ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​គាវ​​ត្នោត​​ធ្វើ​​អុសដុត​របូត​​ផ្លែ​កាំបិត​​ធ្លាក់បុក​បែក​ខ្ទេចគ្រាប់ភ្នែកម្ខាង

14 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ គ្រោះ​អកុសលមួយ​​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​សំពៅ ​អាយុ​៥០​ឆ្នាំ របួស​បែក​គ្រាប់​ភ្នែក​​ខាងស្តាំ​ខ្ទេច​ដោយ​សារ​​យក​កាំបិត​​​ផ្គាក់​​​កា.ប់​គាវ​ត្នោត​​យក​ទៅ​ធ្វើ​អុស​ដុត​ ហើយ​បាន​របូត​ផ្លែ​កាំបិត​នោះចេញពី​ដង ហើយ​​ខ្ទាត​មកបុកចំ​ភ្នែក ។ បើតាម​​បុរស​ឈ្មោះ​សួន ឃុន អាយុ​៤៤​ឆ្នាំ ​ជាប្តីស្ត្រី​រងគ្រោះ​បានប្រាប់​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​អាក្រក់​នេះ​កើត​ឡើង​នៅភូមិ​ពោធិ៍​រស់ ឃុំ​​បាសាក់ ស្រុក​ស្វាយ​ជ្រំ កាល​ពីវេលាម៉ោង​១ រសៀល​ថ្ងៃទី២២ មីនា

ខេត្តស្វាយរៀង ៖ គ្រោះ​អកុសលមួយ​​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ​សំពៅ ​អាយុ​៥០​ឆ្នាំ របួស​បែក​គ្រាប់​ភ្នែក​​ខាងស្តាំ​ខ្ទេច​ដោយ​សារ​​យក​កាំបិត​​​ផ្គាក់​​​កាប់​គាវ​ត្នោត​​យក​ទៅ​ធ្វើ​អុស​ដុត​ ហើយ​បាន​របូត​ផ្លែ​កាំបិត​នោះចេញពី​ដង ហើយ​​ខ្ទាត​មកបុកចំ​ភ្នែក ។

បើតាម​​បុរស​ឈ្មោះ​សួន ឃុន អាយុ​៤៤​ឆ្នាំ ​ជាប្តីស្ត្រី​រងគ្រោះ​បានប្រាប់​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​អាក្រក់​នេះ​កើត​ឡើង​នៅភូមិ​ពោធិ៍​រស់ ឃុំ​​បាសាក់ ស្រុក​ស្វាយ​ជ្រំ កាល​ពីវេលាម៉ោង​១ រសៀល​ថ្ងៃទី២២ មីនា ។ បុរស​ជាប្តី​បន្ត​ថា ​ក្រោយ​​ពីទទួល​ទានអាហារ​ថ្ងៃ​ត្រង់​រួច ​ប្រពន្ធ​​គាត់​បាន​យក​កាំបិត​ផ្គាក់​ចេញ​ទៅ​រក​កាប់អុស​​លុះ​ដើរ​ដល់​ខាង​កើត​ផ្ទះ ប្រមាណ​ជា​១០០ម៉ែត្រ ​ក៏​បានឃើញ​ដើម​ត្នោត​​មួយដើម​មានគាវ​ងាប់​កំពស់​ប្រហែល​ជាពីរម៉ែត្រ​​ក៏​ឈរ​ឈោង​​ដៃ​​ទៅ​ចាប់​ទាញគាវត្នោត ហើយ​យក​កាំបិត​ផ្កាក់​កាប់​ផ្តាច់​ទៅលើ​គាវត្នោត​នោះ​​ ស្រាប់​តែ​របូត​ផ្លែ​កាំបិត​ចេញពី​ដង​​ខ្ទាត​ធ្លាក់មក បណ្តាល​ឱ្យ​​ទន្សា​កាំបិត​បុកចំ​គ្រាប់​ភ្នែក​មុត​លិច​​បែកខ្ទេច​តែម្តង​​។ ​

ពេល​នេះ​​ស្ត្រី​រង​គ្រោះទួញ​ថ្ងូរ​លាន់ឮ​យ៉ាង​ខ្លាំង​​ផ្អើល​អ្នក​ភូមិ​រត់មក​មើល ក៏ឃើញប្រពន្ធ​គាត់​​​ដេក​ដួលទៅលើ​ដីដោយឈាម​ហូរចេញ​តាម​​គ្រាប់​ភ្នែក​ក្រហម​ច្រាលក្បែរ​គល់​ត្នោត​​សន្លប់​ស្តូក​ស្តឹង​​ ទើប​លើកដាក់លើ​ម៉ូតូដឹកមកកាន់​មន្ទីរ​ពេទ្យ​ខេត្ត ។ គ្រូ​ពេទ្យ​ក៏បានធ្វើការ​វះកាត់​ជា​បន្ទាន់​ផងដែរ ។ បុរស​ជាប្តី​បន្ត​ទៀតថា រូបគាត់​និងប្រពន្ធ​​មានកូន៩​នាក់​ ស្រី​៥​នាក់ មានជីវភាព​ក្រីក្រ មិន​គួរ​ជួប​ហេតុការណ៍​ដ៏អាក្រក់​ដូច្នេះទេ ៕