សប្បុរសជន​ប្រទេស​អា​រ៉ាប់​រួម​ផ្ដល់​ជំនួយ​កសាង​ជំរក​អ្នក​ឆេះ​ផ្ទះ


រាជធានី​ភ្នំពេញ ៖ សប្បុរសជន​ប្រទេសអា​រ៉ាប់​រួម​បាន​ផ្ដល់​ថវិកា​ចំនួន​៥១.១៥០ ដុល្លារ​តាម​រយៈ​លោក Soon Thorn Suree ដើម្បី​ទិញ​គ្រឿងសំណង់​ផ្ដល់​ជូន​ជន​រង​គ្រោះចំនួន​១០០​គ្រួសារ​ដែល​ជា​ជន​ក្រីក្រ និង​គ្មានលទ្ធភាព​កសាង​លំនៅ​ឋាន​ឡើង​វិញ បន្ទាប់​ពីរង​គ្រោះ​ដោយ​អគ្គី​ភ័យ​កាលពី​ថ្ងៃ​ទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០០៩ នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។ ពិធី​ផ្ដល់​ថវិកា​នេះ​ធ្វើ​ឡើងកាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា នៅ វិហារ​ទូរុន ណា​អ៊ឹម គីឡូម៉ែត្រ​លេខ​៨ ខណ្ឌឫស្សី​កែវ​ក្រោម​អធិបតីភាព​លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ជាប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្ល៉ី​មកម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​លោក ឧកញ៉ា លោក​ជំទាវ អស់លោក លោកស្រី​ជា សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​សាសនិក​អ៊ិស្លា​ម និង​អាជ្ញាធរ​ដែន ដី​យ៉ាងច្រើន​កុះករ​។

លោក​វ៉ា​ន់ ផ​ន ចៅសង្កាត់​ច្រាំង​ចំរេះ​ទី​២ បាន​អាន​របាយការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០០៩ វេលា​ម៉ោង​៧ និង​៣០ នាទី​ព្រឹក នៅ​សង្កាត់ ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សី​កែវ មាន​គ្រោះ​អគ្គី​ភ័យ​យ៉ាងធ្ងន់ធ្ងរ បណ្ដាល​ឱ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ចំនួន ២៤៣​ខ្នង ដែល​ក្នុង​នោះ​មាន​សាលាសង្កាត់ និង​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​សង្កាត់ រួម​ទាំង សា​រ៉ាវ​១​ខ្នង ត្រូវ​រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ប្រជាពលរដ្ឋ​ចំនួន​៤៥២​គ្រួ​សារបានអត់​ទីជំរក ។
លោក​ចៅសង្កាត់​បន្ដ​ទៀត​ថា ក្នុងចំណោម​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​៤៥២ គ្រួសារ​អ្នក​ដែល​មាន​លទ្ធភាព​សាងសង់លំនៅ​ឋាន​ឡើង​វិញ​មាន​ចំនួន​២៣​ភាគរយ និង​អ្នក​ដែល​អាច​កសាង​លំនៅ​ឋាន​ជាបណ្ដោះអាសន្ន​មាន​ចំនួន​៣៥​ភាគរយ ហើយនៅ​សល់​ចំនួន​៤២​ភាគរយ​ទៀត​ស្មើ​១០០ គ្រួសារមានការ​ខ្វះខាត​ទាំងស្រុង ដោយ​ពុំមាន​លទ្ធភាព​ឡើយ ។នៅ​ក្នុង​ឱកាស​នោះ​លោក Soon Thorn Suree ដែល​ជា​អ្នក​នាំ​អំណោយ​សប្បុរសធម៌ប្រទេស​អា​រ៉ាប់​រួម មក​ផ្ដល់​ជូន​ជន​រង​គ្រោះ មាន​ប្រសាសន៍​ថា លោក​នឹង​ព្យាយាម​ស្វែងរក​ជំនួយ​បន្ថែម​ទៀត​ពី​សប្បុរសជន​នានា​នៅប្រទេស​អា​រ៉ាប់​រួម និង​មិត្ដភក្ដិ​របស់​លោកដើម្បី​យក​មក​ជូន​ដល់​ជន​រង​គ្រោះ ។

លោក​ឧកញ៉ា​អូ​ស្មាន ហា​ស្សាន់ ក្នុង​នាម ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុ រស​ជន ជា​ពិសេស​សប្បុរសជន​ប្រទេស អា​រ៉ាប់​រួម​ដែល​បាន​ផ្ដល់​ថវិកា​ចូលរួម​ចំណែក ដល់​ការ​កសាង​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ជំរក​បណ្ដោះអាសន្ន ព្រោះ រដូវភ្លៀង​ជិត​ចូល​មក​ដល់​ហើយ ។លោក​ឧកញ៉ា​អូ​ស្មាន ហា​ស្សាន់ មាន ប្រសាសន៍​ទៀត​ថា ជំនួយ​ជា​ថវិកា​នឹង​យក ទៅ​ទិញ​ជា​សំភារ ដូច​ជា ស័ង្កសី ឈើ ឥដ្ឋ ស៊ីម៉ង់ត៍ ខ្សាច់ ដើម្បី​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​រង គ្រោះ​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​ដែល គ្រួសារ​នីមួយ​ៗ​មានការ​ខ្វះខាត ។ ការ​ជួយ សំភារ​នេះ​មិន​បាន​ទាំងស្រុង​ទេ គឺ​មាន​គណៈ កម្ម​ការ​ចុះ​ត្រួតពិនិត្យ ហើយ​ផ្ដល់​ជូន​តាម សភាព​ជាក់ស្ដែង ។ បន្ទាប់​ពី​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​សាសនិក​អ៊ិស្លា​មរ​ង គ្រោះ​ដោយ​អគ្គី​ភ័យ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ បាន​ទទួល​អំណោយ​សង្គ្រោះ​យ៉ាងច្រើន ពី​សប្បុរសជន​ដែល​តាម​ការ​ឱ្យ​ដឹង​ប្រមាណ ៤០​លើក​មក​ហើយ ។

Facebook Google Twitter Email

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