ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន​ ផ្តល់​រថយន្ត​សង្គ្រោះ២គ្រឿង​ដល់​មន្ទីរ​ពេទ្យមិត្ត​ភាព​ខ្មែរ-សូវៀត

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថ​យន្ត​សង្គ្រោះ​​ចំនួន២​គ្រឿង​ផលិត​នៅ​ប្រទេស​ជប៉ុន ​ដែលបំពាក់​ទៅ​ដោយ​ឧប​ករណ៍​សង្គ្រោះ​យ៉ាង​ទំនើបៗ​ ត្រូវ​បាន​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ សំរាប់​បំរើ​សេវា​សង្គ្រោះ​ទូ​ទៅ​ជូន​ដល់ប្រជាពល រដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ។ លោក​វេជ្ជ​បណ្ឌិត​ឆឹង យ៉ៅ​យ៉េន អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត ហើយក៏​ជា

រាជធានីភ្នំពេញ ៖ រថ​យន្ត​សង្គ្រោះ​​ចំនួន២​គ្រឿង​ផលិត​នៅ​ប្រទេស​ជប៉ុន ​ដែលបំពាក់​ទៅ​ដោយ​ឧប​ករណ៍​សង្គ្រោះ​យ៉ាង​ទំនើបៗ​ ត្រូវ​បាន​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ សំរាប់​បំរើ​សេវា​សង្គ្រោះ​ទូ​ទៅ​ជូន​ដល់ប្រជាពល រដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ។ លោក​វេជ្ជ​បណ្ឌិត​ឆឹង យ៉ៅ​យ៉េន អនុ​ប្រធាន​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត ហើយក៏​ជា​ប្រធាន​​អង្គ​​ភាពសង្គ្រោះ​ពិសេស​ប្រចាំ​មន្ទីរ​ពេទ្យ​នេះផង​ដែរ បាន​មាន​ប្រសាសន៍​ថា​ រថយន្ត​សង្គ្រោះ​​ពិសេស​ទាំង​២គ្រឿង​នេះ ​ជាអំណោយ​របស់​អង្គ​ការ SIDE BY SIDE នៃ​ប្រទេស​ជប៉ុន​ មាន​តំលៃ​ប្រហែល​ជា​៥០ម៉ឺន​ដុល្លារ ដែល​បំពាក់​ដោយឧប​ករណ៍​សង្គ្រោះ​ទំនើប​បំផុត ​សំរាប់​បំរើ​សេវា​សង្គ្រោះ​យ៉ាងពិសេស​ ជូន​ដល់​ប្រជាពល​​រដ្ឋ​ខ្មែរ​ទូទៅ​ដោយ​មិនគិតថ្លៃ​សេវា​ឡើយ ។ អង្គភាពពិសេស​ដែល​មានសុទ្ធ​សឹង​តែ​មន្ត្រី​ជំនាញ​ៗ ​ឆ្លង​កាត់​ការបណ្តុះ​បណ្តាល​​អស់​រយៈ​ពេល​ជាច្រើន​ខែ​ដោយ​អង្គ​ការ​ SIDE BY SIDE ​មាន​ទាំង​អស់​១៨​នាក់ នឹង​ត្រៀម​រង់​ចាំ​បំរើ​សេវា​កម្ម​សង្គ្រោះ​២៤ម៉ោង​លើ​២៤ម៉ោង ។

លោក​វេជ្ជ​បណ្ឌិតបាន​បញ្ជាក់​​​ទៀត​ថា អង្គ​​ភាព​សង្គ្រោះ​ពិសេស​របស់លោក​មានតួនាទី​បំរើ​សេវាសង្គ្រោះ​ជា​សាធារណៈ​ដែល​មានដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ ​គ្រោះថ្នាក់​អគ្គី​ភ័យ​ ទឹក​ជំនន់ ផ្ទុះ​ភ្នំភ្លើង បាក់ដី ធ្លាក់​យន្ត​ហោះ​ និង​គ្រោះ​ថ្នាក់​ដែល​​កើត​ឡើង​ផ្សេងៗ​ជាច្រើន​ទៀត ។ រថ​យន្ត​សង្គ្រោះ​ទាំង​២គ្រឿង​នេះ​ទៀត ឧប​ករណ៍​​ដែល​បាន​បំពាក់​រួច​ជា​​​ស្រេច​គឺ​មាន​គ្រប់​គ្រាន់​ប្រៀប​បាន​ទៅ​នឹង​ឧបករណ៍​ក្នុង​មន្ទីរ​​ដែរ​ហើយ អ្នក​ជំងឺដែលបាន​ចូល​ដល់​ក្នុងរថយន្ត​ហើយ​នោះ​គឺ​ប្រៀប​បាន​នឹងចូល​សំរាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ផ្នែក​សង្គ្រោះ​បន្ទាន់​ដូចគ្នា ។ ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​ជួបនូវ​បញ្ហា​គ្រោះ​ថ្នាក់ដូច​ខាងលើ​នេះ​អាចធ្វើ​ទំនាក់ទំនង​តាម​ទូរ​ស័ព្ទលេខ ​១១៩ ក៏​បាន ឬ​លេខ ​០២៣​ ២១៧ ៧៦៤-០១២ ៨៥៨ ១៨៤

លោក​​វេជ្ជ​បណ្ឌិត​ឆឹង យ៉ៅ​យ៉េន ក៏​សូម​ធ្វើការ​អំពាវ​នាវ​ផង​ដែរ ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​តែ​មាន​ជំនឿ​ជឿ​ជាក់​​ទៅ​លើ​សេវា​សង្គ្រោះ​​របស់​រដ្ឋ​ ហើយក៏​ត្រូវ​តែ​ងាក​មក​រក​សេវា​សង្គ្រោះ​របស់​រដ្ឋ​វិញ​ទៅ ។ រាជរដ្ឋាភិ​បាល​ក៏​ដូច​ជា​ក្រសួង​សុខាភិ​បាលតែងតែ​​​យកចិត្ត​ទុក​ដាក់​ និង​ពង្រីក​សមត្ថ​ភាព​បច្ចេក​ទេស​លើ​សេវា​ថែ​ទាំ​យ៉ាង​ខ្លាំង ជាពិសេស​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន ដែល​តែង​តែ​គិត​គូរ​ពីបញ្ហា​សុខ​ភាព​របស់បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ជានិច្ច​​ ។ ជាក់ស្តែង​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​បូក​រួម​ទាំង​បុគ្គ​លិក​សង្គ្រោះ​ពិសេស​១៨​នាក់​ទៀត​ គឺបង្កើត​ឡើង​ក្នុង​គោល​បំណង​បំរើ​សេវា​សង្គ្រោះ​ជាសា​ធារណៈ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដោយ​មិនគិត​ពី​ការ​នឿយ​ហត់​ឡើយ ៕