ហ៊ូ ​សា​ម៉ន​ ចៅ​សង្កាត់​ស្វាយ​ប៉ាក​បាន​ឲ្យ​ដឹង​ថា​ គ្រួសារ​តា​យាយ​ចំនួន​២​គ្រួសារ​​នេះ​​​ក្រី​ក្រលំ​បាក​ណាស់​ ពួក​គាត់​មក​រស់​នៅ​ទី​នោះ​​ចាប់តាំង​ពី​ឆ្នាំ​១៩៩១​មកម៉្លេះ​ ដោយ​មាន​ការ​ជួយ​ទំនុក​បម្រុង​ពី​អាជ្ញា​ធរ​ដែន​ដី​និង​អ្នក​​ជិត​ខាង​។ ​​លោក​តា​ស៊ុំ សន​ មាន​អាយុ​៩៥ឆ្នាំ និង​លោក​យាយ​គង់ ស៊ន អាយុ​៩៦​ឆ្នាំ ប្រកប​មុខ​របរ​លក់​សាំង​​ពីរ​បី​ដប​នៅ​ខាង​មុខ​ផ្ទះ​ដើម្បី​ចិញ្ចឹម​ជីវិត។ រីឯ​​​លោក​តា​ច័ន្ទ ​ហ៊ន​ អាយុ​៧៩​ឆ្នាំ​ ពិ​ការ​ដៃ​ម្ខាង​មាន​កូន​ប្រុស​ម្នាក់​និង​ប្រកប​របរ​លក់​ថ្នាំ​បុរាណ។

លោកម៉ឹង ​ពន្លក​ ប្រធាន​ក្រុម​ចលនា​យុវ​ជន​កម្ពុជា​(ក្រុម​១៥៧) តំណាង​លោក​ឧត្តម​សេនីយ៍​ទោហ៊ុន ម៉ា​ណែត​ ​​មាន​ប្រសាសន៍​ប្រាប់​លោក​តា លោក​យាយ​ថា​ អំណោយ​ដែល​នាំ​មក​ចែក​ជូន​​​នេះ​ជា​​របស់​លោក​ឧត្តម​សេនីយ៍​ទោហ៊ុន ម៉ា ណែត ដែល​មាន​ភារ​កិច្ច​ត្រូវ​បំពេញ​​​​ទើប​មិន​បាន​មក​ជូន​ដោយ​ផ្ទាល់។​ លោក​បន្ត​ថា​ដោយ​ទទួល​បាន​ព័ត៌​មាន​ពី​អាជ្ញា​ធរ​ដែន​ដី​ និង​បាន​ដឹង​ថា ​គ្រួសារ​តា​យាយ​មាន​ការ​លំបាក​ខ្វះ​ខាត​ទើប​​​លោកហ៊ុន​​ ម៉ា​ណែត​ ​​​​​​​បាន​ចាត់​ចែង​ឲ្យ​ក្រុម​ការ​ងារ​ចុះ​មក​ពិនិត្យ​មើល​ និង​នាំ​យក​អំណោយ​មួយ​ចំនួន​មក​ប្រគល់​ជូន​​​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​​ ​ដើម្បី​​ឱ្យ​លោក​តា​ លោក​យាយ​បាន​យក​ទៅ​ធ្វើ​បុណ្យ​ធ្វើ​ទាន​តាម​សេចក្តី​ត្រូវ​​ការ​។

លោក​ម៉ឹង ពន្លក បញ្ជាក់​បន្ថែម​ទៀត​ថា​ដោយ​​មើល​ឃើញ​ស្ថាន​ភាព​រស់​នៅ​របស់​លោក​តា​ លោក​យាយ​២​គ្រួសារ​នេះ​មាន​ការ​លំបាក​ជាក់​​​​ស្តែង​​​​លោក​នឹង​នាំ​ព័ត៌​មាន​នេះ​ទៅ​ជម្រាប​​ជូន​លោក​ឧត្តម​សេនីយ៍​ទោ​ហ៊ុន ​ម៉ា​ណែត​ ជា​បន្ត​ទៀត ​។អំណោយ​ដែល​បាន​នាំ​យក​ទៅ​ចែក​ជូន​លោក​តា​ លោក​យាយ​នា​ឱកាស​នោះ​រួម​មាន​មួយ​គ្រួ​សារ​ទទួល​បាន​អង្ករ​១០០​គីឡូ​ក្រាម​ មី​១០​កេស​ អំបិល​១០​គី​ឡូ​ក្រា​​ម ​ស្ករ​ស​១០​គីឡូ​ក្រាម ​ប៊ីចេង​៥​គីឡូ​ក្រាម ​ទឹក​ស៊ី​អ៊ីវ​-ទឹក​ត្រី​៤​យួរ ​ត្រី​ខ​កំប៉ុង​៥០​ឡូ ​ចាន​ឆ្នាំ​ង១​ឈុត ​ក្រ​មា៥ ​សារុង​៥ សា​ប៊ូ ​ទឹក​ដោះ​គោ​ខាប់ ​ប្រេង​កូ​ឡា ​ប្រេង​ខ្យល់​ ប្រេង​ឆា ក​ន្ទេល ថ្នាំពេទ្យ និង​ប្រាក់​​មួយ​គ្រួសារ​ចំនួន​៥០​ម៉ឺន​រៀល ​។

លោក​តា​ លោក​យាយ​ដែល​ទទួល​បាន​អំណោយ​បាន​ថ្លែង​អំណរ​គុណ​ដល់​លោក​ឧត្តម​សេនីយ៍​ទោហ៊ុន ​ម៉ា​ណែត​ និង​ក្រុម​ចលនា​យុវ​ជន​កម្ពុជា​ (ក្រុម​១៥៧)​ និង​បួង​សួង​​សូម​ឱ្យ​ទេវ​តា​ឆ្នាំ​ថ្មី​តាម​បី​បាច់​ថែ​រក្សា​ ឱ្យ​ជួប​តែ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​ មាន​សុភ​មង្គល​នៅ​ក្នុង​គ្រួសារ​ ៕