ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​នាំ​​ឱ្យ​កើត​ជំងឺ​ត្រអក

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជំងឺ​​ត្រអក​ គឺ​ជា​​​ជំងឺ​​មួយ​ប្រភេទ​​ដែល​​តែង​​តែ​​​កើត​​​នៅលើ​​មនុស្ស​គ្រប់​វ័យ​​ ជា​ពិ​សេស​គឺ​នៅ​​តាម​ជន​បទ​​​​តែ​ម្តង ។ ជំ​ងឺ​​​នេះ​​​​វា​​​បង្ក​​​ឱ្យ​មាន​​​ផល​ប៉ះ​ពាល់​​​​រំ​​ខាន​​ដល់​អ្នក​​ ជំងឺ​​យ៉ាង​​ធ្ងន់​ធ្ងរ​​​ គឺ​​រមាស់​​​រហូត​​​ដល់​​អេះ​​​ចេញ​​ឈាម​​ ប៉ុន្តែ​​ភាព​រមាស​់​​​​​នេះ​ វា​មិន​បាន​ធូ​រ​ស្បើយ​​​នោះ​ទេ​​​​​ បើ​សិន​​​ជា​លោក​អ្នក​មិន​​បាន​​​ព្យា​បាល​​ជា​មួយ​​គ្រូ​

រាជ​ធានី​ភ្នំពេញ​ ៖ ជំងឺ​​ត្រអក​ គឺ​ជា​​​ជំងឺ​​មួយ​ប្រភេទ​​ដែល​​តែង​​តែ​​​កើត​​​នៅលើ​​មនុស្ស​គ្រប់​វ័យ​​ ជា​ពិ​សេស​គឺ​នៅ​​តាម​ជន​បទ​​​​តែ​ម្តង ។ ជំ​ងឺ​​​នេះ​​​​វា​​​បង្ក​​​ឱ្យ​មាន​​​ផល​ប៉ះ​ពាល់​​​​រំ​​ខាន​​ដល់​អ្នក​​ជំងឺ​​យ៉ាង​​ធ្ងន់​ធ្ងរ​​​ គឺ​​រមាស់​​​រហូត​​​ដល់​​អេះ​​​ចេញ​​ឈាម​​ ប៉ុន្តែ​​ភាព​រមាស​់​​​​​នេះ​ វា​មិន​បាន​ធូ​រ​ស្បើយ​​​នោះ​ទេ​​​​​ បើ​សិន​​​ជា​លោក​អ្នក​មិន​​បាន​​​ព្យា​បាល​​ជា​មួយ​​គ្រូ​ពេទ្យ​​ជំ​នាញ​ ។

