ដំណើរការដណ្តើមក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១របស់ប្រទេសចិនជំនួសសហរដ្ឋអាមេរិកពេលនេះ ប្រហែលជាកំពុងធ្វើចរាចរណ៍ទៅមុខឥតឈប់ឈរ។ ពេលនេះទីផ្សារគ្រឿងទេសធំបំផុតបានក្លាយជារបស់ប្រទេសចិនមិនមែនជារបស់សហរដ្ឋអាមេរិកទៀតទេក្នុងឆ្នាំ២០១១។ នេះបើតាមការស្រាវជ្រាវរបស់ចក្រភពអង់គ្លេស។
នៅដំណាច់ឆ្នាំ២០១១ វិស័យគ្រឿងទេសចិនមានតម្លៃ៩៧០ពាន់លានដុល្លារ ស្របពេលទីផ្សារអាមេរិកមានចំនួនតែ៩១៣,៥ពាន់លានដុល្លារ។ នេះបើតាមការស្រាវជ្រាវពីអ្នកវិភាគឧស្សាហកម្មអាហារ IGD ។តួលេខនេះបានលេចឡើងក្នុងពេលមានការរីកធំឡើងនៃអតិផរណាតម្លៃស្បៀងអាហារ ក៏ដូចជាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិនដែលពេលនេះក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលេខ២ និងជាប្រទេសដែលមានភាពល្បីល្បាញបំផុតមួយ។ អ្នកវិភាគជឿថា គម្លាតនៃការចំណាយរវាងអ្នកប្រើប្រាស់ចិន និងអាមេរិកលើផ្នែកគ្រឿងទេសនឹងមានទំហំកាន់តែធំឡើងក្នុងរយៈពេល២-៣ឆ្នាំខាងមុខ ។ ទីផ្សារគ្រឿងទេសចិននឹងកើនឡើងដល់៩១៨ពាន់លានផោន ប្រហែលជាង១.៤៥៩ពាន់លានដុល្លារនៅឆ្នាំ២០១៥ ។
សន្ទុះនោះកើតឡើងបានដោយសារមានការជំរុញពីអតិផរណាតម្លៃអាហារ និងកំណើនសេដ្ឋកិច្ចចិន ។ ប្រជាជនចិនកំពុងផ្លាស់ប្តូរការសម្លាប់ទទួលទានបាយ និងសាច់ជ្រូកទៅទទួលទានផលិតផលប្រចាំថ្ងៃវិញដូចជា ស្រូវសាឡី គ្រាប់ធញ្ញជាតិ សាច់ស ឬសាច់ក្រហម ដែលបានជួយពន្លឿនតម្លៃនោះជុំវិញពិភពលោក ។ប្រទេស៤មានប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងប្រទេសចិនដែលគេឱ្យឈ្មោះថា BRIC ត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារគ្រឿងទេសធំបំផុតក្នុងចំណោម៥ប្រទេស ។ក្តីបារម្ភពីកំណើន GDP ចិនអាក្រក់ជាងការរំពឹងទុក រដ្ឋាភិបាលចិនព្យាករពីកំណើនសេដ្ឋកិច្ចជាតិត្រឹម៧,៥ភាគរយសម្រាប់ឆ្នាំ២០១២ ធ្លាក់ចុះពី៩,២ភាគរយដែលបានព្យាករកាលពីឆ្នាំមុន។
ប្រាក់ឈ្នួលនឹងកើនឡើងលឿនជាងអតិផរណា ព្រោះរដ្ឋាភិបាលចិនបានព្យាយាមទម្លាក់អតិផរណាតាមទំហំនៃកំណើនសេដ្ឋកិច្ចយឺតរបស់ខ្លួន ។លោក Cecile Riverain ប្រធានស្រាវជ្រាវអន្តរជាតិ IGD និយាយថា បើទោះជាមានការធ្លាក់ចុះក្តី ការដាក់ចេញនូវវិធានការរបស់ប្រទេសចិនបានបង្ហាញពីឱកាសសម្រាប់អ្នកលក់រាយ។ ឧទាហរណ៍ ប្រាក់ឈ្នួលខ្ពស់អាចពង្រីកទំហំនៃចំណូលក្នុងការចំណាយ និងបង្កើនចំនួនអតិផរណាកាន់តែច្រើន ។ក្រុមហ៊ុនទំនិញដ៏ធំដូចជា Unilever និងក្រុមហ៊ុន Procter & Gamble អាចជំរុញបង្កើនតម្លៃទ្វេដង ហើយនៅតែទទួលបានចំនួនកាន់តែច្រើនក្នុងប្រទេសចិន ស្របពេលតម្លៃកើនឡើងបានប៉ះពាល់ដល់ចំនួនកំណើនរបស់ពួកគេក្នុងទីផ្សារអឺរ៉ុបខាងលិច ។
ផលិតផលម្ហូបអាហារមកពីអឺរ៉ុបទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងប្រទេសចិនរួចជាស្រេចធ្វើឱ្យអ្នកលក់រាយម្ហូបអាហារលោកខាងលិចទទួលបានផលចំណេញពីការកើនឡើងនៃចំនួនអ្នកទទួលទានខាងក្រៅរបស់ប្រជាជនចិន។ Kentucky Fried Chicken បានទទួលភាពល្បីល្បាញមិនអន់ជាង McDonalds ដែរ ។អ្នកចែកចាយពិភពលោកដូចជា Walmart, Tesco និង Crrefour កំពុងព្យាយាមបោះទុនយ៉ាងធំលើអតិថិជនដែលកំពុងកើនឡើងនៅប្រទេសចិន ប៉ុន្តែលទ្ធផលក៏មាន២ផ្លូវផងដែរ ។អតិថិជនចិនភាគច្រើនតែងតែប្រើប្រាស់ផ្សារត្រី ដែលមានម្ហូបស្រស់ៗ ។
ផ្សារអន្តរជាតិដែលបានបើកក្នុងប្រទេសចិនមានប្រហែល២.៧០០កន្លែងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។ជាការពិត អាជីវករក្នុងស្រុកបានដំណើរការលក់របស់គេយ៉ាងល្អ ដោយផ្តោតសំខាន់លើតម្លៃ ហើយពួកគេធ្វើឱ្យអ្នកប្រើប្រាស់ដឹងថា ទំនិញនោះមិនថ្លៃឡើយ ៕
ចែករំលែកព័តមាននេះ