ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

3ខែ​ដើម​ឆ្នាំ​2012ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើង​40%

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ លោក​ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប តាម​រយៈ​ទូ​រស័ព្ទ​ប្រាប់​ឱ្យ​ដឹងកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មេសា ២០១២ ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​២០១១​ឃើញ​ថា ​​ភ្ញៀវ​​ទេសចរ​​​បរទេស​​​មាន​ការ​​កើន​ឡើង​៤០​%​ស្មើ​នឹង​៦៤​ម៉ឺន​នាក់ ។

ខេត្ត​សៀម​រាប ៖ លោក​ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប តាម​រយៈ​ទូ​រស័ព្ទ​ប្រាប់​ឱ្យ​ដឹងកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មេសា ២០១២ ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​២០១១​ឃើញ​ថា ​​ភ្ញៀវ​​ទេសចរ​​​បរទេស​​​មាន​ការ​​កើន​ឡើង​៤០​%​ស្មើ​នឹង​៦៤​ម៉ឺន​នាក់ ។

លោក​ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរបរទេស​​ដែល​កំពុង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ខេត្ត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ បច្ចុប្ប​ន្ន​នេះ​រួម​មាន​ ១​​​​​​​​​​​​​​​​​​​​​​​​-​ភ្ញៀវ​​ទេសចរ​ជនជាតិ​កូរ៉េ ២-ជន​ជាតិ​វៀត​ណាម ៣-ជន​ជាតិ​ជប៉ុន និង​៤-​ជន​ជាតិ​ចិន ។ ក្រៅ​ពី​នេះ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ថៃ​ក៏​នាំ​គ្នា​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ត​សៀម​រាប ​ផង​ដែរ ជា​ពិសេស​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​​ប្រពៃ​ណី​ជាតិ​​កន្លង​ទៅ​ថ្មីៗ​នេះ​មាន​រាប់​ម៉ឺន​នាក់ ។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១១ និង​លើក​ទិស​ដៅ​​សម្រាប់​អនុវត្ត​ឆ្នាំ​២០១២​របស់​អាជ្ញា​ធរ​ខេត្ត ទាក់​ទិន​ទៅ​នឹង​ការ​អភិវឌ្ឍ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រីក​ចម្រើន​​ផ្នែក​សេវាកម្ម​បម្រើ​វិស័យ​ទេសចរណ៍​ឱ្យ​ដឹងថា រហូត​មក​ទល់​នឹង​ពេល​នេះ​ខេត្ត​សៀម​រាប​មាន​សណ្ឋាគារ​ច​ំនួន​១៣៨​កន្លែង​ស្មើនឹង​១០.៤០៧​បន្ទប់ ផ្ទះ​សំណាក់​ចំនួន​២៣០​​កន្លែង​ស្មើ​នឹង​៣.២០៧​បន្ទប់ ភោជនីយដ្ឋាន​ចំនួន​១៥៥​កន្លែង ហាង​​ម៉ាស្សា​ចំនួន​៤៧​កន្លែង ហាង​ខារ៉ា​អូ​ខេ​ចំនួន​១៨​កន្លែង  រមណីយដ្ឋានចំនួន​៣៥​កន្លែង មណ្ឌល​​​វាយ​កូន​ហ្គោល​ចំនួន​៣​កន្លែង មាន​អាកាស​យាន​ដ្ឋាន​សៀមរាប​១​ មាន​ភ្នាក់​ងារ​ទេសចរណ៍ចំនួន​១៤៩​សាខា អស់​សុពល​ភាព​១៨​សាខា និង​មាន​មគ្គុ​ទេ្ទសក៍ទេសចរចំនួន​​៣.៥៧២នាក់ ស្រី៤៥១​នាក់ ។

របាយ​ការណ៍​ដដែល​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​ដែល​បាន​ធ្វើ​ដំណើរ​មក​កម្សាន្តមាន​ចំនួន​៣​.​៣​១​១​.​៤​២​៦​ន​ាក់ បើ​ប្រៀប​ធៀប​​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​នៃ​ឆ្នាំ​២០១១ គឺ​មាន​ការ​កើន​ឡើង​១៥,៨០% ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​បរទេស​មាន​ចំនួន​១.៦១០.០៧​៦​នាក់ កើន​ឡើង​២១,៧០​% បើ​ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១០ ​មាន​ចំនួន​១.៣២២.៩៧១​នាក់។ ភ្ញៀវ​ក្នុង​ស្រុក​មាន​ចំនួន​សរុប​១.៧០១.៣៥០នាក់ កើន​ឡើង​២១,៧០% ប្រៀប​ធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១០ ​មាន​ចំនួន​១.៥៣៦.៤១៥នាក់ ។

ដោយ​ឡែក​​តាម​ប្រភពព័ត៌មាន​​ពី​តំបន់​រមណីយ​ដ្ឋាន​នានា​ក្នុង​ខេត្ត​ដូច​ជា​រមណីយដ្ឋាន​ភ្នំគូ​លែន​ ប្រាសាទ​បន្ទាយ​ស្រី ក្បាល​ស្ពាន បារាយណ៍​ទឹក​ថ្លា ប្រាសាទ​អង្គរ​វត្ត​ និង​រមណីយ​​ដ្ឋាន​សិប្បនិមិត្ត​ភូមិ​វប្បធម៌​ជា​ដើម នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​២០១២​ រយៈ​ពេល​៣​ថ្ងៃ គឺ​សុទ្ធ​សឹង​កុះ​ករ​ទៅ​ដោយ​មនុស្ស​​ និង​រថយន្ត​​ណែន​ណាន់​តាន់​តាប់ ក្រោម​កិច្ច​ការ​ពារ​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អ​ប្រសើរ​ពី​​សមត្ថកិច្ច​គ្រប់​ផ្នែក​របស់​អាជ្ញា​ធរ​ខេត្ត៕