ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ និង​​ស៊ី​ជីន​ពីង​ត្រៀម​ពិភាក្សា​គ្នាអំពី​បញ្ហា​អ៊ីរ៉ង់ និង​ប្រធាន​បទ​ជា​ច្រើន​ទៀត​នៅ​ព្រឹក​នេះ

3 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ លោកត្រាំ និង​លោក​ស៊ី​ជីនពីង​ត្រៀម​ជួប​គ្នា​កម្រិត​កំពូល​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​រសើប​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​២​ហាក់​ដូច​ជា​មិន​សូវ​ស៊ី​សង្វាក់​គ្នា​។ របៀប​វារៈ​សំខាន់​ៗ​មាន​ដូច​ជាបញ្ហា​អ៊ីរ៉ង់ បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម និង​បញ្ហា​កោះ​តៃវ៉ាន់​។ លោក​ស៊ី​នឹង​ទទួល​ស្វាគមន៍​លោក​ត្រាំ​នៅ​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ដ៏​អ៊ឹក​អធិក​មួយ​មុន​ពេល​​លោក​ទាំង​២​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​នៅ​ម៉ោង​១០​ព្រឹក​នៅ​មហា​វិមាន​ប្រជា​ជន។ មេ​ដឹក​​នាំ​ទាំង​២​ក៏​នឹង​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​នៅ​វិមាន​ដដែល​នេះ​ផង​ដែរ​នៅ​ពេល​ល្ងាច​។ លោក​ត្រាំ​នឹង​ទៅ​ទស្សនា​ប្រាសា​ឋាន​សួគ៌​ជា​ទី​ដែល​អតីត​ព្រះ​ចៅ​អធិរាជ​ចិន​សម័យ​បុរាណ​តែង​តែ​យាង​មក​បែរ​បន់​សូម​ឱ្យ​ដំណាំ​ទទួល​បាន​ផល​ល្អ​។ លោក​ត្រាំ​ទៅ​ប្រទេស​ចិន​លើក​នេះ​ក៏​មាន​បុគ្គល​សំខាន់ៗ​ខាង​វិស័យ​ធុរ​កិច្ច​អម​ដំណើរ​ទៅ​ជាមួយ​ផង​ដែរ​ដូច​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អឹន​វីឌា…

ទី​ក្រុង​ប៉េកាំង៖ លោកត្រាំ និង​លោក​ស៊ី​ជីនពីង​ត្រៀម​ជួប​គ្នា​កម្រិត​កំពូល​ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​រសើប​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ប្រទេស​មហា​អំណាច​ទាំង​២​ហាក់​ដូច​ជា​មិន​សូវ​ស៊ី​សង្វាក់​គ្នា​។ របៀប​វារៈ​សំខាន់​ៗ​មាន​ដូច​ជាបញ្ហា​អ៊ីរ៉ង់ បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម និង​បញ្ហា​កោះ​តៃវ៉ាន់​។ លោក​ស៊ី​នឹង​ទទួល​ស្វាគមន៍​លោក​ត្រាំ​នៅ​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ដ៏​អ៊ឹក​អធិក​មួយ​មុន​ពេល​​លោក​ទាំង​២​ចាប់​ផ្ដើម​ពិភាក្សា​គ្នា​នៅ​ម៉ោង​១០​ព្រឹក​នៅ​មហា​វិមាន​ប្រជា​ជន។

មេ​ដឹក​​នាំ​ទាំង​២​ក៏​នឹង​ចូល​រួម​ពិធី​លៀង​សាយ​ភោជន៍​នៅ​វិមាន​ដដែល​នេះ​ផង​ដែរ​នៅ​ពេល​ល្ងាច​។ លោក​ត្រាំ​នឹង​ទៅ​ទស្សនា​ប្រាសា​ឋាន​សួគ៌​ជា​ទី​ដែល​អតីត​ព្រះ​ចៅ​អធិរាជ​ចិន​សម័យ​បុរាណ​តែង​តែ​យាង​មក​បែរ​បន់​សូម​ឱ្យ​ដំណាំ​ទទួល​បាន​ផល​ល្អ​។ លោក​ត្រាំ​ទៅ​ប្រទេស​ចិន​លើក​នេះ​ក៏​មាន​បុគ្គល​សំខាន់ៗ​ខាង​វិស័យ​ធុរ​កិច្ច​អម​ដំណើរ​ទៅ​ជាមួយ​ផង​ដែរ​ដូច​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អឹន​វីឌា (Nvidia) និង​លោក​អ៊ីឡន​ម៉ាស់​ (Elon Musk) ថៅ​កែ​ក្រុម​ហ៊ុន​តេស​ស្លា​ជា​ដើម​។​

