ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ឈាម A,B,AB និងO បង្ហាញ​ពីលក្ខណៈ​សុខភាព

13 ឆ្នាំ មុន

យល់​ដឹង ៖ ការ​ស្រាវ​​ជ្រាវ​ចុង​ក្រោយ​បង្ហាញ​ថា មនុស្ស ដែល​មាន​ក្រុម​ឈាម​ O ប្រឈ​ម​មុខ​នឹង​​ជំងឺ​បេះ​ដូង​ថយ​ចុះ ។ ​អ្នក​ស្រាវ​ជ្រាវនៅមហាវិទ្យា​ល័យ​​ផឹន​ស៊ីលវ៉េនី​សហរដ្ឋ​អាមេរិករកឃើញ​​​អត្ថ​ប្រយោជន៍​នេះពីការ​សិក្សា​​ដែលបញ្ជាក់​ថា ​មនុស្ស​ភាគ​ច្រើន​ដែលមាន​ហ្សែន Adamts 7 ​មាននិន្នា​ការ​​កើនឡើង​ជំងឺ​បេះដូង ប៉ុន្តែ​អ្នក​ដែល​មាន​ហ្សែន​ខាង​លើ ​និង​មានក្រុមឈាម O ​ភាព​ប្រថុយ​ប្រថាន​​គ្មានការ​កើនឡើង ។

យល់​ដឹង ៖ ការ​ស្រាវ​​ជ្រាវ​ចុង​ក្រោយ​បង្ហាញ​ថា មនុស្ស ដែល​មាន​ក្រុម​ឈាម​ O ប្រឈ​ម​មុខ​នឹង​​ជំងឺ​បេះ​ដូង​ថយ​ចុះ ។ ​អ្នក​ស្រាវ​ជ្រាវនៅមហាវិទ្យា​ល័យ​​ផឹន​ស៊ីលវ៉េនី​សហរដ្ឋ​អាមេរិករកឃើញ​​​អត្ថ​ប្រយោជន៍​នេះពីការ​សិក្សា​​ដែលបញ្ជាក់​ថា ​មនុស្ស​ភាគ​ច្រើន​ដែលមាន​ហ្សែន Adamts 7 ​មាននិន្នា​ការ​​កើនឡើង​ជំងឺ​បេះដូង ប៉ុន្តែ​អ្នក​ដែល​មាន​ហ្សែន​ខាង​លើ ​និង​មានក្រុមឈាម O ​ភាព​ប្រថុយ​ប្រថាន​​គ្មានការ​កើនឡើង ។

​លោកសាស្ត្រាចារ្យ​ម័រ​ដេស រ៉ៃលី ​ប្រធាន​អ្នកស្រាវជ្រាវ​​ថ្លែង​ឱ្យ​ដឹង​ថា ​ចំណេះ​ដឹង​ខាងលើ​អាចជួយ​​អភិវឌ្ឍ​​វិធី​សាស្ត្រព្យាបាល​អ្នក​ដែល​មាន​ភាព​ប្រថុយ​ប្រថាន​នឹង​ជំងឺ​បេះ​ដូង​ដោយ​ប្រើ​ឱសថ​យក​លំនាំ​តាមគុណ​ប្រយោជន៍​ពីក្រុម ឈាម​ O ។ ​ក្រុម​ឈាម​របស់មនុស្ស​ចែកចេញ​ជា​៤​ក្រុម គឺ A, B, AB និង O ​​ដោយ​ក្រុមឈាម​​​នីមួយៗ ខុសប្លែក​គ្នា​បណ្តាល​មកពី «​អង់​ទីហ្សែន» ឬ​ប្រព័ន្ធ​ការពារ​មេរោគ នៅលើ​កោសិកា​ឈាម​ក្រហម ។

