ប៉ូលិសតាម​ប្រមាញ់​ចាប់​ចោរ​ឆក់​យ៉ាង​សកម្ម​ដល់​ផ្ទះ​


រាជធានីភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៧​ មេសា ២០១២ បាន​តាម​ប្រមាញ់​​ចាប់​ចោរ​ឆក់​ម្នាក់​ដែល​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ​.​ក​ទម្ងន់​៣​ជី ពី​ស្ដ្រី​ម្នាក់​នៅ​តាម​បណ្ដោយផ្លូវ​ភ្នំពេញ-​ហាណូយ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​រហូត​ទាល់តែ​បាន បើ​ទោះបី​ចោរនោះ​បើក​ម៉ូតូប្រភេទ​ទំនើប​ចូល​ទៅ​ពួន​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ទី​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ ។

លោក​ម៉ក់ ហុង ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បានប្រាប់​ឱ្យ​ដឹងថា ជនសង្ស័យ​នេះ​ឈ្មោះ​រី អះ​ម៉ាត​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិស្លា​ម​ មាន​ទីលំនៅ​ក្នុងភូមិ សង្កាត់​​ខាងលើ ។ ជន​នេះ​ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ហើយ​ធ្លាប់​ជាប់​គុក​១​ឆ្នាំ​ថែម​ទៀត​​ផង​ពី​បទ​ឆក់​ទូរស័ព្ទ​គេ​នៅឯ​សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ​។ ​

លោក​អធិកា​របាន​បន្ដ​ថា ​មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​ឈ្មោះ​ឈិ​ន សា​រុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ ជាអ្នកលក់ដូរ​មាន​ទីលំនៅ​ភូមិ​ឃ្មួញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​បាន​ជិះ​ម៉ូតូឌុប​កូន​ចេញ​ពី​ផ្សារ​សែន​សុខ​ត្រឡប់ទៅ​ផ្ទះ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែមាន​ជន​ល្មើស​​ម្នាក់​ជិះ​ម៉ូតូ​​មក​កៀរ ហើយ​ធ្វើ​សកម្ម​ភាព​​ឆក់​យក​ខ្សែ​.​ក​ទំងន់​៣​ជី តែត្រូវ​ជន​រង​គ្រោះ​​ស្រែក​ឆោឡោ​ ទើបធ្វើ​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​បាន​ជាក់ស្ដែង​ជាមួយ​នឹង​ម៉ូតូ​តែ​ម្ដង​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