ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​​អង់​គ្លេស Groves ជួប​​កីឡា​ករ​​អា​​ល្លឺ​​ម៉ង់ Stieglitz​​ដណ្តើម​​ខ្សែ​​ក្រវាត់​ WBO

12 ឆ្នាំ មុន

George Groves បាន​សម្តែង​​​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួនគេ​ទទួល​​​បានឱកាស​ឡើង​វាយ​ដណ្តើម​​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBOក្នុង​ប្រ​ភេទទម្ងន់​ Super-middleweightពី​កីឡាករ​អា​ល្លឺ​ម៉ង់​ Robert Stieglitzនៅ​ថ្ងៃ​ទី​៥​ខែ​ឧសភា​ខាង​មុខ​។ ការ​ប្រ​កួត​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​ស្ថិត​ក្នុង​ទី​ក្រុងErfurt ប្រ​ទេស​អា​ល្លឺ​ម៉ង់​។

សម្រាប់​ Groves វ័យ​២៤​ឆ្នាំ​និង​ជា​ម្ចាស់​ជើង​ឯក​ប្រ​ចាំ​អង់​គ្លេស​និង Commonweathគឺ​ជា​កីឡាករ​ដែល​ត្រូវ​ឡើង​វាយ​ដណ្តើម​ខ្សែ​ក្រវាត់​តាម​អាណត្តិ ​ហើយ​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​អា​ល្លឺ​ម៉ង់​ជា​លើក​ទី​១​ក្នុង​អា​ជីព​ប្រ​កួត​លើក​ទី​១៥​របស់​ខ្លួន​។ Groves កាល​ពី​ខែ​មុន​ត្រូវ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ប្រ​ឆាំង​កីឡាករ​ស្កុតលែន​ Kenny Andersonក្នុង​ទី​ក្រុង​ឡុង​ ប៉ុន្តែ​បាន​លុប​ចោល​ការ​ប្រ​កួត​នោះ​ទៅ​វិញ​ដោយ​ទាញ​ហេតុ​ផល​សំ​អាង​មាន​របួស​ខ្នង​។

ថ្លែង​តាម​គេ​ហទំព័រ​របស់​ខ្លួន  Groves បាន​បញ្ជាក់​ថា​៖«នេះ​ជា​​ពេល​វេ​លា​មួយ​​ដែល​ខ្ញុំ​លេច​មុខ​នៅ​លើ​ឆាក​អន្តរជាតិ​។ ខ្ញុំ​រំ​ភើប​ខ្លាំង​ណាស់​ដែល​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិ​ភព​លោក​។ ខ្ញុំ​សន្យា​ថា នឹង​ស្ពាយ​ខ្សែ​ក្រវាត់​នេះ​មក​អង់​គ្លេស​វិញ​ឱ្យ​ខាង​តែ​បាន​»។

ឆ្នាំ​២០១១​កន្លង​មក Groves សម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាង​គាប់​ប្រ​សើរ​ដោយ​ក្នុង​ខែ​ឧសភា​គេ​បាន​យក​ឈ្នះ​ម្ចាស់​មេ​ដាយ​មាស​អូ​ឡាំ​ពិក James DeGaleដណ្តើម​បាន​ខ្សែ​ក្រវាត់​អង់​គ្លេស​និង​Commonweathក្នុង​ប្រ​ភេទទម្ងន់​ Super-middleweight។ បន្ទាប់​មក​នៅ​សង្វៀន Wembley Arena នា​ខែ​វិច្ឆិកា​ គេ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ជា​លើក​ដំ​បូង​ដោយ​បាន​វាយ​ឱ្យ​គូ​ប្រ​កួត​គឺ​កីឡាករ Paul Smithឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២​។ សម្រាប់​កីឡាករ​ Robert Stieglitzដែល​ធ្លាប់​ចាញ់​២​លើក​នៃ​ការ​ប្រ​កួត​សរុប​៤៣​លើក​បច្ចុប្បន្នមាន​អា​យុ​៣០​ឆ្នាំ​ហើយ​។​ នេះ​គឺ​ជា​លើក​ទី​៦​ដែល​រូប​គេ​ឡើង​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ ៕​