ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលាន​ប្រកួត​បាល់ទាត់​ប្រើស្មៅ​សិប្ប​និម្មិត​ជាលើក​ដំបូង​នៅ​ប្រទេស​កម្ពុជា

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ​៖ ទី​លានបាល់​ទាត់​​ប្រើ​ប្រាស់​​ស្មៅ​សិប្ប​និម្មិត​​លំដាប់​ថ្នាក់​អន្តរជាតិ​​ដំបូង​គេ​បង្អស់​​ ដែល​​កើត​មាន​ឡើង​​នៅទី​​ក្រុង​ភ្នំពេញ​ ក្នុង​សង្កាត់​ចតុមុខ​​ ទល់​មុខវិមាន​​​​រដ្ឋ​សភា​ជាតិ​ត្រូវ​​បាន​គេ​​​​ចាត់​ទុក​​ថា​ ជា​​ទី​លាន​​លេង​កីឡា​​ ដើម្បី​សុខ​ភាព​ផង​ និង​ដើម្បី​​ផា​សុកភាព​​ផង​ ។ លោក​ អោក​ សំណាង​​ អ្នក​បច្ចេក​ទេស​ក្នុង​ការ​រៀប​ចំ​​ទី​លាន​​​បាល់​ទាត់​ស្មៅ​សិប្បនិម្មិត​​​នេះ​​ បាន​​មាន​ប្រសាសន៍​​ថា​ ទី​លាន​បាល់​ទាត់​​​នេះ​​មាន​ទំហំ​​៦៦​ម៉ែត្រ​​X៤២​ម៉ែត្រ​ បាន​ចំណាយ​​ទឹក​ប្រាក់​​សាង​សង់​​អស់​១៦​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដែល​វិនិ​យោគ​ទុន​ដោយ​លោក​​​ខៀវ​ ភារិទ្ធ​ ។

ទី​លាន​បាល់​ទាត់​នេះ ត្រូវ​​​បានបែង​​ចែក​​ជា​តារាង​​៣​តូចៗ​​​​​ ដែល​​​តារាង​​នីមួយ​ៗ​​​​មាន​​ទំហំ​​​​៤២​ម៉ែត្រ​​X​២២​ម៉ែត្រ​ ហើយ​​នៅ​ជុំ​វិញ​​តារាង​នេះ​​​​​មាន​​កន្លែង​លក់​ចំណី​អាហារ​​ លក់សម្ភារ​កីឡា​​ បន្ទប់​​អនាម័យ​​ និង​កន្លែង​​ផ្សេងៗ​ទៀត​​​ជា​ច្រើន​​រង់ចាំ​បម្រើ​​សេវា​កម្ម​​ ។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​​​ទៀត​ថា​ មូល​ហេតុ​​ដែល​លោក​ហ៊ាន​​​​​អះ​អាង​ថា​ ជា​តារាង​​បាល់ទាត់​​ស្តង់​ដា​​អន្តរ​ជាតិ​​នោះ​ ព្រោះ​​ទាំង​ស្មៅ​​ដែល​យកមក​ក្រាល​ ត្រូវ​​​បាន​​ទិញ​​មក​ពី​ប្រទេស​អ៊ី​តាលី​​ ​​មាន​គុណ​ភាព​ល្អ​​ជាង​ស្មៅ​​របស់​ប្រទេស​​ដ​​​ទៃ​ទៀត​​ រីឯ​ទំហំ​តារាង​វិញ​​​​គឺ​តម្រូវ​តាម​ស្តង់​ដា​​របស់​តារាង​អន្តរជាតិ​​ទៀត​ផង​ ។

