ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ជក់បារី​​មាន​ផល​ប៉ះ​ពាល់​​ដល់​​ខួ​រ​ក្បាល​

12 ឆ្នាំ មុន

ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​៨ កុម្ភៈ​​ ​បាន​ចុះ​ផ្សាយ​​ដោយ​យោង​​​លើ​លទ្ធ​ផល​​ស្រាវ​ជ្រា​វ​​ចុង​ក្រោយ​​ដែល​​បោះ​ពុម្ព​​ផ្សាយ​​ក្នុង​ឯក​សារ​​វិ​ទ្យា​​សាស្ត្រ​​ពេទ្យ​​ប្រចាំ​​ខែ​​​​ថា ​បុរស​ដែល​ជក់​បារី​​នឹង​ធ្វើ​​ឱ្យ​​សារ​ធាតុ​​នៅ​ក្នុង​​បារី​​ទៅ​​បំផ្លាញ​​ផ្នែក​​ផ្សេង​​ៗ​​នៃ​ខួរ​ក្បាល​​ ហើយ​ប្រសិទ្ធ​​ភាព​នៃ​ការ​​បំពេញ​​ការ​ងារ​​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​ចុ​ង​ក្រោយ​​បញ្ជាក់ឱ្យ​ដឹង​ថា ​ការ​ជក់បារី​​នឹង​ផ្តល់​​ផល​​ប៉ះ​ពាល់​​​ដល់​ខួរ​ក្បាល​​ ជា​ពិ​សេស​​អ្នក​ជក់​បារី​​​ជា​បុរស​​ភេទ​​

 ​ទី​ភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​​​កាល​ពី​ថ្ងៃ​ទី​​៨ កុម្ភៈ​​ ​បាន​ចុះ​ផ្សាយ​​ដោយ​យោង​​​លើ​លទ្ធ​ផល​​ស្រាវ​ជ្រា​វ​​ចុង​ក្រោយ​​ដែល​​បោះ​ពុម្ព​​ផ្សាយ​​ក្នុង​ឯក​សារ​​វិ​ទ្យា​​សាស្ត្រ​​ពេទ្យ​​ប្រចាំ​​ខែ​​​​ថា ​បុរស​ដែល​ជក់​បារី​​នឹង​ធ្វើ​​ឱ្យ​​សារ​ធាតុ​​នៅ​ក្នុង​​បារី​​ទៅ​​បំផ្លាញ​​ផ្នែក​​ផ្សេង​​ៗ​​នៃ​ខួរ​ក្បាល​​ ហើយ​ប្រសិទ្ធ​​ភាព​នៃ​ការ​​បំពេញ​​ការ​ងារ​​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ។ លទ្ធ​ផល​ស្រាវ​ជ្រាវ​ចុ​ង​ក្រោយ​​បញ្ជាក់ឱ្យ​ដឹង​ថា ​ការ​ជក់បារី​​នឹង​ផ្តល់​​ផល​​ប៉ះ​ពាល់​​​ដល់​ខួរ​ក្បាល​​ ជា​ពិ​សេស​​អ្នក​ជក់​បារី​​​ជា​បុរស​​ភេទ​​ ព្រោះ​ធ្វើ​​ឱ្យ​ប្រសិទ្ធ​ភាព​​ការ​ងារ​របស់​ខួរ​ក្បាល​​​ធ្លាក់​ចុះ​​​យ៉ាង​​ឆាប់​រហ័ស​​​ធៀប​នឹង​បុរស​ដែល​មិន​ជក់បារី ។

ទោះ​ជា​យ៉ា​ង​​ណា​​ក៏​ដោយ​​លទ្ធ​ផល​​សិក្សា​​ស្រាវ​ជ្រាវ​​មិន​បាន​​ប្រៀប​ធៀប​​​ផល​ប៉ះ​ពាល់​ទៅ​ដល់​ខួរ​ក្បាល​​រវាង​​​បុរ​ស និង​ស្រ្តី​​ដែល​ជក់​បារី​​ឡើយ ។ ចំណែក​​លោក​​សេវេរីន សេប៊ីយ៉ា​ អ្នក​​ជំនាញ​​មហា​វិទ្យា​ល័យ​​ឯក​ទេស​​ក្រុង​ឡុង​​​ឱ្យ​ដឹង​ថា ​មិនត្រឹម​​​តែ​បុរ​ស​ជក់​​បារី​​ជា​អចិន្ត្រៃ​​យ៍​​​ទេ​ដែល​​​​ទទួល​ផល​ប៉ះ​ពាល់​​នោះ​ ​​អ្នក​ដែល​ជក់​បារី​​យូរ​​ៗ​ម្តង​​​ក៏​អា​ច​មាន​ផល​​ប៉ះ​ពាល់​ដែរ ៕