ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រលានយន្តហោះ​​​ធំជាង​​​គេ​​10លើពិភព​លោក​

13 ឆ្នាំ មុន

ការធ្វើ​ដំណើរ​​តាម​យន្តហោះ​​កាន់តែកើន​ឡើង​​​ ហើយ​ដើម្បី​​​ទទួល​អ្នក​​ដំណើរ​​ដែល​មាន​ចំនួនកើនឡើង​​​​ រួច​​ការ​រកស៊ី​​ដឹកជញ្ជូន​​តាម​អាកាស​​កាន់តែ​មាន​​​ការប្រកួតប្រជែង​​គ្នា​ខ្លាំង ​បណ្តាព្រលានយន្តហោះ​​​ពិតជា​​រចនា​សម្ព័ន្ធ​​​​ដែល​អាច​រ៉ាប់​រង​​​ដល់​ការហោះ​​​ចុះឡើង​​របស់​យន្ត​ហោះ​​ច្រើនពាន់គ្រឿង​​​ក្នុងមួយថ្ងៃៗ​​​ ព្រម​ទាំង​ដឹកអ្នកដំណើរ​​​យ៉ាង​ច្រើន ​​។ ​ខាងក្រោម​នេះ​គឺជា​ព្រលានយន្តហោះ​​​​​១០ដែល​​សំខាន់ជាង​គេ​​បំផុត​លើ​ពិភពលោក​​​ ៖

​​ការធ្វើ​ដំណើរ​​តាម​យន្តហោះ​​កាន់តែកើន​ឡើង​​​ ហើយ​ដើម្បី​​​ទទួល​អ្នក​​ដំណើរ​​ដែល​មាន​ចំនួនកើនឡើង​​​​ រួច​​ការ​រកស៊ី​​ដឹកជញ្ជូន​​តាម​អាកាស​​កាន់តែ​មាន​​​ការប្រកួតប្រជែង​​គ្នា​ខ្លាំង ​បណ្តាព្រលានយន្តហោះ​​​ពិតជា​​រចនា​សម្ព័ន្ធ​​​​ដែល​អាច​រ៉ាប់​រង​​​ដល់​ការហោះ​​​ចុះឡើង​​របស់​យន្ត​ហោះ​​ច្រើនពាន់គ្រឿង​​​ក្នុងមួយថ្ងៃៗ​​​ ព្រម​ទាំង​ដឹកអ្នកដំណើរ​​​យ៉ាង​ច្រើន ​​។ ​ខាងក្រោម​នេះ​គឺជា​ព្រលានយន្តហោះ​​​​​១០ដែល​​សំខាន់ជាង​គេ​​បំផុត​លើ​ពិភពលោក​​​ ៖

១-ព្រលានយន្តហោះ ATLANTA ៖ព្រលានយន្តហោះ​​​​អន្តរជាតិ ​HARISFIELD-JACKSON ក្រុង ATLANTA សហរដ្ឋ​អាមេ​រិក ជាព្រលានយន្តហោះ​​​​ធំ ដែល​ទទួលអ្នក​ដំណើរ​​ច្រើនជាង​គេ​​​បំផុត ។ ​​តាមតួលេខ​​​​ឆ្នាំ​​​២០០៨ ព្រលានយន្តហោះ​​​​​នេះទទួលអ្នក​​​ដំណើរ​​ដល់ទៅជាង​​​៩០​លាន​នាក់​​ ​(៨៩​លាន​នាក់​​ក្នុងឆ្នាំ ​​២០១០)​។​

២-​ព្រលានយន្តហោះ​​​ក្រុងប៉េកាំង​​​ត្រូវ​បាន​ពង្រីក​​​ ហើយ​នឹង​​​អាចនាំ​មុខ​ព្រលានយន្តហោះ ATLANTA រយៈ​ពេល​​២ទៅ​​៣​ឆ្នាំ​​ទៀត​។ ​​កាលពី​ឆ្នាំ​​២០១០ ​​ព្រលានយន្តហោះនោះ​​ទទួល​អ្នកដំណើរ​​​​ដល់​​​៧៤​លាន​នាក់​។​

៣-ព្រលានយន្តហោះ​​​​ក្រុង​​ស៊ីកាហ្គោ ៖ ព្រលាន​យន្តហោះ​​នេះ​ទទួលអ្នកដំណើរ​​យ៉ាង​តិច​​​៧០​លាននាក់ ក្នុងមួយឆ្នាំដែល​ជា​ព្រលាន​យន្ត​ហោះ​​ជាប់​​ចំណាត់ថ្នាក់​ទី​៣​។​

