ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផល​ថ្មី​! ផ្លូវ​បេតុង​ថ្មើរជើង​សម្រាប់​ពលរដ្ឋ​នៅ​កណ្តាល​ប្រជុំជន​ក្នុង​ក្រុង​សែន​មនោ​រម្យ

1 នាទី មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បង្កើន​សោភ័ណ​ភាព និង​លើកកម្ពស់​វិស័យ​សុខា​មា​ល​ភាព​របស់​ប្រជា​ពល​រដ្ឋ អភិបាលខេត្ត​មណ្ឌលគិរី​បាន​រៀបចំ​ផ្លូវ​បេតុង​ថ្មី និង​ផ្លូវ​សម្រាប់​ថ្មើរជើង ដ៏​ស្រស់​ស្អាត​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើរ​ហាត់ប្រាណ ដោយ​បាន​ប្រសិទ្ធ​នាម​ថ្មី​ថា វិ​ថី​៧​មក​រា…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​បង្កើន​សោភ័ណ​ភាព និង​លើកកម្ពស់​វិស័យ​សុខា​មា​ល​ភាព​របស់​ប្រជា​ពល​រដ្ឋ អភិបាលខេត្ត​មណ្ឌលគិរី​បាន​រៀបចំ​ផ្លូវ​បេតុង​ថ្មី និង​ផ្លូវ​សម្រាប់​ថ្មើរជើង ដ៏​ស្រស់​ស្អាត​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើរ​ហាត់ប្រាណ ដោយ​បាន​ប្រសិទ្ធ​នាម​ថ្មី​ថា វិ​ថី​៧​មក​រា ដែល​មា​នទី​តាំងនៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ស្រប​តាម​អតីត​ព្រ​លាន​យន្តហោះ​ចាស់ ។

ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី​មាន​ប្រសាសន៍​ថា ជា​ការ​គិតគូរ​ដល់​សុខភាព​សាធារណៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ និង​បង្កើន​សោភ័ន​ភាព​ក្រុង ជា​ពិសេស គឺ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ដែល​ផ្លូវ​បេតុង​ថ្មី​សន្លាង​នេះ ស្ថិត​នៅ​កណ្តាល​ប្រជុំជន​ក្រុង​សែន​មនោ​រម្យ ត​ភ្ជាប់​ទៅ​គ្រប់​ទី​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត ។

លោក​អភិបាលខេត្ត​បន្ត​ថា ទន្ទឹម​និង​ការ​កសាង​ផ្លូវ​បេតុង​ថ្មី​ស្រប​តាម​ព្រ​លាន​យន្តហោះ​ចាស់​ដែល​មាន​ប្រវែង​ប្រមាណ​ជាង​មួយ​ពាន់​ម៉ែត្រ​នេះ អាជ្ញាធរ​បាន​ខិតខំ​កែ​ច្នៃ ដោយ​ដាំ​ដើមឈើ​និង​ដើម​ផ្កា បំពាក់​ភ្លើង​បំភ្លឺ​ពេល​រាត្រី សម្រួល​ដល់​បងប្អូន​ដើរ​ហាត់ប្រាណ​ពេល​យប់ រៀបចំ​ប្រ​ព័​ន្ឋ​ប្រឡាយ​រំដោះ​ទឹក និង​រៀប​ជញ្ជាំង​ថ្ម​ការពារ​ជម្រាល​ដងផ្លូវ​ជាដើម ។

ដោយសារ​នា​ពេល​កន្លង​មក​ផ្លូវ​ចំនុច​នេះ មាន​សភាព​លំបាក​ខ្លាំង តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ហើយ​ខេត្តមណ្ឌលគិរី ទទួល​បានការ​អភិវឌ្ឍន៍​ជា​ប្រចាំ លើ​ហេ​ដ្ឋា​រចនា​សម្ព​ន្ឋ​នានា ដែល​ធ្លាប់​ជា​ខេត្ត​នៅ​ឆ្ងាយ​ដាច់​ស្រយាល ពី​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មណ្ឌលគិរី បាន​ប្រែ​មុខមាត់​ថ្មី ទើប​អាជ្ញាធរ​សម្រេច​ប្រ​សិ​ទ្ឋ​នាម​ផ្លូវ​បេតុង​ថ្មី​ថា វិ​ថី​៧​មក​រា ដែល​ឈ្មោះ​នេះ​សំដៅ​រំ​ឮ​ក​នឹក​គុណ​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ បិតា​សន្តិភាព នាម​នាំ​សុខ​សន្តិភាព​សម្រាប់​ជាតិ​មាតុភូមិ​របស់​យើង​ឲ្យ​មានការ​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ ។

ឯកឧត្តម ថង សា​វុន បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​រាល់​ស​មិ​ទ្ឋ​ផល ដែល​សម្រេច​បាន​ឲ្យ​ប្រើប្រាស់​បាន​យូរអង្វែង​ទុកជា​កេរ្តិ៍​ដល់​កូនចៅ​ជំនាន់​ក្រោយ ។ ដោយ​មិន​ត្រូវ​កាប់​កាយ​គាស់ ទ្រូងផ្លូវ ប្រឡាយ​រំដោះ​ទឹក ឬ​ដី​ចំណី​ផ្លូវ​ឡើយ ។ ហើយ​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន ដោយ​រើស​សំរាម​ឬ​កាក​សំណង់ ដែល​អាច​បណ្តាល​ឲ្យ​ស្ទះលូ​-​ប្រឡាយ​ទឹក​តាម​ដងផ្លូវ ដែល​នាំ​ឲ្យ​គុណភាព​ផ្លូវ​ធ្លាក់​ចុះ​មិន​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