ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សម្លការី​ម្តង ​ឬ​2​ដង​ក្នុង​1​សប្តាហ៍​ជួយ​ទប់​ស្កាត់​ជំ​ងឺ​បាត់​ការ​ចង​ចាំ​

12 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា ប្រ​ភេទ​គ្រឿង​​ផ្សំ​នៅ​ក្នុង​សម្ល​កា​រី​អាច​ជួយ​ព្យាបាល​ដោយ​​ប្រ​សិទ្ធភាព​នូវ​ជំ​ងឺ​បាត់​ការ​ចង​ចាំ​ ឬភ្លេច​ភ្លាំង​(Alzheimer’s disease)។ ជំ​ងឺ​Alzheimer’s disease​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​ជា​ដុំ​ពក​ប្រូ​តេអ៊ី​ន​នៅ​ក្នុង​ខួរ​ក្បាល​ដែល​មាន​ឈ្មោះ​ថា amyloid plaquesបំ​ផ្លាញ​​ខ្សែ​កោ​សិកា​ខួរ​ក្បាល​។ មើម​រមៀត​គឺ​ជា​គ្រឿង​ផ្សំ​មួយ​មុខ​របស់​សម្លកា​រី​ដែល​មាន​លទ្ធភាព​ប្រ​ឆាំង​​នឹង​ជំ​ងឺ​នេះ​បាន​។

អ្នក​វិទ្យា​សាស្ត្រ​បាននិយាយ​ថា ប្រ​ភេទ​គ្រឿង​​ផ្សំ​នៅ​ក្នុង​សម្ល​កា​រី​អាច​ជួយ​ព្យាបាល​ដោយ​​ប្រ​សិទ្ធភាព​នូវ​ជំ​ងឺ​បាត់​ការ​ចង​ចាំ​ ឬភ្លេច​ភ្លាំង​(Alzheimer’s disease)។  ជំ​ងឺ​Alzheimer’s disease​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​ជា​ដុំ​ពក​ប្រូ​តេអ៊ី​ន​នៅ​ក្នុង​ខួរ​ក្បាល​ដែល​មាន​ឈ្មោះ​ថា amyloid plaquesបំ​ផ្លាញ​​ខ្សែ​កោ​សិកា​ខួរ​ក្បាល​។ មើម​រមៀត​គឺ​ជា​គ្រឿង​ផ្សំ​មួយ​មុខ​របស់​សម្លកា​រី​ដែល​មាន​លទ្ធភាព​ប្រ​ឆាំង​​នឹង​ជំ​ងឺ​នេះ​បាន​។ ថ្វិ​ដ្បិតតែ​វា​មិន​អាច​រំ​លាយ​amyloid plaquesបាន​ក៏​ដោយ​ ប៉ុន្តែ​វា​អាច​ជួយ​ពន្លឿន​ការ​បង្កើត​កោ​សិកា​សរសៃ​ប្រសាទ​ដោយ​កា​ត់​បន្ថយ​ចំនួន​ទម្រង់​ម៉ូ​លេគុល​​ហៅ​ថា oligomers។

សាស្ត្រា​ចារ្យ​ Per Hammarstromរបស់​សាកល​វិទ្យា​ល័យ​ Linkoping Universityនៅ​ក្នុង​ប្រ​ទេសស៊ី​យអែត​​បាននិយាយ​ថា​៖«លទ្ធ​ផល​​នេះ​បង្ហាញ​ឱ្យ​យើង​ជឿ​ថា វា​គឺ​ជា​ម៉ូ​លេគុល​oligomersដែល​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​បំ​ផុត​ដល់​កោសិកា​សរសៃ​ប្រសាទ​»។ ដោយ​ឡែក​ការ​​​ស្រាវ​ជ្រាវ​​មួយ​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ​២០១១​បាន​បង្ហាញ​ថា ទទួល​ទាន​សម្ល​ការី​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សន្លាក់​កែង​ដៃ​ ព្រម​ទាំង​ការ​ឈឺ​ចាប់​តាម​សរសៃ​ពួរ។ រមៀត​ដែល​ជា​គ្រឿង​ផ្សំ​សំ​ខាន់​នៅ​ក្នុង​សម្ល​ការី​ជា​ពិសេស​ការី​របស់​ឥណ្ឌា​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​រលាក​សន្លាក់​នានា ។

រមៀត​គឺ​ជា​សា​រធាតុ​ដ៏​សំ​ខាន់​ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អាច​ទប់​ទល់​​នឹង​ការរលាក​បាន​​។ លោក​វេជ្ជ​បណ្ឌិត​អាលី ម៉ូ​បាសេរី​ មក​ពី​សាកល​វិទ្យា​ល័យ​ University’s School of Veterinary Medicine& Scienceបាននិយា​យ​ថា​៖«លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​យើង​គឺ​មិន​មែន​ចង់​បង្ហាញ​​ថា សម្លការី​ដែល​មាន​គ្រឿង​ផ្សំ​សំ​ខាន់​ពី​​រមៀត​គឺ​ជា​ថ្នាំ​ព្យាបាល​ការ​រលាក​គ្រប់​ប្រភេទ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​វា​គ្រាន់​តែ​​​ជា​ការ​នាំ​ផ្លូវ​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រាវ​រក​ការ​ព្យា​បាល​ប្រភេទ​ជំ​ងឺ​សន្លាក់​តាម​រយៈ​ចំណី​អាហារ​ប៉ុណ្ណោះ​»។ លោក​បន្ត​ថា​៖«​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​លើ​អត្ថ​ប្រ​យោជន៍​នៃ​មើម​រមៀត​នឹង​ត្រូវ​ធ្វើ​ជា​បន្ត​នៅ​ថ្ងៃ​អនាគត »។

​ការ​សិក្សា​ពី​លើក​មុនៗ​​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា រមៀត​មាន​អត្ថ​ប្រយោជន៍​ជួយ​ព្យា​បាល​ជំ​ងឺ​​មហារីកបាន​ ។ លទ្ធផល​នៃ​ការ​សិក្សា​កាល​ពី​ឆ្នាំ​២០១១​នោះ​​ត្រូវ​បាន​គេ​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ ​Journal of Biological Chemistry ខណៈ​លទ្ធ​ផល​​លើក​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ​ PLoS One ៕

​​​