ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​នៃ​ការ​ព្យាបាល​អ្នក​ឈឺ​ចង្កេះ ក ស្មា ក្បាល និង​ស្ត្រេស (Stress) ដោយ​ចលនា PHYSIOTHERAPY

13 ឆ្នាំ មុន

ការ​​វិវឌ្ឍន៍​នៃ​វិទ្យា​សាស្ត្រ ​និង​វិជ្ជ​សាស្ត្រ កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កត្តា​សុខ​ភាព​របស់​មនុស្ស​​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​ពី​វេជ្ជ​បណ្ឌិត​ សាស្ត្រាចារ្យ អ្នក​ស្រាវ​ជ្រាវ​ពាស​ពេញ​សកល​លោក ដើម្បី​ស្វែង​រក​នូវ​វិធី​សាស្ត្រ ការ​ព្យាបាល ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​សុខ​ភាព​មនុស្ស​កាន់​តែ​ប្រសើរ។ ការ​ព្យាបាល​ដោយ​ចលនា PHYSIO​THERAPY គឺ​ជា​វិធី​សាស្ត្រ​​នៃ​ការ​ព្យាបាល​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់

ការ​​វិវឌ្ឍន៍​នៃ​វិទ្យា​សាស្ត្រ ​និង​វិជ្ជ​សាស្ត្រ កាន់​តែ​រីក​ចំរើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កត្តា​សុខ​ភាព​របស់​មនុស្ស​​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​ពី​វេជ្ជ​បណ្ឌិត​ សាស្ត្រាចារ្យ អ្នក​ស្រាវ​ជ្រាវ​ពាស​ពេញ​សកល​លោក ដើម្បី​ស្វែង​រក​នូវ​វិធី​សាស្ត្រ ការ​ព្យាបាល ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​សុខ​ភាព​មនុស្ស​កាន់​តែ​ប្រសើរ។ ការ​ព្យាបាល​ដោយ​ចលនា PHYSIO​THERAPY គឺ​ជា​វិធី​សាស្ត្រ​​នៃ​ការ​ព្យាបាល​មួយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ និង​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​​លើ​ប្រទេស​ជា​ច្រើន​​ក្នុង​សកល​លោក ដោយ​សារ​តែ​ការ​ព្យាបាល​​តាម​របៀប​ចលនា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​មាន​ប្រយោជន៍​យ៉ាង​ធំ​ធេង​ចំពោះ​អ្នក​ជំងឺ ដូច​ជា​ ឈឺ​ចង្កេះ​​ ឈឺ.ក ស្មា ក្បាល និង​ស្ត្រេស។ល។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ និង​បទ​ពិសោធន៍​របស់​ក្រុម​គ្រូពេទ្យ​ នៅ​មន្ទីរ​ព្យាបាល​ចលនា​ក្នុង​ប្រទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ការ​ព្យាបាល​ដោយ​ចលនា​នេះ​ ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ក្រសួង​សុខា​ភិបាល និង​ពី​សំណាក់​ប្រជា​​ពល​រដ្ឋ​យ៉ាង​ច្រើន ដែល​បាន​ទទួល​ការ​ព្យាបាល​ ហើយ​បាន​ជា​សះ​ស្បើយ​ ជា​ពិសេស​ចំពោះ​ជំងឺ​ឈឺ​ចង្កេះ ឈឺ​ស្មា ក មាន​ការ​កើត​ឡើង​ភាគ​ច្រើន​ទៅ​លើ​មនុស្ស​​វ័យ​កណ្តាល​ឡើង​ទៅ។

តាម​ការ​សម្ភាសន៍​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ព្យា​បាល​ដោយ​ចលនា ចំពោះ​​ការ​ឈឺ​ចង្កេះ ក និង​ស្មា បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង​ដូច​ជា​សកម្ម​ភាព​ការ​ងារ​ប្រចាំ​ថ្ងៃ ការ​អង្គុយ​យូរ​ពេក ការ​លើក​វត្ថុ​ធ្ងន់​ៗ​ ធ្លាប់​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ ដួល​អុក​គូទ ឬ​ប៉ះ​ទង្គិច​តង់​ចង្កេះ​ ឬក។ ជំងឺ​ឆ្អឹង​ដូច​ជា​ ពុក​ឆ្អឹង ឬ​មាន​បញ្ហា​ដុះ​ចេញ​ពី​ឆ្អឹង​កង​នីមួយ​ៗ​ ត្រង់​ចង្កេះ ក ឬ​ស្មា ធ្វើ​ឱ្យ​អ្នក​ជំងឺ​មាន​អារម្មណ៍​​ខឹង​ឆេវ​ឆាវ​មិន​ស្រឡះ​ក្នុង​ខួរ​ក្បាល ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​គេង ឬ​គេង​មិន​លក់ ឈឺ​ចាប់​​ពេល​អង្គុយ ឬ​ឈរ។

