ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ជប៉ុន​អនុម័ត​ផែនការ​បន្ថែម​ពន្ធលក់​ទ្វេដង

13 ឆ្នាំ មុន

រដ្ឋាភិបាលជប៉ុន​កាលពីថ្ងៃសុក្របាន​សម្រេចអនុម័ត​ផែនការដំឡើងទ្វេដង​លើពន្ធលក់៥ភាគ​រយទ្វេដង ដើម្បីចំណាយ​សម្រាប់​សុខុ​មាល​​ភាព​ដោយទទួល​ស្គាល់ថា វាបរាជ័យ​ក្នុងការ​អង្វរក​ពី​​ខាងបក្សប្រឆាំង​ដើម្បីចូលរួមកិច្ច​សហប្រតិបត្តិ​ការ​លើសេចក្តីព្រាង​ច្បាប់។ លោកនាយក​រដ្ឋមន្ត្រី Yoshihiko Noda ដែលត្រូវការ​សន្លឹកឆ្នោតពី​ខាងបក្ស​ប្រឆាំង​ក្នុង ការអនុម័តច្បាប់​ថវិកាក្នុងសភាបាន​ដាក់ឱ្យ​គណៈរដ្ឋ​​មន្ត្រីអនុម័តផ្អាក​មួយរយៈ ដើម្បី​បញ្ចុះ​បញ្ចូល​គណបក្សផ្សេងមក​ពិភាក្សាមុនពេល​​ដាក់សំណើដល់​សភាមុនកិច្ចប្រជុំ ។

ប៉ុន្តែ​សមា​ជិក​សភា​​មក​ពី​គណបក្ស​​ប្រឆាំង​​បានជំទាស់​ ព្រោះពួកគេប្រឆាំង​ទៅនឹងដំណោះស្រាយ​របស់​លោក Noda  និងបង្ខំឱ្យមាន​ការបោះ​ឆ្នោត​សម្រេចលើ​សំណើរបស់​រដ្ឋាភិបាលឱ្យ​បាន​ឆាប់ៗផង ។ រដ្ឋាភិបាលមានផែន​ការក្នុងការស្នើ​ដំឡើង​ច្បាប់ពន្ធ​នៅខែបន្ទាប់ ប៉ុន្តែផ្លូវឆ្លងកាត់​វា​​កាន់​តែ​មិនច្បាស់​លាស់ ជាងការរំពឹង​ទុក ពេលសេចក្តី​ព្រាងច្បាប់របស់រដ្ឋា​ភិបាលបង្កើតផែន​ការកាល​ពីចុង​ឆ្នាំ២០១១ ដែលត្រូវចាត់ទុកថា​ ជា​ជំហាន​ដំបូង​ដ៏សំខាន់ក្នុងការ​ស្ថាបនាហិរញ្ញ​វត្ថុសាធា​រណៈដែល​ស្ថិតក្នុងភាព​ស្រពេច​ស្រពិល ។

លោករដ្ឋមន្ត្រី​ក្រសួងហិរញ្ញ​វត្ថុជប៉ុន Jun Azumi និយាយថា បានស្តែងយ៉ាង​ច្បាស់ថា វានឹងជួបការលំបាកក្នុង​ការទទួលបាន​គណបក្ស​ប្រឆាំងមកចូល​រួមសហការ​នាពេល​ខាងមុខ ដើម្បីអាច​ឱ្យគណៈ​រដ្ឋមន្ត្រីសម្រេច​​អនុម័ត​ផែន​ការ​កំណែទម្រង់​សុខុមាល​ភាព​ និង​ពន្ធ ។ ចំណុចមួយដែល​យើងត្រូវការពិភាក្សា​ជាមួយខាងអ្នក​ប្រឆាំង គឺរបៀបនៃ​ការដោះ​ស្រាយ​លើការដំឡើង​ពន្ធកាន់តែខ្ពស់​ជាមួយ​ប្រជាពលរដ្ឋដែលមាន​ប្រាក់ចំណូល​ទាប ។

កាលពីចុងឆ្នាំមុន គណបក្សកាន់អំណាច​​របស់​លោក Noda​ បានព្រមព្រាងលើ​កាល​កំណត់​​ក្នុងការ​ដំំឡើង​ពន្ធ​លក់​ថា ​ការដំឡើង​ពន្ធ​មិន​ធ្វើ​នាពេលឆាប់​នេះទេ រហូតដល់ខែ មេសា ឆ្នាំ២០១៤ ។  កាលវិភាគ​សម្រាប់ដំឡើងពន្ធ​ដែលរដ្ឋាភិ​បាលជប៉ុនគ្រោង​ធ្វើឡើង គឺបន្ថែមលើពន្ធលក់​​៥ភាគរយដល់៨​ភាគរយក្នុងខែ​មេសា ឆ្នាំ​២០១៤ ​និងបន្ថែម​ពន្ធដល់១០​ភាគរយ ក្នុងខែ​តុលា​ ឆ្នាំ២០១៥ ។ លោក Azumi និយាយថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើមធ្វើការ​ក្នុងការសរសេរច្បាប់ ដើម្បី​ផ្លាស់ប្តូរ​ពន្ធលក់ និងកំណែ​ទម្រង់ការ​ចំណាយ​ផ្នែក​​សុខុមាល​ភាព ។

គណបក្សប្រជា​ធិបតេយ្យ​ដែលគ្រប់​គ្រងរដ្ឋាភិបាលទំនង​នៅតែបន្តលួង​​លោមសមាជិក​សភានៃបក្សប្រឆាំង​ដើម្បីឱ្យពួក​គេចូល​រួមសហការលើ​គ្រោងការ ប៉ុន្តែវាមិន​​ច្បាស់​នៅ​ឡើយថា ​តើពួកគេ​នឹងឆ្លើយ​តប​​វិញ​បែបណា។ ទោះបីជាច្បាប់​ពន្ធលក់ដំឡើងដល់​១០ភាគ រយក្តី វាគ្រាន់តែជា​ជំហានដំបូង​ ដើម្បី​ទម្លាក់​បំណុលសាធារណៈ​ដ៏ច្រើនរបស់រដ្ឋា​ភិបាល​ជប៉ុន ដែលបានកើន​ឡើងលើបណ្តាប្រទេស​​ឧស្សា​ហ​កម្មឈាន​មុខ និងតូចជាង២ដង​នៃ​ទំហំ​សេដ្ឋ​កិច្ច​៥សែន​កោដិដុល្លា​ររបស់ជប៉ុន ៕​