ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ក្នុង​​រោងចក្រ​ស្លដែក​​មួយភាគ​ឦសាន​​ចិន​ស្លា.ប់​13នាក់​

12 ឆ្នាំ មុន

អាជ្ញាធរ​​​មូលដ្ឋាន​រាយការណ៍​​ថា ​តុល្យ​ការ​​ក្រោយ​ការផ្ទុះ​​មួយ​ដែលកើត​ឡើង​កាលពី​ថ្ងៃ​ទី​​​២០ កុម្ភៈ ​កន្ល​ង​មក​នេះ ក្នុង​​រោង​ចក្រ​​​​ស្លដែក​​មួយ​នៃ​​​ខេត្ត​​​លីអាវនីញ ​​ភាគ​ឦសាន​​​​ចិន អ្នកស្លា.ប់​ឡើង​ដល់​​១៣នាក់​។​ យោងតាម​​​សេចក្តី​​ប្រកាស​មួយ​ចេញផ្សាយ​​​ដោយ​ផ្នែក​​​សារ​ព័ត៌មាន​​​របស់​បក្ស​កុម្មុយនីស្ត​​​ចិន​សម្រាប់​​​ខេត្ត​នេះ​ថា ពុម្ព​មួយបានផ្ទុះ​នា​វេលា​ម៉ោង​​​២៣​និង​​៣០នាទី​​ម៉ោងក្នុងស្រុក​ ក្នុងផ្នែក​​​ពុម្ព​របស់​ក្រុមហ៊ុន​ស្លដែក​​ ANGANG HEAVY MACHENERY-CO.LTD ។

អាជ្ញាធរ​​​មូលដ្ឋាន​រាយការណ៍​​ថា ​តុល្យ​ការ​​ក្រោយ​ការផ្ទុះ​​មួយ​ដែលកើត​ឡើង​កាលពី​ថ្ងៃ​ទី​​​២០ កុម្ភៈ ​កន្ល​ង​មក​នេះ ក្នុង​​រោង​ចក្រ​​​​ស្លដែក​​មួយ​នៃ​​​ខេត្ត​​​លីអាវនីញ ​​ភាគ​ឦសាន​​​​ចិន អ្នកស្លាប់​ឡើង​ដល់​​១៣នាក់​។​ យោងតាម​​​សេចក្តី​​ប្រកាស​មួយ​ចេញផ្សាយ​​​ដោយ​ផ្នែក​​​សារ​ព័ត៌មាន​​​របស់​បក្ស​កុម្មុយនីស្ត​​​ចិន​សម្រាប់​​​ខេត្ត​នេះ​ថា ពុម្ព​មួយបានផ្ទុះ​នា​វេលា​ម៉ោង​​​២៣​និង​​៣០នាទី​​ម៉ោងក្នុងស្រុក​ ក្នុងផ្នែក​​​ពុម្ព​របស់​ក្រុមហ៊ុន​ស្លដែក​​ ANGANG HEAVY MACHENERY-CO.LTD ។ មនុស្ស​​ស្លាប់​​១០​នាក់​​​​ត្រូវបានអះអាង​កាលពី​ព្រឹក​​ថ្ងៃទី​​​២១ កុម្ភៈ ​ហើ​យ​ពួក​​អ្នកជួយសង្គ្រោះ​​​បាន​រកឃើញ​​​នា​វេលាថ្ងៃ​ត្រង់​​​នូវ​​​សាកល​សព​​​កម្ម​ករ​​​​៣​នាក់​ទៀត​ ដែលបាត់ខ្លួន​​​ក្រោយ​​​​ការផ្ទុះ ។

មនុស្ស​​​​១៧​នាក់​​ទៀត​ត្រូវ​​របួស ក្នុង​​​គ្រោះថ្នាក់​​​​នេះ ហើយ​​បញ្ជូនទៅ​​មន្ទីរពេទ្យ​។​ អ្នក​នៅរស់រាន​មានជីវិត​​​​ម្នាក់​​រៀប​រាប់​ប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​​ចិនស៊ីន​ហួ​ថា ​ពុម្ព​ចាក់​ដែក​មាន​​វិជ្ជ​មាត្រ​​​​ប្រមាណជា​​​១០​ម៉ែត្រ ​​​បានផ្ទុះ ​​ដោយ​​​បញ្ចេញ​​ខ្សាច់​​ និងបេតុង​​​ក្តៅ​ដែល​​មាន​ក្នុង​ឡ​នេះ ខណៈ​ពេល​ពួក​កម្មករ​​​បញ្ចប់​ការ​ចាក់​​បញ្ចូល​​ពុម្ព​​​នេះ​នូវ​​​ដុំ​ដែក​ថែប​មួយ​មាន​រាង​ជា​​ចិញ្ចៀន ៕​