សំរាប់​ជំងឺ​ឈឺ​ក្បាល តាន​តឹង​ក្នុង​អារម្មណ៍​ (Stress) ពិបាក​ក្នុង​ការ​គេង ភាគ​ច្រើន​បណ្តាល​មក​ពី​មាន​សម្ពាធ​អារម្មណ៍​ក្នុង​ការ​ងារ គ្រួសារ គិត​ច្រើន​ពេក គេង​មិន​គ្រប់​គ្រាន់ ឬ​គេង​ច្រើន​ពេក មាន​ភាព​ភ័យ តក់​ស្លុត​នូវ​រឿង​អ្វី​មួយ បញ្ហា​របស់​សាច់​ដុំ ឬ​សន្លាក់​ឆ្អឹង​ក (មិន​សូវ​កំរើក) មាន​ដុំ​សង្កត់​នៅ​​ត្រង់​ចំណុច​ខួរ​ក្បាល (Tuynor) ទល់​លាមក ខ្វះ​អុក​ស៊ីហ្សែន (នៅ​ក្នុង​បន្ទប់​តូច​ថប់)។ល។ ជំងឺ​នេះ​ច្រើន​កើត​ចំពោះ​មនុស្ស​វ័យ​កណ្តាល​ឡើង​ទៅ។ តាម​វិធី​​សាស្ត្រ​ព្យាបាល​ចលនា​ដោយ​ធ្វើ​ការ​បន្ធូរ​សាច់​ដុំក និង​ស្មា ក្បាល កំរើក​ឆ្អឹង​ក ខ្នង ចង្កេះ (ដើម្បី​ធ្វើ​ឱ្យ​ដក​ដង្ហើម​បាន​ធូរ) កំរើក​សន្លាក់​ឆ្អឹង Mobile Colum Vertebral ចុច​​ចំ​ចំណុច​ ដែល​ធ្វើ​ឱ្យ​គេង​​ឆាប់​លក់ (Point) បន្ទាប់​ពី​ការ​ព្យាបាល​រួច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ធូរ​ស្បើយ​ក្នុង​អារម្មណ៍ បាត់​ឈឺ​ក្បាល និង​គេង​លក់​ស្រួល។ តាម​រយៈ​ការ​ព្យាបាល​ចលនា​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ប្រសិទ្ធ​ភាព​យ៉ាង​ខ្ពស់​ដល់​អ្នក​ជំងឺ​ខាង​លើ​នេះ ដោយ​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ព្យាបាល​ចលនា​ ដែល​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ​១៨ ផ្លូវ ៣៦០ សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន ខាង​កើត​ឡាន​បាញ់​ទឹក២៥០​ម៉ែត្រ ឬ​អាច​ទំនាក់​ទំនង​ព័ត៌​មាន​ តាម​ទូរ​ស័ព្ទ​លេខ ០២៣ ៦៦៦ ៦៦ ៩៦/ ០៩៧ ៨៨៨ ៨៨ ៧៧។

តាម​ការ​សម្ភាសន៍​ លើ​អ្នក​ជំងឺ​ដែល​បាន​ទទួល​ការ​ព្យាបាល​​នៅ​ទីនេះ បាន​បញ្ជាក់​ថា ការ​ព្យាបាល​ចលនា​នេះ​ ពិត​ជា​បាន​ធូរ​ស្បើយ​ និង​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​យ៉ាង​ខ្លាំង ហើយ​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន​ដែល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ដូច​ជា​ក្រពះ​ជា​ដើម។ នៅ​មន្ទីរ​ព្យាបាល​ចលនា​មាន​គ្រូ​ពេទ្យ​ប្រុស​​ស្រី​ជា​ច្រើន​រូប​ ដែល​មាន​សញ្ញា​បត្រ​ពេទ្យ​ព្យាបាល​ដោយ​ចលនា​ មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ មាន​បច្ចេក​ទេស​ក្នុង​ការ​ព្យាបាល​ខ្ពស់ និង​មាន​ម៉ាស៊ីន​​សំរាប់​ព្យាបាល​ការ​ឈឺ​ចាប់ ឱ្យ​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ផង​ដែរ។ មន្ទីរ​​ព្យាបាល​ចលនា​ ដែល​មាន​អាសយ​ដ្ឋាន​ខាង​លើ​នេះ​ទទួល​ពិគ្រោះ​ និង​ប្រឹក្សា​ពី​ការ​ព្យាបាល​ និង​ផ្តល់​លំហាត់​ប្រាណ​ ដល់​អ្នក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ៕