ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៧បេ ស្ថិតក្នុងភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ និងស្រាល៦នាក់់ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ កុម្ភៈ ២០១២ ។
តាមសាក្សីឈ្មោះអ៊ុន ចាន់់ធី ភេទប្រុស អាយុ៣៦ឆ្នាំ បានឲ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកសាំយ៉ុង ពណ៌ប៉ៃតង ដឹកអ្នកដំណើរពេញចេញពីខេត្តកំពង់់ធំ ទៅកាន់់ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ លុះមកដល់់ចំណុចកើតហេតុ ស្រាប់់តែរថយន្តនោះបានបែកកង់់មុខក្រោយខាងស្តាំរួចផ្តួលខ្លួនទៅខាងស្តាំដៃក្រឡាប់់ជាច្រើនត្រឡប់់ រហូតទៅដល់់មុខផ្ទះរបស់់គាត់ឃើញបែបនេះ គាត់បាននាំប្រពន្ធកូនរត់់ចេញពីផ្ទះទាំងព្រលឹងចុងសក់់់ ។ ចំណែកអ្នកដំណើរក្នុងរថយន្តរងរបួសធ្ងន់់ និងស្រាលតែម្តង។
លោកអនុសេនីយ៍ទោជាម រក្សា មេប៉ុស្តិ៍ឃុំឃុនរាម បានឲ្យកោះសន្តិភាពដឹងថា ក្រោយកើតហេតុលោកបានដឹកនាំកម្លាំងចុះទៅដល់់កន្លែងកើតហេតុឃើញរថយន្តនោះក្រឡាប់់ ហើយត្រូវបានគេអះអាងថា ក្រឡាប់ជាច្រើនត្រឡប់់ទៅដល់់មុខផ្ទះប្រជាពលរដ្ឋមួយ និងឃើញមនុស្សរងរបួសស្រាលចំនួន៦នាក់់ រីឯអ្នករងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តសៀមរាប បាត់់ទៅហើយលោកពុំបានស្គាល់់អត្តសញ្ញាណនោះទេ ៕
ចែករំលែកព័តមាននេះ