ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កី​ឡា​ករ​​ម៉េស​ស៊ី​បង្ហាញ​​មុខ​នៅ​លើ​ទស្ស​នា​វដ្តី Time ​ជា​កី​ឡា​ករ​បាល់​ទាត់​​ល្បី​លើ​ពិ​ភព​លោក​

12 ឆ្នាំ មុន

កី​ឡា​ករ​លី​យ៉ូ​​ណេល ម៉េស​ស៊ី​ខ្សែ​ប្រ​យុទ្ធ​ក្រុម​ជម្រើស​​ជាតិ​អា​ហ្សង់​ទីន​របស់​ក្លឹប Barcelona ​នៅ​តែ​បង្កើត​​កេរ្តិ៍​ឈ្មោះ​ជា​លក្ខណៈ​​ប្រ​វត្តិ​​សាស្ត្រ​​​បន្ត​ទៀត ទាំង​នៅ​​ខាង​ក្នុង និង​ក្រៅ​ទី​លាន​ប្រ​កួត ។​ បច្ចុប្បន្ន​គ្រោង​​បង្ហាញ​នៅ​លើ​​គម្រប​ទស្ស​នា​វដ្តី​ «​ថែម​» ជា​ទស្ស​នា​វដ្ដី​​ឆ្នើម​​នៅ​លើ​ពិ​​ភព​លោក​​ប្រ​ចាំ​​ខែ កុម្ភៈ ឆ្នាំ​២០១២ ​ដោយកាល​​ពី​មុន​នេះ​​ ធ្លាប់​ទទួល​រង្វាន់ជា​កីឡា​ករ​​​ឆ្នើម​ប្រ​ចាំ​​ឆ្នាំ ​ឬ​ពាន​រង្វាន់​បាល់មាស​ចំនួន​៣​ជំនាន់​ជាប់​គ្នា ។

កី​ឡា​ករ​លី​យ៉ូ​​ណេល ម៉េស​ស៊ី​ខ្សែ​ប្រ​យុទ្ធ​ក្រុម​ជម្រើស​​ជាតិ​អា​ហ្សង់​ទីន​របស់​ក្លឹប Barcelona ​នៅ​តែ​បង្កើត​​កេរ្តិ៍​ឈ្មោះ​ជា​លក្ខណៈ​​ប្រ​វត្តិ​សាស្ត្រ​​​បន្ត​ទៀត ទាំង​នៅ​​ខាង​ក្នុង និង​ក្រៅ​ទី​លាន​ប្រ​កួត ។​ បច្ចុប្បន្ន​គ្រោង​​បង្ហាញ​នៅ​លើ​​គម្រប​ទស្ស​នា​វដ្តី​ «​ថែម​» ជា​ទស្ស​នា​វដ្ដី​​ឆ្នើម​​នៅ​លើ​ពិ​​ភព​លោក​​ប្រ​ចាំ​​ខែ កុម្ភៈ ឆ្នាំ​២០១២ ​ដោយកាល​​ពី​មុន​នេះ​​ ធ្លាប់​ទទួល​រង្វាន់ជា​កីឡា​ករ​​​ឆ្នើម​ប្រ​ចាំ​​ឆ្នាំ ​ឬ​ពាន​រង្វាន់​បាល់មាស​ចំនួន​៣​ជំនាន់​ជាប់​គ្នា ។

តាម​​ការ​បង្ហើប​ឱ្យ​ដឹង​របស់​វ៉េប​សាយ​ ក្លឹប Barcelona (fcbarcelona.com) ​​កាល​ពី​ថ្ងៃ​ទី​២៧ មក​រា ​​បង្ហាញ​ថា ​ជា​លើក​ដំ​បូង​ដែល​កីឡា​​ករ​​បាល់ទាត់​ នឹង​បង្ហាញ​​មុខ​នៅ​លើ​​ទស្ស​នា​វដ្តី «​ថែម​» (Time​) ​​តែ​ម្នាក់​ក្រោយ​​មក​ក៏​មាន​កីឡា​ករ​​អាជីព​​ផ្សេង​​ទៀត​ ​ដូច​ជា​លោក​ថៃ​ហ្គ័រ​វូដ​ លោក​ម៉ៃ​ឃើល ហ្ស័ក​​ដេន និង​លោក​ម៉ូ​ហា​មាត់ ​អា​លី ជា​កី​ឡា​ករ​វាយ​កូនហ្គោល​និង​ប្រ​ដាល់ ។

ទស្ស​​នា​វដ្តី​ដឹ​​ថែម ច្បាប់​ចេញ​ផ្សាយ​ប្រ​ចាំ​ថ្ងៃ​ចន្ទ​ ទី​៦ កុម្ភៈ ឆ្នាំ​២០១២ ដែល​មាន​កីឡា​ករ​​បាល់ទាត់​​​ម៉េ​ស​ស៊ី​នៅ​លើ​ទំ​ព័រ​ នឹង​ដាក់​​លក់​នៅ​លើពិ​ភព​លោក នៅ​ថ្ងៃ​​អាទិត្យ ទី​២៩ មករា​ ។  សម្រាប់​សាមី​ខ្លួន​ (​ម៉េ​ស​ស៊ី​) បាន​ទទួល​​ការ​កោត​សរ​សើរ​​នៅ​ខាង​លើ​ទំ​ព័រ​ទស្ស​នា​វដ្តី​​ថា «ឃីង លី​យ៉ូ» (King Leo) ​​ដោយ «ថែម​»  (Time​) ​បាន​ធ្វើ​​អត្ថា​ធិ​ប្បាយ​ថា ម៉េស​ស៊ី​ ជា​កីឡា​ករ​​​​​បាល់ទាត់​​ដ៏​ឆ្នើម នៅ​លើ​ពិ​ភព​លោក និង​អាច​លេច​ធ្លោ​នៅ​គ្រប់​រដូវ​​​កាល ។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​​ កីឡា​ករ​​ម៉េស៊ី ក៏​បាន​រៀប​រាប់​ពី​កី​ឡា​ករ​​រ៉ូ​ណាល់​ដូ ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​របស់​ក្លឹប​ Real Madrid ​នៅ​ក្នុង​បទ​សម្ភាសន៍​របស់ «ថែម» ថា «​ខ្លួន​យល់​​ថា រ៉ូ​ណាល់​ដូ​ជា​​មនុស្ស​ល្អ​ ​គេ​ជា​កីឡា​​ករ​ល្អ​នៅ​ក្លឹប Real Madrid » ៕​