ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេកអំបូងជួយសម្រកទំងន់រាងកាយ

13 ឆ្នាំ មុន

បណ្តាកម្លោះក្រមុំ ដែល​ចង់​សម្រក​ទំងន់​ មាន​វិធីសាស្ត្រ​ម្យ៉ាង​ងាយ​ស្រួលធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​លក្ខណៈ​​​ល្អ​​ ប្រសើរ​ស្រស់​ស្អាត​​​និង​មាន​សុវត្ថិភាព​ដោយ​ការទទួលទាន​​ចេកអំបូង។​ ចេកអំបូង​​ផ្តល់​ថាមពល​៩២​គីឡូកាឡូរី​ក្នុង​ចំនួន​១០០ក្រាម​។​ ប្រសិន​បើ​លោកអ្នក​ទទួល​ទាន​ចេក​អំបូង​ក្នុង​មួយ​ថ្ងៃ២ទៅ៣​ផ្លែ រាង​កាយ​​លោកអ្នក​នឹងទទួល​បាន​ថាមពល​​ដ៏សម​ស្រប​ប៉ុន្តែ​​សូម​កុំ​ឱ្យ​មាន​ គំនិត​ចង់​ទទួល​ទាន​ចេកអំបូង​តែមួយ​មុខក្នុងអំឡុង​ពេល​សម្រក​ទំងន់

បណ្តាកម្លោះក្រមុំ ដែល​ចង់​សម្រក​ទំងន់​ មាន​វិធីសាស្ត្រ​ម្យ៉ាង​ងាយ​ស្រួលធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​លក្ខណៈ​​​ល្អ​​ប្រសើរ​ស្រស់​ស្អាត​​​និង​មាន​សុវត្ថិភាព​ដោយ​ការទទួលទាន​​ចេកអំបូង។​ ចេកអំបូង​​ផ្តល់​ថាមពល​៩២​គីឡូកាឡូរី​ក្នុង​ចំនួន​១០០ក្រាម​។​ ប្រសិន​បើ​លោកអ្នក​ទទួល​ទាន​ចេក​អំបូង​ក្នុង​មួយ​ថ្ងៃ២ទៅ៣​ផ្លែ រាង​កាយ​​លោកអ្នក​នឹងទទួល​បាន​ថាមពល​​ដ៏សម​ស្រប​ប៉ុន្តែ​​សូម​កុំ​ឱ្យ​មាន​គំនិត​ចង់​ទទួល​ទាន​ចេកអំបូង​តែមួយ​មុខក្នុងអំឡុង​ពេល​សម្រក​ទំងន់​ ព្រោះ​ធ្វើ​ឱ្យ​រាង​កាយខ្វះ​សារធាតុ​អាហារ។

វិធីសាស្ត្រ​ទទួល​ទាន​ចេក​អំបូងដើម្បី​សម្រក​ទំងន់​ត្រូវ​បាន​ណែនាំ​ឱ្យ​ទទួលទាន​១​ផ្លែ​ជាមួយ​ទឹក​ក្តៅ​អ៊ុនៗ​ ឬទឹក​ដោះគោមានជាតិ​ខ្លាញ់ទាប ធ្វើ​ជា​អាហារ​ពេល​ព្រឹក​ ខណៈ​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ធ្វើឡើងតាម​ធម្មតា​ ប៉ុន្តែ​ត្រូវ​ចៀស​វាង​អាហារ​ប្រភេទ​ចៀន បំពង ឬឆា ស្បែក​​សត្វ និង​អាហារ​មាន​ខ្លាញ់ច្រើន។ ​គួរតែ​ទទួលទាន​បន្លែ​ឱ្យ​ច្រើន​ជាងសាច់​។​ សំរាប់​អាហារ​ពេល​ល្ងាច​ គួរទទួល​ទាន​ឱ្យ​បាន​រួចរាល់​នៅមុនម៉ោង​៦​​ ឬម៉ោង៧​យប់​ ប្រសិន​បើទទួល​ទាន​យឺត​ជាង​នេះ​ ចំណីអាហារ​ដែល​ទទួលទាន​ចូលនឹងធ្វើ​ឱ្យ​រាងកាយ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់។ ប្រសិន​បើ​មាន​អារម្មណ៍​ឃ្លាន​និង​ហេវក្រោម​ម៉ោង​នៃ​ការ​ទទួល​ទាន​អាហារ​តាម​ពេល ​គួរ​បរិភោគ​​​ចេកអំបូង និង​ពិសា​ទឹក​ក្តៅអ៊ុនៗ​ឬទឹក​ដោះគោ​មាន​ជាតិ​ខ្លាញ់តិច ព្រោះ​ក្រៅពីមិន​ធ្វើ​ឱ្យ​ធាត់ ថែមទាំង​ជួយ​ការពារ​អាការ​រាកមួល​និង​​ធ្វើ​ឱ្យ​ស្បែក​​មានពណ៌សម្បុរល្អ៕