ក្រុម​ឈាម​នីមួយៗ​នឹង​អភិវឌ្ឍន៍​​ដើម្បី​ការ​ពារ​មេរោគ​​អាក្រក់​ផ្សេងៗ​ និង​ជាមួយ​​នេះ​ដែរ ក្រុម​ឈាម​នីមួយៗ​ក៏​មានចំណុចខ្សោយ​ផ្សេងៗ​គ្នាដែរ ។ ឧទាហរណ៍​​មនុស្ស​មានក្រុម​ឈាម O ​មាន​ភាព​ប្រថុយ​ប្រថាន​ដោយជំងឺគ្រុនចាញ់ តិច​ជាង​​អ្នក​ដែល​មានក្រុម​ឈាម​ផ្សេង ប៉ុន្តែ​មាន​សភាព​​ចុះ​ខ្សោយ​ពី​ការចម្លង​ជំងឺ​អាសន្នរោគ និងជំងឺ​​ក្រពះដែលកើត​ពីវីរុស​ និងបាក់តេរី ។ នៅ​ក្នុងសតវត្សទី២០ ​អ្នក​ស្រាវ​ជ្រាវ​របស់ជប៉ុន​មាន​អំណះអំណាង​ថា ក្រុម​ឈាម​ជា​មុខសញ្ញា​បញ្ជាក់​ពីបុគ្គលិក​លក្ខណៈ​បុគ្គល​ផ្សេងៗ​គ្នា​ដោយ​គោល​គំនិត​នេះ​​បាន​ដក់ជាប់ក្នុងសម័យ​សង្គ្រាម​លោក​លើកទី២​​ដែលកង​ទ័ព​របស់​ចក្រពត្តិ​បាន​បង្កើត​ទ័ព​យោង​ទៅតាម​ក្រុមឈាម ។

​ស្របពេលជាមួយគ្នានេះ នៅក្នុងទសវត្ស​​១៩៧០ សៀវភៅ​ជាច្រើនក្បាលរបស់ជប៉ុន​បាន​ចុះ​ផ្សាយ​ពី​ជំនឿថា មនុស្ស​ដែលមានក្រុមឈាម A មានសភាព​ទន់​ខ្សោយ​​ ប៉ុន្តែ​​ពូកែ​ខាង​ខ្វល់​ខ្វាយ ​ក្រុមឈាម​B ​​មានលក្ខណៈសប្បាយរីក​រាយ និងមានការ​ជឿជាក់ ក្រុម​ឈាម O ​ជា​មនុស្ស​​មានការយល់ស្របល្អ និង​រឹង​រូស និងក្រុម​ឈាម AB ​ជាប្រភេទ​មនុស្ស​តឹង​រឹុង និងមិន​អាចប៉ាន់​ស្មាន​​ពីអត្ត​ចរិត​បាន ។

​របាយ​ការណ៍​ដូច​បានបញ្ជាក់​ខាង​លើ បាន​ក្លាយ​ជា​គោលគំនិត​មួយ និង​ជា​រឿង​​ធម្ម​តា ​នៅ​ប្រទេសជប៉ុន ដោយ​​ប្រធាន​ក្រុម​ហ៊ុន​នានា​រមែង​​ពិចារណា​ទៅលើ​ក្រុមឈាម​របស់​អ្នកស្ម័គ្រ​​ចូល​ធ្វើ​ការ​ងារ ។ នៅក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ​អ្នក​ស្រាវជ្រាវ​នៅមហាវិទ្យា​​ល័យចំនួន​៤ក្នុង​​ទី​ក្រុង​ឡុង​រក​ឃើញ​ថា ភាព​ប្រថុយ​ប្រថាន នៃ​មហារីក​​ក្រពះ គឺ​ចំណី​អាហារ​សម្រាប់​អ្នក​មាន​ក្រុម​ឈាម A ខ្ពស់​ជាង​ក្រុមឈាម O ​ប៉ុន្តែ​អ្នក​មាន​​ក្រុម​ឈាម O ប្រឈម​មុខ​ជំងឺ​ក្រពះ​ច្រើន​ជាង​មនុស្ស​ដែល​មានក្រុម​ឈាមផ្សេង ។

