ខេត្តពោធិ៍សាត់ ៖ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងព្រះមេគណខេត្តទាំង២គណៈ បានរៀបចំដង្ហែក្បួនចេញពីវត្តពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឆ្ពោះទៅកាន់បុរីវប្បធម៌កោះសំពៅមាស ក្នុងគោលបំណងដើម្បីចូលរួមកាន់ទុក្ខកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលបានពលីជីវិតនៅសមរភូមិមុខ ក្នុងការប្រយុទ្ធជាមួយទ័ពសៀម តាមខ្សែបន្ទាត់ព្រំដែន ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥កន្លងទៅនេះ។
ក្បួនដង្ហែដឹកនាំដោយលោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលនៃអភិបាលខេត្ត, ព្រះពោធិវង្សាវិមល កែវ កន ព្រះមេគណខេត្ត គណមហានិកាយ និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ, ព្រះពោធិធម្មមុនី ហួត សុធា ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តលលកស ដោយមានការនិមន្តនិងអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរស្រុកក្រុង មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្ស សរុបប្រមាណជាង១ពាន់អង្គ/នាក់។
លោក ខូយ រីដា ក្នុងនាមរដ្ឋបាលខេត្ត បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់យុទ្ធមិត្ត ដែលបានពលីជីវិតក្នុងសមរភូមិមុខ។ នេះគឺជាការបាត់បង់ដ៏ធំធេង និងជាការសោកស្តាយរួមមួយ របស់ប្រជាពលរដ្ឋខ្មែរ ចំពោះវីរៈបុរស ដែលបានស្លាប់បាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ។
មហិច្ឆិតារបស់ពួកចោរសៀមនេះ តាំងពីដើមមក គឺវាចិញ្ចឹមចិត្តឈ្លានពានទឹកដីខ្មែរគ្រប់ពេលវេលា។ ពួកវាចង់បានប្រាសាទដូនតាយើង មានប្រាសាទព្រះវិហារ ប្រាសាទតាមមន្តតូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី វាលឥន្ទ្រី តាថាវ និងតំបន់មុំបីជាដើម ។
ពួកវាប្រើសុទ្ធតែយន្តហោះចម្បាំង F.16 កាំភ្លើងធំ ដ្រូនទម្លាក់គ្រាប់បែកចង្កោម បាញ់បំពង់ផ្សែងពុល… ព្រមទាំងរំលោភច្បាប់អន្តរជាតិទៀត ប៉ុន្តែមិនអាចយកឈ្នះកម្ពុជាបាន ដោយសារកម្ពុជាមានមេដឹកនាំមានបទពិសោធន៍ក្នុងការធ្វើសង្គ្រាម ហើយកងទ័ពមានចិត្តមុះមុត ក្នុងការការពារបូរណភាពទឹកដី។
ក្បួនដង្ហែបានធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធ នៅលើបុរីវប្បធម៌កោះសំពៅមាស បង្ហាញនូវកាដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះវីរៈភាពដ៍អង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ យើងទាំងអស់គ្នាចងចាំជានិច្ច នូវពលិកម្មដ៍អង់អាចក្លាហាន របស់វីរៈកងទ័ពជួរមុខកម្ពុជា សូមវិញ្ញាណក្ខន្ធរបស់យុទ្ធមិត្ត ទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ៕






ចែករំលែកព័តមាននេះ