ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំណត់​ថ្ងៃ​១១ កក្កដា បើក​សម័យប្រជុំ​ពេញអង្គ​ពិភាក្សា​និង​អនុម័ត សេចក្តី​ស្នើ​ច្បាប់ ធម្មនុញ្ញ​ពី​កា​រដក​សញ្ជាតិ​ខ្មែរ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើកទី​៤ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត រដ្ឋសភា​បាន​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក
ទី​៤ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី ស្នើ​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​បើកផ្លូវ អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ក្រប​ខណ្ឌ​ច្បាប់ សម្រាប់​កា​រដក​សញ្ជាតិ​ខ្មែរ ចំពោះ​ពលរដ្ឋ​ខ្មែរ​ណា ដែល​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ឬ​ការ​ធ្វើ​សកម្មភាព​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឃុបឃិត​ជាមួយ​បរទេស​។

ការ​កំណត់​នេះ ធ្វើ​ឡើង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៥ ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រជុំ​ពិនិត្យ​លើ​លទ្ធផល​របស់​គណៈ​កម្ម ការ​ជំនាញ​នៃ​រដ្ឋសភា ដែល​បាន​ពិនិត្យ សិក្សា​លើ​សំណើ សុំ​រដ្ឋសភា​ធ្វើ​វិ​សោ ធន​កម្ម​មាត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​អនុម័ត​បញ្ចូល​សំណើសុំ​ធ្វើ​វិសោធន​ក ម្មមា​ត្រា​៣៣​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​របៀបវារៈ​សម័យប្រជុំ ពេញអង្គ​រដ្ឋសភា​លើក​ទី​៤​នីតិកាល​ទី​៧ ។

តំណាងរាស្ត្រ​ហត្ថលេខី​ទាំង​១២៥​រូប ដែល​ស្មើនឹង ១០០% នៃ​តំណាងរាស្ត្រ​សរុប មក​ពី​ចម្រុះ​គណបក្ស​ទាំងអស់​មាន​អាសនៈ​ក្នុង​រដ្ឋសភា និង សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ាណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​សំណើ​ជូន​រដ្ឋសភា ធ្វើ​វិ​សោ ធន​កម្ម​មាត្រា​៣៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធានា​ការពារ និង​លើក កម្ពស់​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ទប់ស្កាត់ និង​ប្រឆាំង​រាល់​សកម្មភាព​ក្បត់ ជាតិ​ដោយ​បុគ្គល​ណា ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស ហើយ​មក​បំផ្លាញ​ជាតិ និង​បំផ្លាញ​ពលរដ្ឋ​ខ្លួនឯង​។

យោង​តាម​មាត្រា​៤៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះ​ដោយ​ផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី នាំ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។

ជាមួយ​គ្នា​នេះ​មាត្រា​នេះ​ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​កាតព្វកិច្ច​រួម ចំណែក​កសាង​ប្រទេស​ជាតិ និង​ការពារ​មាតុភូមិ​។ ផ្អែក​តាម​ស្មារតី​នេះ ការ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ឬ​ការ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​បំផ្លាញ​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ពិសេស ការ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដើម្បី​ធ្វើ​សកម្មភាព​ទាំងនេះ គឺជា​ការ​ប្រព្រឹត្ត ខុស​ទៅ​នឹ ង​រដ្ឋធម្មនុញ្ញ និង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ប្រាសចាក​ពី​ឧត្តមគតិ និង​មនសិការ​ជា​ពលរដ្ឋ​ខ្មែរ​។ កា​រដក​សញ្ជាតិ​ខ្មែរ​ពី​ប្រជាពលរដ្ឋ​របស់​ខ្លួន​ណា​ម្នាក់​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​។

សម្រាប់​កម្ពុជា កាលពី​សម័យ​មុន​ក៏​មានច្បាប់​កំណត់​អំពី​ដក​សញ្ជាតិ​ខ្មែរ ដូច​ជា ក្រមរដ្ឋប្បវេណី ឆ្នាំ​១៩២០ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ជា​បន្តបន្ទាប់ និង​ច្បាប់​ស្ដី​ពី​ការ​បាត់​សញ្ជាតិ​ខ្មែរ ដែល​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ៣៧៧/៦៨-​ប​.​រ​. ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​១៩៦៨ ជាដើម​។ ទន្ទឹម​នឹង​នេះ នៅ​បណ្ដា​ប្រទេស​ចំនួន​ប្រមាណ​១៥០​នៅ​លើ​ពិភពលោក ទាំង​នៅ​អាស៊ី និង​អឺរ៉ុប (​មាន​២៨​ប្រទេស មាន​១៨ ប្រទេស មានច្បាប់​ដក​សញ្ជាតិ ព្រោះ​ប្រ​ទេ ស​ទាំងនេះ​ជា​បិតា​ប្រជាធិបតេយ្យ​)​។

ប្រទេស​ដែល​មានច្បាប់​ដក​សញ្ជាតិ​មាន​ដូច​ជា បារាំង អា​មេ​រិ​ក អង់គ្លេស អា​ល្លឺ​ម៉​ង់ អូស្ត្រាលី អ៊ី​តា​លី ប៊ែ​ល​ហ្ស៊ិ​ក ឥណ្ឌា កូរ៉េ​ខាងត្បូង និង​សិង្ហ​បុរី ជាដើម សុទ្ធតែ​មានច្បាប់​កំណត់ អំពី​ការ​ដ ក​សញ្ជាតិ​ពី​ពលរដ្ឋ​របស់​ខ្លួន ជា​ពិសេស ក្នុង​ករណី​អំពើ​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ ផល​ប្រ​យោ ជន៍​របស់​ជាតិ ឬ​អំពើ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​សន្តិសុខ​ជាតិ​។

ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ ក៏​នឹង​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ប្រឆាំង​នឹង​ការ​ជ្រៀ ត​ជ្រែក​ពី​ខាងក្រៅ​ចូល​មក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ពិសេស ការ​ប្រឆាំង​នឹង​អំពើ​ក្បត់ជាតិ និង​អំពើ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ សេចក្ដីសុខ​សាន្ត​របស់​ប្រជាជន និង​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​ជាតិ​។

អគ្គលេខាធិការ​ដ្ឋា ន​រដ្ឋសភា ក៏​បាន​ធ្វើការ​បញ្ជាក់​ជូន​សាធារណជន​ដើម្បី​ជ្រាប​អំពី​ករណី នេះ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ចៀសវាង​ការ​យល់​ច្រឡំ ដែល​បង្ក​ដោយ​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទុច្ចរិត ញុះញង់ បំភ្លៃ​ការ​ពិត​របស់​ក្រុម ប្រឆាំង​ជ្រុលនិយម​ក្រៅច្បាប់ ដែល​តែងតែ​ចិញ្ចឹមចិត្ត​បំផ្លាញ​សុខ​សន្តិ ភាព​និង​ការ​អភិវឌ្ឍ របស់​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