ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កែប ជុតិមា ​នាំ​យកអំណោយ​​សម្តេច​តេជោ ប្រគេន​​ដល់​វត្ត​ស្រះ​ចក​​ជួយ​កសាង​​កុដិ​ថ្មី

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​១៥ មីនា ​​​​​​​​​២០១២ ​​លោក​កែប ជុតិមា ​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ​បាន​នាំ​យក​អំណោយ​ជាថវិកា​​របស់​សម្តេច​តេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​គតិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ​ចំនួន​៥​ម៉ឺន​​ដុល្លារ ​ប្រគេន​ដល់​វត្ត​ស្រះ​ចក ដើម្បី​ចូល​រួម​កសាង​មហា​កុដិ​ថ្មី​មួយ​ដែល​កំពុង​ស្ថាបនា​ជិត​រួច​រាល់ ។

អំណោយ​ចំនួន​៥​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ជា​អំណោយ​លើក​ទី​២ របស់​សម្តេចតេជោ​ ហ៊ុន​សែន ​និង​លោក​ជំទាំវ​សម្រាប់​កសាង​មហា​​​កុដិ​នៅ​វត្ត​ស្រះ​ចក​នេះ​ ។ ​​កាលពី​លើក​ទី១​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ មាន​ទឹក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ ​ដែល​​សរុប​អំណោយ​ទាំង​អស់​​មាន​ចំនួន​១០​ម៉ឺន​ដុល្លាហើយរ​ ។ កុដិ​នេះ​មាន​មួយ​អគារ​កម្ពស់​២​ជាន់​ ស្ថាបនា​យ៉ាង​ប្រណីត​​ អាច​ចាត់​ទុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​មហា​​កុដិ​បាន ។

ក្នុងពេល​ទទួល​អំណោយ​នោះ​​ព្រះគ្រូ​ចៅអធិ​ការ​វត្ត​ស្រះ​ចក​បាន​ថ្លែងអំណរ​​គុណ​យ៉ាង​ជ្រាល​ជ្រៅ​​ដល់​សម្តេច​តេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​ដែល​បាន​​យក​ចិត្តទុកដាក់​​​ និង​ផ្តល់​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​តាម​រយៈ​លោក​កែប ជុតិមា សម្រាប់​ជួយ​កសាង​កុដិ​​នេះឡើង ។ ​ក្នុង​ឱកាស​នោះ​ព្រះ​គ្រូចៅ​អធិការ​ក៏​បាន​ប្រសិទ្ធពរ​​ជ័យ ជូន​ពរ​ដល់​​លោក​ព្រឹទ្ធា​ចារ្យ​អ្នក​ឧកញ៉ា​​មហា​ភក្តី​ ហ៊ុន នាង បិតា​បង្កើត​​សម្តេចតេជោ​ឱ្យ​ឆាប់​ជា​សះ​ស្បើយ​​ពី​រោគា​ព្យា​ធិ​ផ្សេងៗ​​ ដើម្បីចូលរួម​កសាង និង​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​បន្ត​ទៅ​ទៀត​​ ជា​ពិសេស​​វិស័យ​ព្រះ​ពុទ្ធ​សាសនា​នេះ​តែម្តង ៕