តារាង​បាល់ ទាត់​ប្រើ​ប្រាស់​ស្មៅ​សិប្បនិម្មិត​​​​​នេះ​​​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​សំខាន់​​ដល់​អ្នក​លេង​ ជា​​ពិសេស​​ ខាង​ផ្នែក​​សុខ​ភាព​​តែ​ម្តង​ ម្យ៉ាង​វិញ​ទៀត​​វា​ក៏​​មិន​បង្ក​របួស​ស្នាម​​ដល់​អ្នក​លេង​ នៅ​ពេល​​រអិល​ដួល​ផង​​ដែរ​ ។  លោក​ អោក​ សំណាង​បាន​គូស​បញ្ជាក់​​បន្ថែម​ទៀត​ថា​ ក្នុង​ការ​បង្កើត​​តារាង​​បាល់​ទាត់​ដ៏​ល្អ​នេះ​​បាន គឺ​​​ដោយ​សារ​​លោកឧកញ៉ា​ គិត​ ម៉េង​ ផង​ដែរ​ ​ដែល​លោក​មាន​សន្តា​ន​ចិត្ត​ផ្តល់​​ទី​កន្លែង​ដ៏​ល្អ​​សម្រាប់​​កសាង​ទី​លាន​បាល់​ទាត់​​មួយ​នេះ​ ព្រោះ​​​លោក​ក៏​ជា​អ្នក​ស្រឡាញ់​​​​ចូល​ចិត្ត​​​​វិស័យ​កីឡា​​បាល់​ទាត់​​​ដែរ​ ទើប​លោក​​មាន​បំណង​​ចង់​ឱ្យ​​វិស័យ​បាល់​ទាត់​​មាន​​ការ​រីក​ចម្រើន​​ ។

ដោយ​ឡែក​​ លោក​នាយ​ឧត្តម​សេនីយ៍​​ សៅ​ សុខា​​ ប្រធាន​សហព័ន្ធ​កីឡាបាល់​ទាត់​​កម្ពុជា​​ ក៏​​មាន​បំណង​ចង់​បង្កើត​​ឱ្យ​មាន​​ទីលាន​​បាល់​ទាត់​​​​ឱ្យ​បាន​ច្រើន​​ ពី​ព្រោះ​​បើ​មាន​ទីលាន​ច្រើន​គឺ​មាន​ភាព​ងាយ​ស្រួល​​ក្នុង​ការ​បម្រើ​​ដល់​ការ​ហ្វឹក​ហាត់​ ​អាច​​​​អូស​ទាញ​​អ្នក​លេង​បានច្រើន​​ថែម​ទៀត​ផង​ ។ បច្ចុប្បន្ន​​ លោក​ ក៏​កំពុង​​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​ ក្នុងការ​​ជំរុញ​ឱ្យ​វិស័យ​​បាល់​ទាត់​​មាន​ការ​រីក​​ចម្រើន​ ជា​ពិសេស​ការ​កសាង​ទី​លាន​ឱ្យ​បាន​ច្រើន​​ និងបណ្តុះ​បណ្តា​​​ល​ធន​ធាន​កី​ឡាករ​​​ ចាប់​ពី​​​ក្មេង​តូច​ៗ​​ ធ្វើ​យ៉ាង​ណា​​ឱ្យ​បាន​ច្រើន​ក្រុម​ ។

ហើយ​​​អ្វី​​ដែល​ពិ​សេស​ជាង​នេះ​​ទៅ​ទៀត​​នោះ គឺ​ធ្វើ​ឱ្យ​​ពួក​គេ​​ឃ្លាត​ឆ្ងាយ​ពី​ការ​សេព​​គ្រឿង​ញៀន​​​ និង​​អំពើ​មិន​ល្អ​​ទាំង​ឡាយ​​​ ដែល​​នាំ​ឱ្យ​​មាន​ការ​​លំបាក​ដល់​សង្គម​​ជាតិ​របស់​យើង​ ។  លោក​ អោក​ សំណាង​ បាន​បន្ត​ទៀត​​ថា​​ កា​រ​​បង្កើត​​ទីលាន​បាល់​ទាត់​ដែល​ប្រើ​ស្មៅ​សិប្ប​និម្មិត​​នេះ​​បាន​ច្រើន​​កាល​ណា​​ គឺ​​​​ជា​ការ​ល្អ​បំផុត​​ ព្រោះ​ថា​ វា​អាច​​​ជួយ​ក្មេង​​ៗ​ ចាប់​ពី​កម្រិត​​​បឋម​​ដល់​វិទ្យាល័យ​​បាន​ចូល​លេង​ និង​​ងាយ​ស្រួល​​ក្នុងការ​​ហ្វឹក​ហាត់​ទៀត​ផង​ ៕