ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​ផឹក​ស្រា​ស្រវឹង​រហូត​ខ្យល់​គរ​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្តព្រះ​សីហនុ ៖ ​​សព​បុរស​ម្នាក់ត្រូវ​បាន​ស្ត្រី ជា​កម្ម​ករ​សំណង់​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ដោយ​ផ្កា.ប់​មុខ​ក្បែរ​ស្ពាន​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣១ មីនា ២០១២ ​នៅ​ចំណុច​គល់​ស្ពាន​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុង​១៧ ​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហនុ ។

ខេត្តព្រះ​សីហនុ ៖ ​​សព​បុរស​ម្នាក់ត្រូវ​បាន​ស្ត្រី ជា​កម្ម​ករ​សំណង់​ប្រទះ​ឃើញ​ដេក​ស្លាប់​ដោយ​ផ្កាប់​មុខ​ក្បែរ​ស្ពាន​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣១ មីនា ២០១២ ​នៅ​ចំណុច​គល់​ស្ពាន​ទឹក​ស្អាត ស្ថិត​ក្នុង​ក្រុង​១៧ ​ភូមិ​៤ សង្កាត់​លេខ​៤ ខេត្ត​ព្រះ​សីហនុ ។

​តាម​ប្រភពពី​សមត្ថ​កិច្ច​​ឱ្យ​​ដឹងថា ​​សព​​បុរស​ខាង​លើ​មាន​​ឈ្មោះ​ជុំ ប៉ែត ​អាយុ​៥១​ឆ្នាំ​ ​ជា​កម្ម​ករ​ទូក​មាន​ប្រពន្ធ​ឈ្មោះ​​ហ៊ួត វិន អាយុ​៤៨​ឆ្នាំ​ ពួកគេទាំងពីរ​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើត​ហេតុ។ ​ប្រភព​ពី​សាក្សី​​​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​​គេឃើញ​បុរស​រងគ្រោះ​ដើរ​មក​អង្គុយ​​នៅ​ចំណុច​គល់​ស្ពាន​​ខាងលើ លុះ​​ល្ងាច​ឡើង​ស្រាប់​តែ​​ឃើញ​ដេក​ស្លាប់​តែម្តង ។ 

​ក្រោយ​ពី​ធ្វើ​កោសល្យ​​វិច័យ​​សមត្ថ​កិច្ច​​ការិយា​ល័យ​​ពិនិត្យ​​សាក​សព​នៃ​ស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​ឱ្យ​ដឹងថា សព​ស្លាប់​ដោយ​សារ​ខ្យល់​គរ​៕