ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃជំងឺ​រើម​ និង​ផល​ប៉ះពាល់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជំងឺ​​រើម​​ជា​ជំងឺ​មួយ​ប្រភេ​ទ​ដែល​តែង​តែកើតទៅ​​​​​លើ​មនុស្ស​​វ័យ​ចំណាស់​ ហើយ​ជំងឺ​​នេះ​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​​ដល់​អ្នក​ជំងឺ​ផង​ដែរ ជា​ពិសេសធ្វើ​ឱ្យ​​មាន​ការ​ឈឺ​ចាប់​តែ​ម្តង ។ ជាការពិត​​​ណាស់​​ជំងឺ​រើម​​​​​​បើ​​សិន​ជាលោក​អ្នក​​មិន​បាន​ធ្វើ​ការ​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​​​​​​​​​​​​​​​​​​វេលាទេនោះ ពេល​ដែល​ជា​សះ​ស្បើយ​វាអាច​បន្សល់​នូវ​

រាជធានីភ្នំពេញ ៖ ជំងឺ​​រើម​​ជា​ជំងឺ​មួយ​ប្រភេ​ទ​ដែល​តែង​តែកើតទៅ​​​​​លើ​មនុស្ស​​វ័យ​ចំណាស់​ ហើយ​ជំងឺ​​នេះ​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​​ដល់​អ្នក​ជំងឺ​ផង​ដែរ ជា​ពិសេសធ្វើ​ឱ្យ​​មាន​ការ​ឈឺ​ចាប់​តែ​ម្តង ។ ជាការពិត​​​ណាស់​​ជំងឺ​រើម​​​​​​បើ​​សិន​ជាលោក​អ្នក​​មិន​បាន​ធ្វើ​ការ​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​​​​​​​​​​​​​​​​​​វេលាទេនោះ ពេល​ដែល​ជា​សះ​ស្បើយ​វាអាច​បន្សល់​នូវ​ភាព​​ឈឺ​នៅ​កន្លែង​​​ដែល​កើត​​​នឹង​ធ្វើ​​ឱ្យ​លោក​អ្នក​​ពិបាក​ទៅ​ថ្ងៃ​ក្រោយ ។

លោក​វេជ្ជ​បណ្ឌិត​​ស្រេង រាសី ឯក​ទេស​ផ្នែក​​​​រោគ​សើ​ស្បែក​នៃ​គ្លីនិក​ស្បែក និង​សម្ជស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រេង រាសី បាន​ប្រាប់​កោះ​សន្តិភាព​ឱ្យ​ដឹង​ថា​ ខ្មែរ​យើង​​​​​​​​​​​​​​​​ភាគ​ច្រើន​បាន​​ប្រើ​​ពាក្យ​ថា​ជំងឺ​រើម​ គឺ​សំដៅ​ទៅ​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជំងឺ​​​​​​​​​​​​​​​​​​​​​​ដែល​​មាន​​​ពង​បែក ហើយ​មាន​លក្ខណៈ​ជា​​កញ្ចុំ​ៗនៅ​លើ​​ស្បែក​របស់​យើង​​​​ ។ ​ជំងឺ​នេះ​វា​បង្ក​ឡើង​ដោយ​មេ​រោគ​ម៉្យាងគឺវីរុស​ ដែល​មាន​សភាព​ជា​​ដុំ​កន្ទួល​ពង​ទឹក​ថ្លា​​ជា​កញ្ចុំ​ៗនៅ​លើ​ស្បែក ហើយ​វា​អាច​មាន​នៅ​តាម​សរសៃ​ប្រសាទ​នៃ​ស្បែក​មួយ​ផ្នែកផង​​​ដែរ​ ។ អ្នកកើត​ជំងឺ​នេះ​​សុទ្ធ​សឹង​តែ​ជា​អ្នក​ដែល​​ធ្លាប់​កើត​មាន​ជំងឺ​អុត​ស្វាយ​ ព្រោះ​វា​បង្ក​​ឡើង​​​​​​​​​​ដោយ​វី​​រុស​ដូច​គ្នា​។

ជំងឺ​រើម​មិន​អាច​កើត​ឡើង​​ដោយសារ​​តែ​ស្បែក​មិន​មាន​អនាម័យ​នោះទេ  ប៉ុន្តែ​​វា​អាច​ទាក់​ទង​​នឹង​ភាព​ការ​ពារ​​ខ្លួន​របស់​មនុស្ស​យើង​​ទៅ​វិញ។ ​យើង​ឃើញ​​​ថា​​ អ្នក​ដែល​កើត​ជំងឺ​រើម ច្រើនតែ​កើត​​មាន​​​នៅក្នុង​​អំឡុង​​​​​ពេល​​​​ដែលលោក​អ្នក​កើត​​​​មាន​ជំ​ងឺ​ស្ត្រេស ឬអ្ន​កមាន​ជំ​​​ងឺ​​​ទឹក​​នោម​ផ្អែម​ នៅ​ពេល​ដែល​គាត់​ធ្វើ​​​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ ធ្វើ​ឱ្យ​​ភាព​ការ​ពារ​​ខ្លួន​មាន​ការ​ថយ​ចុះ​ និង​ច្រើន​​តែ​កើត​​នៅ​លើ​មនុស្ស​​​ដែល​មាន​វ័យ​ចំណាស់​​ ឬ​ក៏​អ្នក​ជំងឺ​ដែល​កើត​ជំងឺ​ HIV ដែល​ធ្វើ​ឱ្យ​​ប្រព័ន្ធ​ការ​ពារ​មាន​ការ​​ថយ​​ចុះ​ជា​ហេតុ​ធ្វើ​​​ឱ្យ​កើត​មាន​ជំងឺ​រើម ។

