ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​ធាត់​​ខ្លាំង​​ប្រ​​ឈម​​នឹង​​ការ​​លាប់​​ឡើង​​វិញ​​ហើយ​​ស្លា.ប់​​ដោយ​​ជំ​ងឺ​​ម​ហា​​រីក​​ដោះ​

12 ឆ្នាំ មុន

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ បណ្តា​ស្ត្រី​ដែល​ធ្លាប់​មាន​ប្រ​វត្តិ​កើត​​​ជំ​ងឺ​ម​ហា​រីក​ដោះ​ម្តង​រួច​មក​ហើយ ​អាច​នឹង​លាប់​ឡើង​សា​​ជា​ថ្មី​ហើយ​ស្លា.ប់​បាត់​បង់​ជី​វិត​ដោយ​ជំ​ងឺ​នេះ​ធៀប​នឹង​បណ្តា​ស្ត្រី​ដែល​មានរាង​ស្តើង​ប្រ​សិន​ជា​មាន​ទម្ងន់​ខ្លួន​ធ្ងន់​លើស​ពី​ធម្ម​តា​ឬ​ធាត់​ដុះពោះ​។​​​

អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ថា​ បណ្តា​ស្ត្រី​ដែល​ធ្លាប់​មាន​ប្រ​វត្តិ​កើត​​​ជំ​ងឺ​ម​ហា​រីក​ដោះ​ម្តង​រួច​មក​ហើយ ​អាច​នឹង​លាប់​ឡើង​សា​​ជា​ថ្មី​ហើយ​ស្លាប់​បាត់​បង់​ជី​វិត​ដោយ​ជំ​ងឺ​នេះ​ធៀប​នឹង​បណ្តា​ស្ត្រី​ដែល​មានរាង​ស្តើង​ប្រ​សិន​ជា​មាន​ទម្ងន់​ខ្លួន​ធ្ងន់​លើស​ពី​ធម្ម​តា​ឬ​ធាត់​ដុះពោះ​។​​​

អ្នក​ស្រាវ​ជ្រាវ​របស់​អា​មេរិក​ជឿ​ថា  កម្រិត​អាំង​ស៊ុយ​លីន​ខ្ពស់​របស់​ស្ត្រី​ធាត់​ៗ​អាច​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​ខុ​សប្លែ​ក​គ្នា​លើ​រូប​រាង​ខាង​ក្រៅ​ធៀប​ទៅ​នឹង​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​។ ពួក​គេ​បាន​និយាយ​ថា ការ​ស្រាវ​ជ្រាវ​បន្ថែម​​​ចាំ​បាច់​ត្រូវ​ធ្វើ​បន្ត​ទៀត​ដើម្បី​រក​ឱ្យ​ឃើញ​ថា​តើ​ ការ​បញ្ចុះ​ទម្ងន់​បន្ទាប់​ពី​ការ​ព្យា​បាល​ម​ហា​រីក​ដោះ​​រួច​អាច​នឹង​ផ្តល់​ឱកាស​រស់​ដល់​អ្នក​ជំ​ងឺ​បាន​ដែរឬ​យ៉ាង​ណា​។​

វេជ្ជ​បណ្ឌិត Jennifer Ligibelមក​ពី​សាកល​វិទ្យា​ល័យ Harvard Medical Schoolព្រម​ទាំង​សហ​កា​រី​របស់​ខ្លួន​នៅ​ក្នុង​ការ​​​សិក្សា​លើក​នេះ​បាន​ពិ​សោធន៍​លើ​អ្នក​ជំ​ងឺ​ប្រ​មាណ​ ១.៩០០​នាក់​ដោយ​ប្រើ​រយៈ​ពេល​២​ឆ្នាំ​ ។​ ក្នុង​ចំណោម​អ្នក​ជំ​ងឺ​ទាំង​នេះ​ចែក​ចេញ​ជា​៣​ប្រ​ភេទ៖ ១/៣​មាន​ទម្ងន់​ខ្លួន​ធម្ម​តា  ខណៈ២​/៣​​ផ្សេង​ទៀត​មាន​ទម្ងន់​ខ្លួន​លើស​ពី​ធម្ម​តា​និង​ធាត់​ដុះ​ពោះ​។

វេជ្ជ​​បណ្ឌិត Jennifer Ligibelបាន​រក​ឃើញ​ថា ទំ​នាក់​ទំនង​រវាង​ទម្ងន់​និង​ក​ម្ពស់​​(Body Mass Index)គឺ​ពិត​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​គ្នា​ទៅ​នឹង​ការ​លាប់​ឡើង​វិញ​នៃ​ជំ​ងឺ​ព្រម​ទាំង​អត្រា​ស្លាប់​។ ជា​ទូ​ទៅបើ​គិត​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ដូច​គ្នា​ ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​មាន​អត្រា​រស់​រាន​ជី​វិត​ដល់​ទៅ​៧៧​ភាគ​រយ​ធៀប​នឹង​ស្ត្រី​​ធាត់​ដុះពោះ​លើស​ទម្ងន់​ដែល​មាន​អត្រា​រស់​តែ​៧០​ភាគ​រយ​ប៉ុណ្ណោះ​។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ​បន្ទាប់​ពី​ការ​ព្យា​បាល​  ម​ហា​រីក​ដោះ​រួច បណ្តា​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​ធម្ម​តា​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ​តែ​២៩​ភាគ​រយប៉ុណ្ណោះ។ ឯ​ស្ត្រី​ធាត់​ខ្លាំង​វិញ​អត្រា​លាប់​មាន​៣៤​ភាគ​រយ​  ខណៈ​ស្ត្រី​ដុះពោះ​មាន​អត្រា​លាប់​ដល់​ទៅ៣៥​ភាគ​រយ​។

វេជ្ជ​បណ្ឌិត​ Sarah Rawlingsប្រ​ធាន​មូល​និ​ធិ​​មហា​រីក​ដោះ​ Breakthrough  Breast Cancerបាននិយាយ​ថា​៖«យើង​ទាំង​អស់​គ្នា​ពិត​ជា​បាន​ដឹង​ហើយ​ថា​មាន​ការ​ជា​ប់​ពាក់​ព័ន្ធ​គ្នា​មួយ​រវាង​ការ​ធាត់​លើស​ទម្ងន់​និង​ការ​ប្រ​ឈម​នឹង​ជំ​ងឺ​ ម​ហា​រីក​ដោះ​។ លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​លាស់​ថា ធាត់​លើស​ទម្ងន់​ចំ​ពេល​មាន​រោគ​សញ្ញា​ម​ហារីក​ដោះ​ គឺ​បង្កើន​អត្រា​លាប់​ឡើង​វិញ​ »៕