ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​​ជួញដូរ​​​​មនុស្ស​​​​​មាន​2​​សណ្ឋាន​​​គឺ​ផ្លូវ​​ភេទ​និង​ពលកម្ម​

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​​​ប៉ូ សំណាង ប្រធាន​​​​មជ្ឈមណ្ឌល​​​វប្ប​ធម៌​​​​ជាតិ​​និង​សីលធម៌​​សង្គម​​​​បាន​ថ្លែង​​ ថា តាម​ការ​​ស្រាវ​ជ្រាវ​​របស់​​មជ្ឈមណ្ឌល​​​​​វប្បធម៌​​​ជាតិ​និង​​សីលធម៌​​​​ សង្គម​បាន​​​ឱ្យ​​ដឹង​ថា ​ការ​ជួញ​​​ដូរ​​មនុស្ស​​មាន​លក្ខណៈ​​ពីរ​​​សណ្ឋាន​​គឺ​​​​ ទីមួយ​​ ការ​ជួញ​ដូរ​​​​ផ្លូវ​​​ភេទ​​ ទីពីរ ​ជួញដូរ​​​​ពលកម្ម​ ហើយ​​ការជួញ​ដូរ​​​ផ្លូវ​ភេទ​​​​នោះ​គឺ​​​បំបែក​​​​ជា​​បីរូប​​ភាព​​​ផ្សេង​ ទៀត​ ​គឺទីមួយ​ ​​រូប​ភាព​​​ជា​ក្រុម​នារី​​ម៉ាស្សា​ ទីពីរ​ ជា​

រាជធានី​ភ្នំពេញ ៖ លោក​​​ប៉ូ សំណាង ប្រធាន​​​​មជ្ឈមណ្ឌល​​​វប្ប​ធម៌​​​​ជាតិ​​និង​សីលធម៌​​សង្គម​​​​បាន​ថ្លែង​​ថា  តាម​ការ​​ស្រាវ​ជ្រាវ​​របស់​​មជ្ឈមណ្ឌល​​​​​វប្បធម៌​​​ជាតិ​និង​​សីលធម៌​​​​សង្គម​បាន​​​ឱ្យ​​ដឹង​ថា ​ការ​ជួញ​​​ដូរ​​មនុស្ស​​មាន​លក្ខណៈ​​ពីរ​​​សណ្ឋាន​​គឺ​​​​ ទីមួយ​​ ការ​ជួញ​ដូរ​​​​ផ្លូវ​​​ភេទ​​ ទីពីរ ​ជួញដូរ​​​​ពលកម្ម​ ហើយ​​ការជួញ​ដូរ​​​ផ្លូវ​ភេទ​​​​នោះ​គឺ​​​បំបែក​​​​ជា​​បីរូប​​ភាព​​​ផ្សេង​ទៀត​ ​គឺទីមួយ​ ​​រូប​ភាព​​​ជា​ក្រុម​នារី​​ម៉ាស្សា​ ទីពីរ​ ជា​ក្រុម​​នារី​​ខារ៉ា​អូខេ​​ ​​និង​​ទីបី ជា​ក្រុមនារី​​​ឡង់​សេ  ។