លោក​វេ​ជ្ជ​​បណ្ឌិត​​ស្រេង ​រាសី​ ឯក​ទេស​​ផ្នែក​​រោគ​​​សើស្បែក​​នៃ​គ្លី​និក​ស្បែក​និង​​សម្ផស្ស​ ស្រេង​រាសី​ បាន​ប្រាប់​​ឱ្យ​ដឹង​​ថា ជំ​ងឺ​ត្រ​អក​​​កើ​ត​ឡើង​​ដោយសារ​​​តែ​​​​កា​​រ​រលាក​​កោ​សិ​កា​​នៃ​ស្បែក​​ ​​​ធ្វើ​​​ឱ្យ​ស្បែក​​ឡើង​ក្រាស​​ ​និង​រមាស់​​ខ្លាំង​ ​​​​ទ្រាំ​មិន​បាន​​​​​ហើយ​​​អេះ​រហូត​​​​​​ដល់​​​ដាច់​ចេញ​​​ឈាម ។ ​ជំ​ងឺ​​នេះ​កើតឡើង​​ដោយ​សារ​​តែ​ស្បែក​​របស់​លោក​អ្នក​​​​ប្រតិ​​កម្ម​​​​ទៅ​​នឹង​​សារ​ធាតុ​​​អ្វី​មួយ​ ហើយ​​​សារ​ធាតុ​​​ទាំង​នេះ​យើ​ង​មិន​អាច​​​កំណត់​បាន​​ថា​ជា​សារ​ធាតុ​​​អ្វី​ឱ្យ​ពិ​ត​ប្រា​កដនោះទេ ​​អ្នក​ខ្លះ​​​មាន​​ប្រតិ​កម្ម​​​ជា​​មួយ​គ្រឿង​​​​អ​លង្ការ​​​កា​​ឡៃ​​​មួយ​ចំនួន​ ដូច​ជា​​​ ក្រវិល ខ្សែ​​ដៃ​ ឬ​​ខ្សែ​.ក ​​ក្បា​ល​ខ្សែ​​ក្រវាត់​ ​ជា​ដើម​​​​​​ ។ ដូច​​នេះ​​មនុស្ស​​​ផ្សេង​​​​ៗ​គ្នា​​​​​អាច​​​មាន​ប្រតិ​កម្ម​​​ជា​មួយ​​វត្ថុ​​ ឬ​របស់​​ផ្សេង​ៗ​​គ្នា ហើយ​មាន​អ្នក​​ខ្លះ​​​​ក៏​អាច​​មាន​ប្រ​តិ​កម្ម​​​ជា​មួយ​​​​​​​ចំណី​អា​​ហារ​​​​ផង​ដែរ​ ។

លោក​​វេជ្ជ​បណ្ឌិត​​​បាន​​បន្ថែម​​​ទៀត​ថា ​​ចំពោះ​រោគ​​សញ្ញា​​​​​ដែល​គួរ​​ឱ្យ​​​កត់​សម្គាល់​​​ថា ​​ជំ​ងឺ​​​ត្រអក​​នេះ​គឺ​បន្ទាប់​ពី​លោក​អ្នក​​ប៉ះ​ពាល់​​​ជា​មួយ​​​​វត្ថុ​​​​ ឬ​ក៏​​សារជាតិ​​អ្វី​មួយ​​​​ដែល​នាំ​ឱ្យ​មាន​ប្រ​តិ​កម្ម​តែ​វា​មិន​អាច​​​លេច​ចេញ​​ជា​​រោគ​សញ្ញា​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​មិន​​យូរ​ប៉ុន្មាន​​​វា​ក៏​​ធ្វើ​​ឱ្យ​​​​ស្បែក​​​ឡើង​​​​​កន្ទួល​​​​រមាស់​​​ ហើយ​ឡើង​​​ក្រាស់​​​ ។ ​ប៉ុន្តែ​​​ភាព​​រមាស់​​​នេះ​កាល​ណា​​លោក​អ្នក​​​​​​អេះ​​កាន់​តែ​ខ្លាំង​​អាច​ធ្វើ​​​ឱ្យ​​រមាស់​កាន់​តែ​​ខ្លាំង​​ថែម​ទៀត​ ។ លើស​ពី​នេះ​​​​ គឺ​​​នៅ​ពេល​​ដែល​លោ​ក​អ្នក​​ទទួល​​ទាន​​អា​ហារ​​ផ្អាប់​​ ក៏​អាច​ធ្វើ​​​ឱ្យ​រមាស់​​កាន់​តែខ្លាំង​​​​ផង​ដែរ ។

បើ​និ​​យាយ​​ពី​ផល​វិបាក​​​វិញ​នោះ​ ជំ​ងឺ​​នេះ​ពិត​ជា​​​រំខាន​​ខ្លាំង​ណាស់​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​អេះ​​រហូត​​​​ដល់​​ចេញ​ឈាម​​​ ពិ​បាក​ទ្រាំ​​​ ជា​ពិ​សេស​​​វា​ក៏​អាច​ធ្វើ​​​ឱ្យ​ខូច​​​សោ​ភ័ណភាព​​​នៃ​ស្បែក​​​ទៀត​ផង ទោះ​បី​​ព្យា​បាល​​​ជា​ក៏​​ដោយ​​​ ក៏​នៅ​​តែ​មាន​ស្លាក​ស្នាម​​​​ដែរ ។ ​ជំ​ងឺ​នេះ​​​អា​ច​ធ្វើ​​​ឱ្យ​ខូច​ ឬ​​​ងាប់​​​កោសិ​កា​​ស្បែក ដែល​ធ្វើ​​ឱ្យ​ឆ្លង​​​មេ​រោគ​​​​អាច​​បង្ក​ឱ្យ​ក្តៅ​ខ្លួន​​ជា​ដើម ។