លោក​ត្រាំ​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​​​ស្វាគមន៍​គ្នា​យ៉ាង​រាក់​ទាក់​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ដែល​លោក​ជឿ​ជាក់​ថា​ទំនាក់​ទំនង​ជា​ឯក​ជន​រវាង​លោក​ទាំង​២​មាន​ភាព​រឹង​មាំ។ លោក​ចាត់​ទុក​លោ​កស៊ី​គ្រប់​គ្រង​ប្រទេស​ដោយ​កណ្ដាប់​ដៃ​ដែក​។ នៅ​លើ​បញ្ជី​ប្រធាន​បទ​ដែល​ត្រូវ​និយាយ​មាន​ដូច​ជា​កិច្ច​ព្រម​ព្រៀង​លើ​វិស័យ​កសិកម្ម​, ការ​ទិញ-​លក់​យន្ត​ហោះ និង​ប្រធាន​បទ​ដទៃ​ទៀត​។ មុន​ពេល​ចាក​ចេញ​ដំណើរ​ពី​វ៉ា​ស៊ីន​​តោន លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ និង​ជំរុញ​ឱ្យ​លោក​ស៊ី​ជីន​ពីង​បើក​ទូលាយ​សម្រាប់​ក្រុម​ហ៊ុន​របស់​អាមេរិក​។

ក្រសួង​ការ​បរទេស​ចិន​ប្រកាស​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​។ ក្រសួង​ប្រកាស​ថា​ប្រទេស​ចិន​ត្រៀម​ខ្លួន​សហ​ការ​ជា​មួយ​អាមេរិក​ជា​និច្ច​ដើម្បី​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ដោះ​ស្រាយ​បញ្ហា​ខ្វែង​គំនិត​គ្នា​។​ ប៉ុន្តែ​ប្រទេស​ចិន​ដែល​លោក​ត្រាំ​ទៅ​បំពេញ​ទស្សន​កិច្ច​លើក​នេះ​ខុស​គ្នា​ស្រឡះ​ពី​ប្រទេស​ចិន​ដែល​លោក​ធ្លាប់​ទៅ​កាលពី​៩​ឆ្នាំ​មុន​។ ម៉្យាង​ទៀត​ បញ្ហា​ពាណិជ្ជ​កម្ម​ និង​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោ​បាយ​នៅ​តែ​ជា​បញ្ហា​ដែល​មិនទាន់​ដោះ​ស្រាយ​ចេញ​ដដែល​។​​

សង្គ្រាម​អ៊ីរ៉ង់​អាច​នឹង​ប៉ះ​ពាល់​គោល​ជំហរ​របស់​លោក​ត្រាំ​នៅ​ពេល​ពិភាក្សា​ជា​មួយ​លោក​ស៊ី​។ លោក​ត្រាំ​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​បាន​ពិភាក្សា​គ្នា​ពិស្ដារ​អំពី​បញ្ហា​អ៊ីរ៉ង់​ដែល​ជា​ប្រទេស​លក់​ប្រេង​ឆៅ​ច្រើន​ជាង​គេ​ទៅ​ឱ្យ​ចិន​។ ត្រាំ​និយាយ​យ៉ាង​ទទូច​ថា​វ៉ាស៊ីន​តោន​មិន​ត្រូវ​ការ​ជំនួយ​ពី​ចិន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ីរ៉ង់​ទេ​។ ប៉ុន្តែរដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ប្រើ​សម្ដី​ផ្សេង​ពី​នេះ​។ លោក​រូប៊ីអូ​ថ្លែង​ដោយ​ក្ដី​សង្ឃឹម​ថា​នឹង​បញ្ចុះ​​បញ្ចូល​ប្រទេស​ចិន​ដើម្បី​និយាយ​ជា​មួយ​អ៊ីរ៉ង់​ឱ្យ​ពួក​គេ​ងាក​ចេញ​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​​នៅ​​​ឈូង​សមុទ្រ​ពែក្ស​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា​ (Channel News Asia) និង​ប្រភព​ដទៃ​ទៀត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