ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​​ក្រហម​​ខណ្ឌ​ប្ញ​ស្សី​កែវ​​​ចែក​អំណោយ​​ជូន​គ្រួ​សារងាយ​​រង​គ្រោះ​​​5គ្រួ​សារ

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ​៖ គណៈ​​កម្មា​ធិកា​​រ​​អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​ ខណ្ឌ​ប្ញស្សី​កែវ​​ កាល​​ពីរសៀល​​​ថ្ងៃទី​​១៦​ មីនា​ បាន​នាំ​​អំណោយ​​ជាគ្រឿង​​​ឧបភោគ​​បរិភោគ​ សម្ភារប្រើ​ប្រាស់​ និង​ថវិកា​​មួយ​ចំនួន​​យក​ទៅ​ឧបត្ថម្ភ​​ដល់​គ្រួសារ​ក្រី​ក្រ​​​គ្មាន​ទី​ ពឹង​ និង​ផ្ទុក​មេ​រោគ​ចំនួន៥គ្រួ​សារ​​ រស់​នៅ​មូល​ដ្ឋាន​​សង្កាត់​​ច្រាំង​ចំរេះ​ទី​​១​ ខណ្ឌ​ប្ញស្សី​កែវ​

រាជ​ធានី​ភ្នំ​ពេញ​​ ​៖ គណៈ​​កម្មា​ធិកា​​រ​​អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​ ខណ្ឌ​ប្ញស្សី​កែវ​​ កាល​​ពីរសៀល​​​ថ្ងៃទី​​១៦​ មីនា​ បាន​នាំ​​អំណោយ​​ជាគ្រឿង​​​ឧបភោគ​​បរិភោគ​ សម្ភារប្រើ​ប្រាស់​ និង​ថវិកា​​មួយ​ចំនួន​​យក​ទៅ​ឧបត្ថម្ភ​​ដល់​គ្រួសារ​ក្រី​ក្រ​​​គ្មាន​ទី​ពឹង​ និង​ផ្ទុក​មេ​រោគ​ចំនួន៥គ្រួ​សារ​​ រស់​នៅ​មូល​ដ្ឋាន​​សង្កាត់​​ច្រាំង​ចំរេះ​ទី​​១​ ខណ្ឌ​ប្ញស្សី​កែវ​ ។ ការនាំ​អំណោយ​​ចែក​ជូន​​ក្នុង​ឱកាស​នោះ​ដឹក​នាំ​​ដោយ​លោក ជា​ ពិសី​ ប្រធាន​គណៈ​កម្មាធិការ​​អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌប្ញស្សី​កែវ​ និង​​ជា​អភិបាល​​រង​ខណ្ឌ​​ប្ញស្សីកែវ​ ព្រម​ទាំង​​លោក​ស្រី​ កែវ​ ច័ន្ទ​ស៊ុន​ណារី​ អនុ​ប្រធាន​​គណៈ កម្មា​ធិការ​​អនុសា​ខា​​កាក​បាទ​ក្រហម​​​ខណ្ឌ​ប្ញ​ស្សី​​កែវ​ ។

អំណោយ​ដែលនាំ​យក​​ទៅ​ចែក​ជូន​​ក្នុង​ឱកាស​​នោះ​ ក្នុង​១គ្រួ​សារ​​ទទួល​​បាន​អង្ករ​២០គីឡូ​ក្រាម​ មី​ចំនួន​​២កេស ធុង​ទឹក​កក​​១ ចាន​ស្រាក់​១​ កាធុន​១ ត្រីខ​​​៥កំប៉ុង​ ទឹក​ត្រី​​១យួ​រ​ ទឹក​ស៊ី​អីុ​វ​​១យួ​រ​ ចានបាយ​​១ កំសៀវ​​១​​ ឆ្នាំង​​១​ ចង្អើរ​១​​ ត​ង្កៀប​ចាប់​​ភ្លើង​១ ជ្រញ់​១ វែក​២ ខ្ទះ​​១​ ស្ករ​​​ស១គី​ឡូ​ក្រាម​​​ តែ​២​​កញ្ចប់​ និង​ថវិកា​​១០​ម៉ឺន​រៀល ​។

