ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​​ពណ៌​​បៃ​​តង​​មាន​​អត្ថ​​ប្រ​យោជន៍​​ចំពោះ​​អ្នក​​កើត​​ជំ​ងឺ​​ម​ហា​​រីក​​ដោះ​​ ​​​

12 ឆ្នាំ មុន

តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​មហា​រីក​ដោះ​អាច​នឹង​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ការ​ស្លា.ប់​បាន​ប្រ​សិន​ជា​ពួក​គេ​បង្កើន​ការ​ទទួល​ទាន​បន្លែ​ពណ៌​បៃ​តង​។​

តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា បណ្តា​ស្ត្រី​ដែល​មាន​រោគ​សញ្ញា​មហា​រីក​ដោះ​អាច​នឹង​សង្គ្រោះ​ឱ្យ​រួច​ផុត​ពី​ការ​ស្លាប់​បាន​ប្រ​សិន​ជា​ពួក​គេ​បង្កើន​ការ​ទទួល​ទាន​បន្លែ​ពណ៌​បៃ​តង​។​

ការ​សិក្សា​ដ៏​ធំ​មួយ​ធ្វើ​ឡើង​នៅ​ប្រ​ទេស​​​​ចិន​បាន​រក​ឃើញ​ពី​ទំ​នាក់​ទំនង​រវាង​ការ​ប្រើ​ប្រាស់​ក្នុង​កម្រិត​ខ្ពស់​នៃ​ពពួក​បន្លែ​ពណ៌​បៃ​តង​មាន​ដូចជា ស្ពៃ​ក្តោប​ និង​ខាត់​ណា​ខៀវ​ទៅ​នឹង​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​​ដោយ​ជំ​ងឺ​ម​ហា​រីក​ដោះ​។ ​

ក្នុង​ការ​សិក្សា​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ពិ​សោធន៍​លើ​ស្ត្រី​មាន​រោគ​សញ្ញា​ម​ហា​រីក​ដោះ​ប្រ​មាណ​៥​ពាន់​នាក់​ដោយ​ចំ​ណាយ​ពេល​អស់​៥​ឆ្នាំ​។ ​ជា​លទ្ធផល​ពួក​គេ​រក​ឃើញ​ថា បណ្តា​ស្ត្រី​ដែល​ទទួលទាន​បន្លែ​ពណ៌​បៃ​តង​ច្រើន​អំឡុង​៣​ឆ្នាំ​ដំ​បូង​ក្រោយ​ពី​កើត​ម​ហា​រីក​ដោះ​ អត្រា​ស្លាប់​មាន​ការ​ថយ​ចុះ​។ ខណៈ​ការ​ប្រើ​ប្រាស់​បន្លៃ​ពណ៌​បៃ​តង​ត្រូវ​បាន​បង្កើន​ ឱកាស​នៃ​ការ​ស្លាប់​ដោយ​ម​ហា​រីក​ដោះ​បាន​ធ្លាក់​មក​ត្រឹម​ចន្លោះ​២២%ទៅ​៦២% ។​ ឯ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​ម​ហា​រីក​ដោះ​ក៏​បាន​ថយ​ចុះ​មក​ត្រឹម​ចន្លោះ​២៧​%​ទៅ ៣៥​%ផង​ដែរ។​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ចង្អុល​បង្ហាញ​ថា ទម្លាប់​ទទួល​ទាន​បន្លែ​ពណ៌​បៃ​តង​មាន​ការ​ខុស​គ្នា​រវាង​ប្រ​ជាជន​ចិន​និង​បណ្តា​ប្រ​ជាជន​នៅ​បច្ចិម​​ប្រទេស ។​
​វេជ្ជ​បណ្ឌិត Sara Nechutaអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​ Vanderbilt Universityសហ​រដ្ឋ​អា​មេរិក​បាននិយាយ​ថា​៖«បន្លែ​ពណ៌​បៃ​តង​ដែល​គេ​និ​យម​ទទួល​ទាន​ជា​ធម្ម​តា​នៅ​ចិន​រួម​មាន​ ប្រ​ភេទ​ស្ពៃ​មើម ស្ពៃ​បូកគោ ​​ស្ពៃ​តឿ​​និង​បណ្តា​បន្លែ​ស្លឹក​ពណ៌​បៃ​តង​ផ្សេង​ទៀត​ ខណៈ​​ខាត់​ណា​ខៀវ​​និង​ប្រ​ភេទ​ស្ពៃ​ក្តោប​តូច​ៗ​(​brussels sprouts)មាន​ការ​ទទួល​ទាន​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​បច្ចិម​ប្រ​ទេស​ក៏​ដូចជា​នៅ​សហរដ្ឋ​អា​មេរិក​។ បើ​និ​យាយ​ពី​បរិមាណ​ទទួល​ទាន​វិញ​ ស្ត្រី​ចិន​មាន​កម្រិត​ខ្ពស់​ជាង​។ កម្រិត​សមា​ស​ធាតុ​ជី​វ​សកម្ម​មាន​ដូចជា isothiocyanatesនិង indolesគឺ​ជា​អ្នក​ដែល​ដើរ​តួ​នា​ទី​យ៉ាង​សកម្ម​បំ​ផុតរបស់​ប្រ​សិទ្ធ​ភាព​​ប្រ​ឆាំង​ម​ហា​រីក​នៃ​ពពួក​បន្លែ​ពណ៌​បៃ​តង​»។​
លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ថា ការ​សិក្សា​ពី​ប្រ​សិទ្ធ​ភាព​របស់​បន្លៃ​បៃ​តងប្រ​ឆាំង​នឹង​​ជំ​ងឺ​មហា​រីក​ដោះ​នឹង​ត្រូវ​ធ្វើ​ក្នុង​ពេល​អនាគត​ដោយ​វាស់​កម្រិត​សមាស​ធាតុ​ជីវ​សកម្ម​ដោយ​ផ្ទាល់​ ៕​