ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បៀក​​​ថ្នាំ​ដុស​​ធ្មេញ​​​លើ​អញ្ចាញ​​​​​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច​ជួយ​​ប្រ​ឆាំង​​​នឹង​រោគ​​ពុក​ធ្មេញ​

12 ឆ្នាំ មុន

ជា​ធម្ម​តា​ ការ​ទៅ​ជួប​ជា​មួយ​ពេទ្យ​ធ្មេញ​តែង​តែ​បញ្ចប់​ដោយ​ដំ​បូន្មាន​ដដែល​ៗ​ថា ដុស​សម្អាត​ធ្មេញ​របស់​អ្នក​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​រួច​ប្រើ​​ខ្សែកូត​សម្អាត​​នៅ​ពេល​ល្ងាច​។​ ប៉ុន្តែ​ក្នុង​ពេល​ឥឡូវនេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​លើក​ឡើង​ថា ការ​បៀក​ថ្នាំ​ដុស​ធ្មេញ​ចូល​ក្នុង​អញ្ចាញ​បន្ទាប់​ពី​បាយ​ថ្ងៃ​ត្រង់​រួច​ ជួយ​ប្រ​ឆាំង​នឹង​រោគ​ពុក​ធ្មេញ​។​

​   ក្រុមអ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ University of Gothenburgប្រ​ទេស​ស៊ុយ​អែត​បាន​រក​ឃើញ​ថា ទង្វើ​បែប​ខាង​លើ​នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​កើត​មាន​ចន្លោះ​ប្រ​ហោង​ធ្មេញ​បាន​ច្រើន​។
​   អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ វេជ្ជ​បណ្ឌិត ​Anna Nordstromបាននិយាយ​ថា​៖«ការ​បៀកលញ់​​ថ្នាំ​ដុស​ធ្មេញ​លើ​ធ្មេញ​របស់​អ្នក​ជួយបង្កើន​ការ​ការ​ពារ​ដោយ​សារ​ធាតុ Fluorideដល់​ទៅ​៤០០​ភាគ​រយ​»។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា​៖«វិធី​សាស្ត្រ​នេះ​បាន​បង្ហាញ​ជា​ភស្តុ​តាង​យ៉ាង​ហោច​ណាស់​មាន​ប្រ​សិទ្ធ​ភាព​ស្មើ​នឹង​ការ​ដុស​ធ្មេញ​ដោយ​ច្រាស​​លើក​ទី​៣​ក្នុង​ការ​បង្កើន​ចំនួន​ Fluoride​ក្នុង​​មាត់​។ ការ​ត្រដុ​ស​លើ​ផ្នែក​ខាង​មុខ​នៃ​ធ្មេញ​របស់​លោក​អ្នក​ជា​មួយ​នឹង​ថ្នាំ​ដុស​ធ្មេញ​អាច​ជា​វិ​ធី​សាស្ត្រ​ងាយ​ស្រួល​មួយ​ក្នុង​ការ​ផ្តល់​សារ​ធាតុ​ Fluorideជា​លើក​ទី​៣ដល់​ធ្មេញ​អំ​ឡុង​ពេល​មួយ​ថ្ងៃ ។​ តែ​រឿង​នេះ​​មិន​គួរ​ត្រូវ​បាន​ជំ​នួស​ដោយ​ការ​ដុ​ស​ធ្មេញ​ជា​មួយ​នឹង​ថ្នាំ​ដែល​មាន​សារ​ធាតុ​ Fluorideនៅ​ពេល​ព្រឹក​និង​ល្ងាច​នោះ​ទេ​»។ លោក​ស្រី​បាន​បន្ថែម​ថា គេ​មិន​គួរ​លាង​សម្អាត​ថ្នាំ​ដុស​ធ្មេញ​ដោយ​ទឹក​បន្ទាប់​ពី​ដុស​សម្អាត​ដោយ​ច្រាស​ហើយ​នោះ​ទេ​។

   Fluorideជា​សារ​ធាតុ​រ៉ែ​កើត​ឡើង​ពី​ធម្ម​ជាតិ​ដែល​ការ​ពារ​រោគ​ពុក​ធ្មេញ​តាម​រយៈ​បង្កើន​កម្លាំង​ស្រោប​លើ​ស្រ​ទាប់​ការ​ពារ​កា​ចា​ធ្មេញ​ ៕