តាមការ​ស្រាវជ្រាវ​ទៅលើ​ស្ត្រី​ជាង​៥៦០​នាក់ ដែល​ចូលព្យាបាល​​សុខភាពបន្តពូជឃើញ​ថា ​ស្ត្រី​មានក្រុមឈាម O ​មាននិន្នា​ការ​ទ្វេ​ដង និង​មាន​អូវុលតិច ​និងមានគុណភាព​តិច​ជាង​ស្ត្រី​មានក្រុម​ឈាម​ផ្សេងៗ​រួម​ទាំង​មានផល​ប៉ះពាល់ ក្នុង​ការ​មាន​កូន ខណៈ​ពេល​​​ស្ត្រី​មាន​ក្រុម​ឈាម A ​មាន​បញ្ហា​ចំនួន​អូវ៉ុល ថយចុះ​​ទៅ​តាម​ពេល​វេលា​​តិចជាង​ក្រុមផ្សេង ។ ​ក្រុម​ឈាម​ថែម​ទាំង​ពាក់ព័ន្ធ​នឹងបញ្ហា​​សមត្ថ​ភាព​បន្ត​ពូជ​ផ្សេងៗ​ទៀត​ដែរ ។ កាល​ពី​ខែមករា កន្លង​ទៅ ​ការ​សិក្សា​នៅក្នុងមហាវិទ្យា​ល័យ​ហាវើត ប្រទះឃើញ​ថា ស្ត្រី​ដែល​មានក្រុម​ឈាម AB ឬ B ​មានការ​ប្រឈម​មុខកើនឡើង​ក្នុងការ​កើត​​មហារីកស្បូន ។ ក្រៅ​ពីនេះ ក៏នៅ​មានក្តី​បារម្ភ​ថា ក្រុម​ឈាម AB អាច​កើន​ឡើង​ភាព​ប្រឈម​មុខ​លើស្ត្រី​មានគភ៌​​​នឹង​ជួបស្ថាន​ភាព​ក្នុងគភ៌​មានជាតិ​ពុល​កើនឡើង​២ដង ឬ៣ដង ។

​ការ​ស្រាវជ្រាវ​ជាច្រើន​ប្រភេទ​ប្រទះឃើញ​ថា ​មនុស្ស​ដែល​មានក្រុម​ឈាម AB និង B ​ប្រឈម​មុខ​កើត​មហារីក​លំពែង​កើនខ្ពស់ ខណៈ​ពេលក្រុម​ឈាម O ​មានភាពប្រថុយប្រថាន មហារីក​តិច ​ប៉ុន្តែ​បែរ​ជាទន់ខ្សោយ​ដល់វីរុស «ណូរ៉ូ» ធ្វើ​ឱ្យ​កើត​អាការ​រាក​រូស​ និងក្អួត​ចង្អោរ ធ្ងន់​ធ្ងរ ។ ដោយ​ឡែក សម្រាប់​អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរ​ពេទ្យ​មហាវិទ្យា​ល័យ​ «ប៊ីស​ផេត​ជើក» ប្រទេស​​ដាណឺម៉ាក​រក​ឃើញថា ​បុរស​ដែល​មាន​ក្រុម​ឈាម O ​ដែលប៉ះពាល់​ជាតិ​ពុល (ភាព​កខ្វក់) ​ជាប្រចាំ​ក្នុងការ​ធ្វើការ​ប្រឈម​​កើត​ជំងឺ​ធាត់ច្រើន​ជាង​អ្នក​មាន​ក្រុម​ឈាមផ្សេង​ដោយមានជំនឿថា ​ជាតិពុល​អាច​ធ្វើ​ឱ្យកើត​ការរលាក​រ៉ាំរ៉ៃក្នុង​រាង​កាយ​បុរស អាចបណ្តាលឱ្យបុរសម្នាក់នោះធាត់​បាន ៕