៤-ព្រលានយន្តហោះ​​​ទីក្រុងឡុងដ៍​៖ ព្រលាន​យន្តហោះ​​​ HEATHROW ទីក្រុងឡុងដ៍ បាន​ទទួលអ្នកដំណើរ​​​ជាង​​​​៦៦​លាននាក់​កាលពី​ឆ្នាំ ​២០១០ ។​
​​

៥-​ព្រលានយន្តហោះ​​​ក្រុងតូក្យូ ៖ ទទួលអ្នក​​ដំណើរ​​​ជាង​​៦៤​នាក់​​​ជាប់​ចំណាត់ថ្នាក់​​លេខ​៥ សម្រាប​់​ព្រលាន​​យន្តហោះ HANEDA ក្រុង​តូក្យូ ។ ព្រលានយន្តហោះ​នេះ​​ទទួលជា​ពិសេស​​​ការ​ហោះហើរ​​ក្នុងស្រុក និង​​ការហោះហើរ​​​អន្តរ​ជាតិ​នៅព្រលាន NARITA ។​

៦-ព្រលានយន្តហោះ​​ក្រុងឡូស​អេនចឺ​ឡេស ​​៖ មានឈ្មោះ​ថា LAX  ព្រលាន​យន្តហោះ​​ក្រុង​ឡូស​អេនចឺឡេស​​ជា​ព្រលានយន្តហោះ​​​​ជាប់​ចំណាត់ថ្នាក់​​ទី៦​។​

៧-​ព្រលានយន្តហោះ​ក្រុង​​​ប៉ារីស ៖ ព្រលាន​យន្តហោះ​​​ក្រុង​ប៉ារីស CHARLES DE GAULLE មានចំណាត់ថ្នាក់​​​​ក្នុង​​ចំណោម​ព្រលាន​​​​​យន្ត​ហោះ​​ធំជាង​គេ​បំផុតទាំង​​​​១០ ជា​មួយ​នឹង​ការ​ទទួល​​​អ្នកដំណើរ​​​​៥៨​លាននាក់ ​​កាលពីឆ្នាំ​​​២០១០។​

៨­-​ព្រលានយន្តហោះ​ក្រុង​ដាល់ឡាស់ ៖ ​​ព្រលានយន្តហោះ​​​ក្រុង​ដាល់​ឡាស់ ​​FORTH WORTH ទទួលអ្នក​​​ដំណើរ​​​​ជិត​​​​៥៧​លាន​នាក់​ក្នុង​ឆ្នាំ​២០១០​។​

៩-​ព្រលានយន្តហោះ ​FRANCFORT ៖ ព្រលានយន្តហោះ​​ FRANCFORT នៅ​​អាល្លឺ​ម៉ង់​ជា​ព្រលានយន្តហោះ​​​ធំនៅ​អឺរ៉ុប ដែល​ទទួលអ្នក​​ដំណើរ​​​​៥៣លាននាក់​ក្នុងឆ្នាំ​​២០១០ ។​

១០-ព្រលានយន្តហោះ​​​ DENVER ៖ ព្រលានយន្តហោះ​​​​អន្តរជាតិ DENVER របស់​អាមេ​រិក ទទួលអ្នក​ដំណើរ​​​​៥២លាន​​នាក់ ក្នុង​មួយ​​ឆ្នាំ ។ ​ព្រលានយន្តហោះ​​នេះមាន​ផ្លូវ​យន្ត​​ហោះ​​​​វែង​​​​ជាង​គេបំផុត​​នៃ​សហរដ្ឋអាមេ​រិក​ប្រវែង​​​​​៤,៦គីឡូម៉ែត្រ ៕​

THIDA20120318_008-012
ធ​

Khorn_2012_18_(10-ព្រលាន​យន្ត​ហោះ​​ក្រុង ATLANTA)​
Khorn_2012_18_(11-ព្រលានយន្ត​ហោះ​​ក្រុងប៉េកាំង​​​)​
Khorn_2012_18_(​12-​ព្រលានយន្តហោះ​ក្រុង​​​​ស៊ីកាហ្គោ​)​
Khorn_2012_18_(​13-ព្រលានយន្តហោះ​​​ក្រុង​ឡុងដ៍​​​)​
Khorn_2012_18_(14-ព្រលានយន្តហោះ HANEDA ក្រុងតូក្យូ​​)​
Khorn_2012_18_(​15-ព្រលានយន្តហោះ​ក្រុងឡូស​អេន​ចឺឡេស​)​
Khorn_2012_18_(16-ព្រលានយន្ត​ហោះ CHARLES DE GAULLE ក្រុងប៉ារីស​)​
Khorn_2012_18_(​17-ព្រលានយន្តហោះ​ក្រុង​​​​ដាល់​ឡាស់​)​
Khorn_2012_18_(​18-​ព្រលានយន្ត​ហោះ FRANCFORT)​
Khorn_2012_18_(​19-ព្រលានយន្តហោះ​​ DENVER)​