ក្រុមអាវក្រហមលុបចោលគំរោងប្រមូលផ្ដុំនៅស្ថានីយទូរទស្សន៍ NBT
ក្រុមបាតុករអាវក្រហមកាលពីវេលា រសៀលថ្ងៃទី២៩ មេសា បានសំរេចលុបចោលវិញនូវគំរោងប្រមូលផ្ដុំរបស់ខ្លួននៅ ស្ថានីយទូរទស្សន៍ NBT ដែលគាំទ្រលោក នាយករដ្ឋមន្ដ្រីអាប់ភីស៊ីត ។ មេដឹកនាំក្រុមអាវក្រហមសំខាន់ៗថ្លែងថា មុននេះក្រុមអាវក្រហមមានគំរោងប្រមូលផ្ដុំនៅស្ថានីយទូរទស្សន៍ NBT ល្ងាចថ្ងៃទី២៩ មេសា ប៉ុន្ដែបានសំរេចលុបចោលវិញដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាជាមួយទាហាន និងប៉ូលិស ដែលអាចកើតឡើងជាយថាហេតុទៀត ៕
ចែករំលែកព័តមាននេះ