លោក​​ ជា​ ពិសី​ ប្រធាន​​គណៈកម្មាធិការ​​​​អនុសាខា​​កាកបាទ​ក្រហម​​​ខណ្ឌ​ប្ញស្សី​កែវ​​​​​​ បាន​ពាំ​នាំនូវ​​ប្រសាសន៍​​ផ្តាំ​ផ្ញើ​សាក​​សួរ​សុខ​ទុក្ខ​​ពីសំណាក់​​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​ ប៊ុន​ រ៉ានី​ហ៊ុន ​សែន​ ប្រធាន​កាក​​បាទ​ក្រហម​កម្ពុជា​​ ក៏​ដូច​​សាខា​កាកបាទ​ក្រហម​​​រាជ​ធានី​ភ្នំ​ពេញ​ ដែលជា​និច្ច​កា​ល​​លោក​ជំទាវ​​តែង​តែ​យក​ចិត្ត​ទុកដាក់​​ពី​ប្រជា​រាស្ត្រ​​ងាយ​រង​គ្រោះ​ ឬ​រងគ្រោះ​ផ្សេង​ៗ​ និង​​ប្រជា​រាស្ត្រ​ទូទាំង​​ប្រទេស​ ។ ដោយ​​ការ​យក​ចិត្ត​ទុកដាក់​​ លោក​ជំទាវ​តែង​​ណែ​នាំ​ដល់​មន្ត្រី​​កាក​បាទ​ក្រហម​​ចុះ​សាក​សួរ​​​សុខ​ទុក្ខ​​ និង​នាំ​អំណោយ​​ចែក​ជូន​​​ប្រជា​ពលរ​ដ្ឋ​​ដល់​មូល​ដ្ឋាន​ ។

លោក​ ជា ពិសី​ បាន​​​បន្ត​ទៀត​ថា​ កន្លង​មក​​កាក​បាទ​ក្រហម​​​ខណ្ឌ​ប្ញស្សី​កែវ​ បំផុស​​ចលនា​ដល់​​សប្បុរសជន​​​ មន្ត្រី​រាជការ​ ព្រះ​សង្ឃ​ក្នុងមូល​ដ្ឋាន​នាំ​អំណោយ​​ទៅ​ចែក​ជូន​​ប្រជារាស្ត្រ​ក្រី​ក្រ​ ចាស់ជរា​គ្មាន​ទី​ពឹង​ គ្រួសារ​​ផ្ទុក​មេរោគ​ ជាបន្ត​បន្ទាប់​​ ។ អំណោយ​​ទាំងនេះ​​​​តិច​តួច​មែន​​​​ តែ​វាអាច​​​ជួយ​សម្រួល​​​​ដល់ការ​លំបាក​​បាន​​មួយ​គ្រា​ដែរ​ ម៉្យាង​ទៀត​​វាបាន​បញ្ជាក់​ពី​ការយក​ចិត្ត​ទុក​ដាក់​​​ពី​ថ្នាក់ដឹក​នាំ​​ចំពោះ​​បង​ប្អូន​​ផង​ដែរ​ ។ លោក​ ជា ពិសី​ ក៏​បាន​​ណែ​នាំបង​ប្អូន​​ក្រី​ក្រ ឬ​អ្នក​​ផ្ទុក​មេរោគ​​ កុំ​អស់សង្ឃឹម​​ក្នុង​ជីវិត​​ និង​លេប​​​ថ្នាំ​ពន្យា​​រឱ្យ​បាន​ទៀត​ទាត់​ ព្រោះ​យើង​​នៅ​មាន​​សម្តេច​តេជោ​​ ហ៊ុន​ សែន​ និ​ងលោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​​តែង​តែ​​គិត​គូ​រ​ និង​យក​ចិត្ត​ទុកដាក់​​ចំពោះ​​បង​ប្អូន​ជានិច្ច​ ៕