ចំណែក​ការ​ព្យា​បាលវិញ​​ ​គឺ​មិន​ជា​បញ្ហា​​​ធ្ងន​់​ធ្ង​រ​​នោះ​ទេ​​ ដោយ​​គ្រាន់​តែ​អ្នក​ជំ​ងឺ​​​​លាប​ក្រេម​​​​ ឬ​ក៏​​ចាក់​ថ្នាំ​​ បើ​សិន​ជា​ជំងឺ​​នេះ​មាន​​សភាព​​ធ្ងន់​ធ្ងរ​​។​ យើ​ងឃើញ​ថា ​​នៅ​តាម​​ជន​​ប​ទ​​មួយ​ចំនួន​​​គេ​បាន​​យក​ប្រេង​ម៉ា​ស៊ីន​​ ប្រេង​​ម៉ាសូត​​​​​​មក​​លាប​​​ដើម្បី​​ព្យា​បាល​​ ប៉ុន្តែ​​​វា​​មិន​អាច​ជា​សះ​ស្បើយ​​បាន​ទាំ​​ង​ស្រុង​​​នោះ​ទេ ​វា​គ្រាន់​តែ​​​​ធ្វើ​ឱ្យ​​​ស្បែក​​​មាន​សំណើម​​​ ដែល​អាច​​ជួយ​កាត់​បន្ថយ​​​​ការ​​​រមាស់​បាន​មួយ​​​​​​គ្រា​​ប៉ុណ្ណោះ​ ។ ​​ការ​ធ្វើ​បែប​នេះ​​ គឺ​មិន​​​ត្រឹម​​​ត្រូវ​នោះ​ទេ លោក​អ្នក​​​គួរ​​​តែ​មក​ជួប​ពិ​ភាក្សា​ជា​មួយ​​​គ្រូ​ពេទ្យ​​​​​សើរ​​ស្បែក​​ ទើប​​ជា​ការ​ប្រសើរ​​​ ។

ដូច្នេះ​​ដើ​​ម្បី​​ការ​ពារ​​​កុំ​ឱ្យ​​កើត​មាន​​ជំ​ងឺ​​​នេះ​លោក​អ្នក​​​ត្រូវ​​តែ​​ចៀស​វាង​​​​​ចំពោះ​​វត្ថុ​​​ ឬ​របស់​​​ប្រើ​ប្រាស់​​​ផ្សេង​​ៗ​ដែល​​នាំ​​ឱ្យ​​រ​មាស់​​​រហូត​​​​ក្លាយ​​ជា​ជំ​ងឺ​​​​ត្រអក​ ។ ជា​​ពិសេស​​នោះ​ នៅ​​​ពេល​ដែល​​​លោក​អ្នក​​​មាន​ដុំ​​កន្ទួល​​​​​នៅ​លើ​ស្បែក​ លោកអ្នក​​គួរ​​តែ​​ទៅ​​​ជួប​ជា​មួយ​គ្រូ​ពេទ្យ​​​ ។ លើ​ស​ពី​នេះ​​​​​ទៀត លោក​អ្នក​​​ដែល​កើត​​ជំងឺ​ត្រអក​​​ លោក​​អ្នក​មិន​​ត្រូវ​​អេះ​​​ខ្លាំង​​ពេក​ទេ ព្រោះ​​​​​​​កាន់​តែ​​អេះ​ខ្លាំង​​​​​កាន់​រមាស់​ ៕