លោក​វេជ្ជ​បណ្ឌិត​បាន​​បន្ថែម​ថា ​ចំពោះ​រោគ​សញ្ញា​ដែល​​គួរ​ឱ្យ​​ចាប់​អារម្មណ៍​​​ដូច​ជា​​ចេញ​ជា​ពង​​ទឹក​ថ្លា​ និង​​​មាន​​ជា​​​​កញ្ចុំ​​នៅ​លើ​​ស្បែក​របស់​​លោក​អ្នក ​ហើយ​​​អាច​​មាន​ការ​​​​ឈឺ​ចាប់កើ​ត​​ឡើង​​នៅ​ពេល​​ដែល​វា​​លេច​​ចេញ​នូ​វ​រោគ​​​សញ្ញាទាំង​​នេះ។ ​ ចំពោះ​ផល​ប៉ះពាល់​វិញ ​ពេល​ដែល​កើត​មាន​​ជំងឺ​​នេះ​ លោក​អ្នក​​មិន​បាន​ធ្វើ​ការ​ព្យាបាល​​ឱ្យ​បាន​ទាន់​ពេល​វេលា​អាចនឹង​​ធ្វើ​​ឱ្យ​អ្នក​​​ឈឺ​​​ចុក​ចាប់​ខ្លាំ​ង​ ទោះ​​បី​ជា​​​ព្យា​បាល​​ហើយក៏​នៅ​​តែ​​​ឈឺ​ចុក​​ចាប់​ម្តងៗផងដែរ ។ ដូចនេះ​គួរ​តែ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​វេ​លា​ ​ដើម្បី​កុំឱ្យ​​នៅ​សល់​ការ​ឈឺ​ចាប់​នេះ ។

​នៅ​ពេល​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ព្យាបាល​ជា​សះ​ស្បើយ​ហើយ​ ​នោះ ​អាចនឹងមាន​ស្នាម​សម្លាក  ពិសេស​​បើ​សិន​ជា​ជំងឺ​នេះ កើត​នៅ​លើ​ផ្ទៃ​មុខ​ ឬ​ក៏​កន្លែង​ណា​មួយ​ ដែល​មិន​​អាច​បិត​បាំង​បាននោះ​ វា​ពិត​​ជា​​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​​ខ្លាំង​​បំផុត ដែល​ទាក់​ទង​ទៅ​នឹង​សម្ជស្ស​ ។ លោក​អ្នក​​ត្រូវ​​ដឹង​ថា នៅ​ពេល​​​កើត​មាន​ជំ​ងឺ​នេះ​ ភាព​​ការ​ពារ​​ខ្លួន​អាច​នឹង​មាន​ការ​ថយ​ចុះ ហើយ​​ងាយ​​នឹង​​ឆ្លង​នូវមេរោ​គ​បំផុត​ ដូច្នេះគួរ​តែ​ធ្វើ​​យ៉ាង​ណា​​ដើម្បី​ឱ្យ​ខ្លួន​មាន​​សុខភាព​​ល្អ​ទើប​ជា​ការ​ប្រសើរ ​។
លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា​ ចំពោះ​ការព្យាបាល​ គឺ​នៅពេល​ដែល​អ្នក​ជំងឺ​លេច​ចេញ​ នូវ​រោគ​សញ្ញា​ហើយ​គួរ​តែ​ប្រញាប់​រក​ការ​ព្យាបាល​ឱ្យ​បាន​ទាន់ពេល​វេលា​ គឺ​គ្រូ​ពេទ្យតម្រូវ​​ឱ្យថ្នាំ​​​​លេប​នៅ​ក្នុង​រយៈ​ពេល​ពី៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​ ។ តាម​ពិត​ទៅ​បើ​សិន​ជាជំងឺ​នេះ កើត​មាន​ក្នុង​រយៈ​ពេល​៧២​ម៉ោង​នោះ ​ការលេប​ថ្នាំ​វាអាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ តែ​បើ​សិន​ជាជំងឺ​កើត​លើស​ពី ៧២​ម៉ោង​ ទោះ​បី​ជាទទួល​ទាន​ថ្នាំ​ក៏​មិន​សូវ​មាន​ប្រសិទ្ធភាពនោះ​ដែរ។

ដូចនេះ​ដើម្បី​ការពារ​កុំ​ឱ្យ​កើត​មាន​ជំងឺ​រើម​នេះ​ ​គួរ​តែ​ការពារ​សុខ​ភាព​ ធ្វើ​យ៉ាង​ណា​​ឱ្យ​មាន​សុខ​ភាព​​ល្អ​។​​ លោក​អ្នក​ត្រូវ​ដឹង​ថា នៅ​​​ពេល​ដែល​យើង​កើត​មាន​ជំងឺ​អុត​ស្វាយ​ លោក​អ្នក​អាច​កើត​​មាន​ជំងឺ​រើម​រួច​ទៅ​ហើយ​ ដូចនេះ​មាន​តែ​ការថែរក្សា​សុខ​ភាព​ឱ្យ​​បាន​ល្អ​​​​​​នោះ​ទេ ដើម្បីកុំ​ឱ្យ​ជំងឺ​រើម​កើត​មាន​ ដែល​ធ្វើ​ឱ្យ​​​​​​លោក​អ្នក​​​​ប្រឈម​ទៅ​នឹង​ផល​វិបាក​ជា​ច្រើន​ ៕