ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីបារាំង ​Worleyឈ្នះជើងឯកស្គី​ចុះ​ជម្រាល​នៅ​ប្រ​ទេស​អង់​ដូ​រ៉ា​

12 ឆ្នាំ មុន

នាង ​Tessa Worley​បាន​តស៊ូ​ជម្នះ​ខ្យល់​បក់​ វូៗ​រហូត​ដណ្តើម​បាន​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ប្រកួត​ស្គី​ចុះ​ជ្រាល​ World Cupជា​លើក​ទី​២​បន្ត​បន្ទាប់​គ្នា​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១២កុម្ភៈ​នៅ​ទី​លាន​ប្រកួត​ Soldeu Ski resortស្ថិត​ក្នុង​ប្រ​ទេស​អង់​ដូ​រ៉ា​ទ្វីប​អឺរ៉ុប​ ។​ នាង​Worley​ដណ្តើម​បាន​ជ័យ​ជម្នះ​ជើង​ឯក​លើក​ទី​៧​ក្នុង​អា​ជីព​នេះ​បន្ទាប់​ពី​បាន​ប្រើ​អស់​ថិរវេលា​ ២នាទី​និង​១.៨០​វិនា​ទី​យក​ឈ្នះ​កីឡាការិនី​ជើង​ខ្លាំង​របស់​ស្លូ​វេនៀ​ Tina Maze​ដែល​ប្រើ​ពេល​ច្រើន​ជាង ០.១៦វិនា​ទី​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ២ ។

​ចំណែក​កីឡាការិនី​ការ​ពារ​ជើង​ឯក World Cupសញ្ជាតិ​អា​ល្លឺ​ម៉ង់​ Maria Hoelf-Riesch​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ​៣​បន្ទាប់ពី​បាន​ប្រើ​អស់​ពេល​ច្រើន​ជាង​០.៧៥​វិនា​ទី​។ កីឡា​ការិនី​អា​មេរិកលីនសេ វ៉ុន​ដែល​កំពុង​នាំ​មុខ​គេ​នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក​បញ្ចប់​ការ​ប្រកួត​ក្នុង​លំ​ដា​ប់​ទី​៨​​​ ពោល​គឺ​បន្ទាប់​ពី​បាន​​ប្រើ​ពេល​ច្រើន​ជាង​នាង Worley​ ១.៣៦​វិនាទី ។​ វ៉ុន​អំឡុង​ការ​ប្រ​កួត​បាន​ដួល​នៅ​លើ​ផ្លូវ​ប្រ​ណាំង​ឡើង​ទួល​គឺ​ជា​ទួល​ដែល​នាង​បាន​ដួល​កាល​ពី​ថ្ងៃ​សៅរ៍ ។​ នាង​បាននិយាយ​ថា៖«សំ​ណាង​អា​ក្រក់​ ខ្ញុំ​បាន​ធ្វើ​ឱ្យ​មាន​កំ​ហុស​ធំ​នៅ​ពាក់​កណ្តាល​ផ្លូវ​ប្រ​ណាំង​ជា​ហេតុ​នាំ​ឱ្យ​ខាត​ពេល​វេលា »។​

ជ័យ​ជម្នះ​របស់​នាង​Worley​លើក​នេះ​បាន​រុញ​ឱ្យ​នាងស្ថិត​នៅ​លំ​ដាប់​ទី​១​នាំ​មុខ​​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​នាង Viktoria Rebensburg​​នៅ​លើ​តារាង​ជើង​ឯក​ស្គី​ចុះ​ជម្រាល​។
នាង​Worley​វ័យ​២២​ឆ្នាំ​បាន​និយាយ​ថា​៖«នៅ​ជុំ​ទី​២​ ខ្ញុំ​បាន​រក្សា​ល្បឿន​ឱ្យ​ដូច​ជា​ជុំ​ដំ​បូង​។ ហើយ​ល្បឿន​ដ៏​លឿន​របស់​ខ្ញុំ​នេះ​បន្ត​រហូត​ដល់​ទី​ព្រ័ត្រ​»។ ​នេះ​គឺ​ជា​លើក​ទី​១​ហើយ​សម្រាប់​ប្រ​ទេស​អង់​ដូ​រ៉ា​ដែល​ទទួល​បាន​សិទ្ធិ​រៀ​ប​ចំ​ការ​ប្រកួត​ស្គី​ចុះ​ជម្រាល​កម្រិត World Cup ។ ការ​ប្រកួត​បែប​នេះ​បន្ទាប់​​មក​ទៀត​នឹង​ត្រូវ​ធ្វើ​នៅ​ទី​ក្រុង​សូ​ជី​ ប្រ​ទេស​រុស្ស៊ី ៕

​​​