ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ឥដ្ឋ​​ប្រះខ្លួន​​​ដេក​​ក្បែរ​​​​ស្នាម​ភ្លោះ​​​របួស​​ស្រាល​3នាក់​

12 ឆ្នាំ មុន

ខេត្ត​​​កំពង់​ឆ្នាំង​​ ៖ រថយន្ត​​​​ដឹក​​ឥដ្ឋ​​​មួយ​គ្រឿង​​បាន​​ក្រឡាប់​​​ចូល​​​​​ស្នាម​ភ្លោះ​​កាលពី​​​​វេលា​​​​​ម៉ោង​​​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៨ មេសា ​​​នៅ​តាម​បណ្តោយ​​ផ្លូវ​​ជាតិ​លេខ៥​ ​ត្រង់​​ចំណុច​​​ភូមិ​ព្រៃ​​ពួច ឃុំ​ជ្រៃ​​បាក់​ ស្រុក​​រលា​ប្អៀរ​ បណ្តាល​​ឱ្យ​អ្នក​ជិះ​ក្នុ​ង​រថយន្ត​ចំនួន​៣​នាក់​​​​រង​របួស​​ស្រាល​​​ ។

តាម​​ប្រភព​​​​ពី​ប្រជា​ពលរដ្ឋ​​​​​នៅ​​កន្លែង​​​កើត​ហេតុ​​​​បាន​និយាយ​​ឱ្យ​ដឹង​​ថា ​​មុនពេល​កើត​ហេតុ​គេឃើញ​​​រថយន្ត​​​កូរ៉េ​​​ចំណុះ២តោន​ ពណ៌​​ខៀវ ​ ដឹក​​ឥដ្ឋពេញ​  ​បើក​​​បរ​​ពី​ត្បូង​​​​​មក​ជើង​​​​​ លុះ​មក​​​​ដល់​ចំណុច​​កើត​​​ហេតុ​​​រថយន្ត​​​បាន​​​ផ្ទុះ​​​​​កង់​​មុខ​ខាង​ឆ្វេង​​ហើយ​បាន​​រេ​ចង្កូត​ទៅ​​​ខាង​ឆ្វេង​ដៃ​​​ធ្លាក់​​​​ចូល​​ស្នាម​ភ្លោះ​ក្រឡាប់​​​​តែម្តង​។ ក្រោយ​​ពេល​​​ក្រឡាប់​​​​​​​គេឃើញ​​​​កាឡេ​រថយន្ត​បាន​​បាក់​ដាច់​​ជាពីរ​​ផង​​ដែរ ។

មន្ត្រី​​ប៉ូលិស​បាន​និយាយ​ថា ម្ចាស់​​​រថយន្ត​​និងជាអ្នក​​បើក​​បរ​ឈ្មោះ​​ទ្រី ជន​ជាតិ​វៀត​ណាម​ ​រស់​នៅ​​​ផ្សារ​ក្រោម  ។ ទាំង​អ្នក​បើក​​​បរ​ទាំង​អ្នក​​រួម​​​​​​ដំណើរ​ជា​កម្មករ​​រង​របួសស្រាល​ ។ ប៉ូលិស​ថា   គ្រោះ​ថ្នាក់​នេះកើតឡើង​​ដោយ​សារ​​ម្ចាស់​រថយន្ត​​​ធ្វេស​ប្រហែស​ព្រោះកង់​​​មុខ​​​រថយន្ត​​​ទាំងពីរ​​សឹកក្រឡាអស់​ហើយ​​នៅ​​​តែ​ប្រើ​ទៀត៕