ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជនជាតិវៀតណាមជិះម៉ូតូឆ្លងផ្លូវឃើញរថយន្ដកុងតឺន័រមកដល់ភ័យស្លន់ស្លោស្លោផ្ដួលម៉ូតូរត់

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​​ជនជាតិ​វៀត ណាម ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ទទឹង​ផ្លូវ​ឃើញ​រថយន្ដ​កុងតឺន័រ​បើក​មក​ជិត​ដល់ ​ភ័យ ស្លន់ស្លោ​ហើយ​ម៉ូតូ​រលត់​ទៀត​ផ្ដួល​ម៉ូតូ​ចោល​កណ្ដាលផ្លូវ រត់គេច​យក​ប្រាស​អាយុ ត្រូវ​រថយន្ដ​កិន​ខ្ទេច​កន្ទុយ​ម៉ូតូ​ខាងក្រោយ កាលពី​វេលា​ម៉ោង​៥​និង​៨​នាទី​ព្រឹក​ ថ្ងៃ​ទី៩ កុម្ភៈ នៅ​ស្ដុ​ប​ផ្សារ​ដើម​គ តាម​ វិថី​ម៉ៅ​សេ​ទុង​កែងផ្លូវ ៣៣៦ ក្នុង​សង្កាត់​បឹង​សា ឡា​ង ខណ្ឌទួលគោក

រាជ​ធានី​ភ្នំពេញ​ ៖​ បុរស​​ជនជាតិ​វៀត ណាម ​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងកាត់​ទទឹង​ផ្លូវ​ឃើញ​រថយន្ដ​កុងតឺន័រ​បើក​មក​ជិត​ដល់​ភ័យ ស្លន់ស្លោ​ហើយ​ម៉ូតូ​រលត់​ទៀត​ផ្ដួល​ម៉ូតូ​ចោល​កណ្ដាលផ្លូវ រត់គេច​យក​ប្រាស​អាយុ ត្រូវ​រថយន្ដ​កិន​ខ្ទេច​កន្ទុយ​ម៉ូតូ​ខាងក្រោយ កាលពី​វេលា​ម៉ោង​៥​និង​៨​នាទី​ព្រឹក​ ថ្ងៃ​ទី៩ កុម្ភៈ នៅ​ស្ដុ​ប​ផ្សារ​ដើម​គ តាម​ វិថី​ម៉ៅ​សេ​ទុង​កែងផ្លូវ ៣៣៦ ក្នុង​សង្កាត់​បឹង​សា ឡា​ង ខណ្ឌទួលគោក ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​សេ​១០០ តែម​ឆេះ ពណ៌​កាប់​ស្ដាំ​ង បើកបរ​ដោយ​បុរស ជនជាតិ​វៀតណាម​មា្នក់​ តាបណ្ដោយ​​ផ្លូវ​លេខ​៣៣៦​​ ពី​កើត​ទៅ​លិច ​ចេញពី​ផ្សារ​ដើម​គ​ឆ្ពោះទៅ​ផ្លូវ​ចូល​​បឹង​សាឡា​ង ​ ខណៈ​​កំពង់​បើក​ឆ្លងកាត់​​ផ្លូវ​ម៉ៅ​សេ​ទុង​ជិត​ផុត​គំនូស​កណ្ដាល​ហើយ ស្រាប់តែ ​​ឃើញ​រថយន្ដ​កង់​តឺ​ន័​រ យី​ឌុ​ប បើក​តាម​ផ្លូវនោះ​ដែល ពី​ជើង​ទៅ​ត្បូង​មក​ជិត​ដល់​ម៉ូតូ​របស់​គាត់ ធ្វើ​ឱ្យ គាត់​ភ័យ​ហើយ​រលត់​ម៉ូតូ​ទៀត មិនដឹង​ធ្វើ​យ៉ាងម៉េច​ក៏​ផ្ដួល​ម៉ូតូ​ចោល​កណ្ដាលផ្លូវ ហើយ​រត់គេច​តែ​ម្ដង ។ ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា លុះ​ពេល​រថយន្ដ​កុងតឺន័របើក​មក​ដល់​​ក៏​កិន​កន្ទុយ​ម៉ូតូ​ផ្នែក​ខាងក្រោយ​ខ្ទេចហើយ​បើក​ទៅមុខ​បាត់​ដោយ​មិន​មាន​សមត្ថកិច្ច​លោកទៅឃាត់​រថយន្ដ​នោះ​ទេ​​បែរជារ​ត់ទៅ​សួរ​បុរស​ជនជាតិ​វៀត​ណាម​​នោះ ថា​ប្ដឹង​រថយន្ដ​កុងតឺន័រ ឬ​អត់​ទៅ​វិញ​ ហើយ​បុរស​នោះ​នៅ​ស្ងៀម​មិន​និយាយ​អ្វី​ទាំងអស់ ដោយសារ​គាត់​ជា​ជនជាតិ វៀត​ណាម អត់​ចេះ​ភាសា​ខ្មែរ ទើប​គាត់​និយាយ​អត់​កើត​ ។ បន្ទាប់​មក​មាន​អ្នកចេះ​និយាយ​ភាសា​វៀតណាម​សួរ ទៅ​ជន​រង​គ្រោះ​នោះ ទើប​គាត់​និយាយ​ថា គាត់​មានឈ្មោះ ង្វៀ​ន ហៀ​ប អាយុ​២៧​ឆ្នាំ ។

ទោះបីជា​យ៉ាងណា អ្នក​ឃើញ​ហេតុការណ៍​នាំ​គ្នា​និយាយ​ថា ហេតុ​អី​ក៏​ប៉ូលិស​ប៉ុស្ដិ៍​បឹង​សាឡា​ង​ឃើញ​ហេតុការណ៍​ផ្ទាល់ភ្នែក​ហើយ​មិន​ព្រម​ធ្វើការ​ឃាត់​រថយន្ដ​​ បែរជា​ទៅ​សួរ​ជន​រងគ្រោះ​ថា ​ប្ដឹង​ឬ​អត់​ទៅ​វិញ ។ លុះ​ឃើញ​ជន​រង​គ្រោះ​នៅ​ស្ងៀម​មិន​និយាយ​អ​​ក៏​មិន​បាន​ធ្វើការ​ឃាត់​រថយន្ដ​នោះដែរដោយ​និ​យាយ​​ថា ម៉ូតូ​ដួល​​កណ្ដាលផ្លូវ មិនមែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរា​ចរណ៍ទេ ៕