ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​ខណ្ឌ​មាន​ជ័យ​ និង​ខណ្ឌ​ចំការ​មន​នាំ​អំណោយ​ជូន​កង​ទ័ព​ការ​ពារ​ប្រាសាទ​ព្រះ​វិហារ

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖ ដើម្បី​បញ្ជាក់​ពី​សក្ខី​ភាព​នៃ​សម្ព័ន្ធ​មេត្រី​ភាព​កាន់​តែ​ស្និទ្ធ​ស្នាល​ ផ្សារ​ភ្ជាប់​គ្នា​ជា​និច្ច​រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​ក្រោយ កាល​ពី​ថ្ងៃ​ទី​១២ និង​១៣ កុម្ភៈ ​ប្រតិភូ​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ចំការ​មន ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​លោក​ឡូ យុយ អភិ​បាល​ខណ្ឌ​ចំការ​មន បាន​​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ដោយ​នាំ​យក​អំណោយ​ជា​ស្បៀង​អាហារ និង​ថវិកា​ទៅ​ចែក​ជូន​ដល់​កង​វរ​សេនា​តូច​លេខ​៣៩២

ខេត្ត​ព្រះ​វិហារ ៖ ដើម្បី​បញ្ជាក់​ពី​សក្ខី​ភាព​នៃ​សម្ព័ន្ធ​មេត្រី​ភាព​កាន់​តែ​ស្និទ្ធ​ស្នាល​ ផ្សារ​ភ្ជាប់​គ្នា​ជា​និច្ច​រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​ក្រោយ កាល​ពី​ថ្ងៃ​ទី​១២ និង​១៣ កុម្ភៈ ​ប្រតិភូ​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ចំការ​មន ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​ខណ្ឌ​មាន​ជ័យ និង​លោក​ឡូ យុយ អភិ​បាល​ខណ្ឌ​ចំការ​មន បាន​​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ ដោយ​នាំ​យក​អំណោយ​ជា​ស្បៀង​អាហារ និង​ថវិកា​ទៅ​ចែក​ជូន​ដល់​កង​វរ​សេនា​តូច​លេខ​៣៩២ ចំណុះ​កង​ពល​អន្តរា​គមន៍​លេខ​៩ តំបន់​ជាំ​ក្សាន្ត​ ខេត្ត​ព្រះ​វិហារ។

ក្នុង​ឱកាស​​​នោះ លោក​ឡូ យុយ និង​លោក​គួច ចំរើន ​បាន​ពាំ​នាំ​​ការ​ផ្តាំ​ផ្ញើការ​សាក​សួរ​សុខ​ទុក្ខ​​ពី​សំណាក់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ អាជីវ​ករ ពាណិជ្ជ​ករ​ ​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ទាំង​អស់​ដែល​ជា​និច្ច​កាល​តែង​តែ​មាន​ក្តី​នឹក​រលឹក​ លើក​តម្កើង​ចំពោះ​ទឹក​ចិត្ត​ដ៏​អង់​អាច​ក្លាហាន​​របស់​​នាយ​ទាហាន ​នាយ​ទាហាន​រង និង​ពល​ទាហាន​ទាំងអស់​ ដែល​កំពុង​បំពេញ​ភារ​កិច្ច​ការ​ពារ​ទឹកដី​​ពីការ​ឈ្លាន​ពាន​របស់​ចោរ​សៀម​។

លោក​អភិ​បាល​ខណ្ឌ​ទាំង​២​​បញ្ជាក់​ថា បង​ប្អូន​ប្រជា​ពល​រដ្ឋ​​សមរ​ភូមិ​ក្រោយ​ យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ដល់​​កង​ទ័ព​នៅ​សមរ​ភូមិន្ទ​មុខ​មិន​ឱ្យ​ខ្វះ​ខាត​ឡើយ។ ​ជាក់​ស្តែង​ចាប់​ពី​ថ្ងៃ​ទី​៣១ មករា ​រហូត​ដល់​ថ្ងៃ​ទី​១២ និង​១៣ ខែ​កុម្ភៈ ប្រតិភូ​ខណ្ឌ​មាន​ជ័យ និង​ខណ្ឌ​ចំការ​មន​បាន​ផ្ញើ​ស្បៀង​អាហារ​ដល់​​កង​ទ័ព​វរ​សេនា​តូច​លេខ​៣៩២ ចំនួន​៤​លើក​មក​ហើយ។

​ការ​ផ្សារ​ភ្ជាប់​​សុខ​ទុក្ខ​រវាង​សមរ​ភូមិ​មុខ និង​សមរ​ភូមិ​ក្រោយ​​ធ្វើ​ឱ្យ​​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​កំពុង​បំពេញ​​បេសក​កម្ម​នៅ​សមរ​ភូមិ​មុខ កាន់​តែ​មាន​ទឹក​ចិត្ត​តស៊ូ​គ្មាន​ញញើត​​ ក្នុង​ការ​​តបត​ប្រឆាំង​ចំពោះ​សត្រូវ​ឈ្លាន​ពាន​សៀម​ គឺ​មិន​ឱ្យ​បាត់​បង់​​ទឹក​ដី​​ជា​ដាច់​ខាត។ ​អម​ដំណើរ​​លោក​អភិ​បាល​ខណ្ឌ​ទាំង​២​ក្នុង​ឱកាស​​នោះ រួម​មាន​លោក​ទុយ សេរី​រ័ត្នមុនី នាយ​រង​រដ្ឋ​បាល​ខណ្ឌ​ចំការ​មន លោក​ឡេង គឹម​ហ៊ាង អធិ​ការ​រង​នគរ​បាល​ខណ្ឌ​ចំការ​មន លោក​ហ៊ួយ វីរៈ ប្រធាន​ផ្សារ​ច្បារ​អំពៅ និង​លោក​សាន់ ប៊ុណ្ណា ប្រធាន​ផ្សារ​បន្លែ​ច្បារ​អំពៅ៕