ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ការ​ជំងឺ​ផ្សេង​ៗ​មន្ទីរ​សិ​កម្ម​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី​ជូន​ប្រជាពលរដ្ឋនៅ​ឃុំ​ភ្លុក​

10 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ នា​ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ​២០២៥​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី ​ជូនដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន…

ខេត្តស្ទឹងត្រែង ​៖ ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តស្ទឹងត្រែង​ នា​ថ្ងៃ​ទី០៨ ខែ
កក្កដា ឆ្នាំ​២០២៥​ បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី ​ជូនដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ ។

​ក្នុង​ពិធី​យុទ្ធនាការ ចាក់​វ៉ាក់សាំង​សត្វ​គោ​-​ក្របី​ជូន​ប្រជាពលរដ្ឋ​នេះ​រៀបចំ​ឡើង ដោយ​មន្ទីរ​កសិ​កម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាលខេត្ត រដ្ឋបាល​ស្រុក ប្រធាន អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​ភូមិ​ឃុំ និង​ប្រជា​ពលរដ្ឋ​ជាច្រើន​ផង​ដែរ​។

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ខេត្តស្ទឹងត្រែង ​លោក​ទុំ នី​រ៉ូ បាន​លើក​ឡើង​ថា​ ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​សត្វ​គោ​-​ក្របី​នេះ ​គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ទប់​ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជម្ងឺឆ្លង​សត្វ​គោ​-​ក្របី កាត់​បន្ថយ​អត្រា សត្វ​ស្លាប់​និង​ហានិភ័យ​ពី​ការ​បរិភោគ​សាច់សត្វ​ជាដើម​។

នៅ​ក្នុង​រដូវវស្សា​នេះ ជំងឺ​​ដែល​តែងតែ​ជួប​ប្រទះ ជា​ញឹកញាប់​ទៅ​លើ​គោ​-​ក្របី មាន​ជំងឺសារ​ទឹក និង​អុតក្តាម​។  លោក​ប្រធាន​បន្ត​ថា​៖​យោង​តាម​ស្ថិតិសត្វ​គោ​-​ក្របី​ទូ​ទាំង​ខេត្តស្ទឹងត្រែង​គោ ៣៨. ០៧២ ក្បាល ស្រុក​សេ​សាន មាន​ចំនួន​៩.៣២៦ ក្បាល សត្វ​ក្របី ១៦.៧៤២ ក្បាល ស្រុក​សេ​សាន​មានចំនួន ២.៦៣១ ក្បាល​។​

ក្នុងចំនួន​សត្វ​គោ​-​ក្របី​ទាំងនេះ មន្ត្រី​ការិយាល័យផលិតកម្ម​និង​បសុពេទ្យ​បាន​ចុះ​ចាក់វ៉ាក់សាំង​ការពារ​ជម្ងឺសារ​ទឹក​លើ​សត្វ​គោ​បាន​ចំនួន​៧.៥២៨ ក្បាល ក្របី ៣.៥១៨ ក្បាល​។ ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​អុតក្តាម​ទៅ​លើ​សត្វ​គោ​បានចំនួន​១.០៥០​ក្បាល ក្របី​៤៥០ ក្បាល។ ​និង​ចាក់​ថ្នាំ​ព្យាបាល​គោ​២៧៩​ក្បាលក្របី ១៤០​ក្បាល​។ ដោយឡែក​សត្វ​គោ​-​ក្របី​ស្លាប់​ដោយសារ​ជម្ងឺ​គោ ២០ ក្បាល​ក្របី ១០ ក្បាល ​។  

ជាមួយ​គ្នា​នេះ ​លោក​ប្រធាន​មន្ទីរ​ក៏បាន​លើក​ឡើង​ដែរ​ថា ​សព្វ​ថ្ងៃនេះ ការ​ចិញ្ចឹម​គោ​-​ក្របី​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​យើង​នៅ​មាន​កម្រិត ពោល​គឺ​នៅ​មិន​ទាន់​បាន អនុវត្ត​តាម​វិធាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ក្នុង​នោះ​រួម​មាន​៖ ការ​ថែទាំ និង​អនាម័យ ការ ជ្រើសរើស​ពូជ និង​ការ​បង្កាត់​ពូជ ចំណីអាហារ និង​វិធានការ​ការពារ​ជម្ងឺ​ជាដើម​។

​ដោយឡែក ការ​ចិញ្ចឹមរបស់ពួក​គាត់ គឺ​នៅ​តែ​បន្ត​ការ​ចិញ្ចឹម​តាម​បែប​ប្រពៃណី ចិញ្ចឹម​ដោយ​ព្រ​លែង គ្មាន​ការ​ថែទាំ​ត្រឹមត្រូវ និងគ្មាន​ចំណី​ត្រឹមត្រូវ​គ្រប់គ្រាន់ បាន​ធ្វើ​ឲ្យ​សត្វ​គោ-​ក្របី មួយ​ចំនួន​ជួប​ប្រទះ​បញ្ហា​សុខភាពងាយ​ទទួលរង​នូវ​ជំងឺ និង​អាច​ស្លាប់​ជាដើម​។​ យ៉ាងណាមិញ មន្ទីរ​បាន​ចូលរួម​យ៉ាង​សកម្ម ដើម្បី​ជម្រុញនូវ​ការ​ចិញ្ចឹម​គោ​-​ក្របី​នេះ ឲ្យ​មាន​សក្តានុពលបន្ថែម​ទៀត​ ។

លោក​អភិបាល​ខេត្តស្ទឹងត្រែង ​បានថ្លែង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ​ហើយ​បោះបង់​ទម្លាប់​ពី​ការ​ចិញ្ចឹមសត្វ​ពា​ហនៈ​ដែល​ការ​ព្រ​លែង​ពាស​វាល​ពាសកាល​បង្ករ​លក្ខណៈ​គ្មានសណ្ដាប់​ធ្នាប់​និង​ហានិភ័យ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​ផង​ដែរ មក​ចិញ្ចឹម​ដោយ​ការ​ដាក់​ទ្រុង​ត្រឹមត្រូវ​ដែល​មាន​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