លោក​ប៉ូ សំណាង បាន​​​បញ្ជាក់​ថា  ក្រុម​​​នារី​​​ម៉ាស្សា​នៅ​ក្នុង​​រាជធានីភ្នំពេញ​​​មាននៅ​​​​៨៦០​​​​​កន្លែង​ ក្នុង​​ខណ្ឌ​ទាំង​៩​ ​​កំពុង​​បម្រើ​​សេវា​​ផ្លូវ​ភេទ​​​​​​១០០​​​%​ ​ ហើយ​​មាន​​មេដឹកនាំ​​ចំនួន​១២​​ក្រុម​​​ ស្មើ​១២​​នាក់ ។  ​ឯ​ក្រុម​​​នារី​​ខារ៉ា​អូខេ​​​វិញ​មាន​នៅ​​៧០​​កន្លែង​ក្នុង​​រាជធានីភ្នំពេញ​ ​ក្នុង​នោះ​​មាន​​​នារី​​ដែល​​ស្ម័គ្រ​​ចិត្ត​​ និង​​រងគ្រោះ​ចំនួន​​​៣.៥០០​នាក់​ កំពុង​​​បម្រើ​​ផ្លូវ​ភេទ​១០០%  ហើយ​​ក្រុម​ទី​​បី​គឺ​​ជា​ក្រុម​នារី​ឡង់​សេ​ មាន​ចំនួន​២.៩០០​​នាក់ក្នុង​​រាជ​ធានី​ភ្នំពេញ​​ កំពុង​បម្រើ​ផ្លូវ​​​ភេទ​៣​​០​% ។  ឯការ​​ជួញ​ដូរ​កម្លាំង​​​ពលកម្ម​​គឺ​​​កើត​មាន​នៅ​​​ភ្នំពេញ​​​ចំនួន​​២០​កន្លែង​ ស្មើនឹង​​២០​ក្រុមហ៊ុន ​​ក្រុម​នាំពលករចេញ​ទៅ​​ក្រៅ​ប្រទេស​តាម​របៀប​​​ទាក់​ទាញ​​​កម្លាំង​​​​នគរបាល​​​មូល​ដ្ឋាន​​រួមទាំង​អាជ្ញាធរ​​​ដើម្បី​​សហការ​ក្នុង​​​ការ​ចេញ​​លិខិត​​​​​ស្នាម​​​បញ្ជាក់​​​ដំឡើង​​​អាយុ​ឱ្យ​​គ្រប់​​អាយុ​ស្រប​ទៅតាម​​ច្បាប់​​រដ្ឋ​ធម្មនុញ្ញ​​​ ។ ជា​រៀង​​​រាល់​ឆ្នាំ​ មាន​យុវនារី​​​កម្ពុជា​​​៣០​ម៉ឺន​​នាក់​​បាន​ចាក​ចេញ​​​​ទៅ​បម្រើ​​​ការងារ​​​នៅ​​​ក្រៅ​ប្រទេស​​ ភាគ​ច្រើន​​​គឺជា​​នារី​មក​​ពី​តាម​បណ្តា​​​ខេត្ត​មាន​ជីវភាព​ខ្វះ​​ខាត​​ត្រូវ​​​​ចាក​ចេញ​ទៅ​ប្រទេស​​​​​ម៉ាឡេស៊ី​​​ ថៃ និង​កូរ៉េ  ។
លោក​​​ប៉ូ សំណាង  បានថ្លែង​​​​បែប​នេះ​​កាល​ពី​​ថ្ងៃ​ទី១៩ មករា  នៅ​មជ្ឈ​មណ្ឌល​​​​វប្ប​​​​ធម៌​​ជាតិ​​និង​​សីលធម៌​​​សង្គម​​ នៅ​ក្នុង​ពិធី​​​ផ្សព្វ​​ផ្សាយ​​​ទប់​ស្កាត់​​​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​ ការ​ជួញ​​ដូរ​​មនុស្ស​ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ឆ្នាំ​​២០១២​-​​២០១៤ ។

លោក​​ប៉ូ សំណាង ​បាន​បន្ត​ទៀត​ថា ​សកម្ម​ភាព​​ផ្សព្វ​ផ្សាយ​​​​ទប់​ស្កាត់​​ការ​ប្រើ​ប្រាស់​​​គ្រឿង​​ញៀន​​ ការ​ជួញ​ដូរ​មនុស្ស និង​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដែល​​ធ្វើ​​ចាប់​ពីឆ្នាំ​​២០១២​ដល់​២០១៤​ខាង​មុខ​នេះ លោក​​​​បាន​ទទួល​​ការ​អនុញ្ញាត​​ពី​​ក្រសួង​​មហា​ផ្ទៃ​​ឱ្យ​​ធ្វើ​កិច្ច​​​សហការ​ជាមួយ​ស្នង​ការ​​​​​ដ្ឋាន​នគរ​បាល​រាជធានីភ្នំពេញ ​​ស្នង​ការ​​​ដ្ឋាន​​​នគរ​បាល​​​ខេត្ត​​បន្ទាយ​មានជ័យ​ ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​​សៀម​រាប ដើម្បី​​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​​​​និង​​ចែក​​សៀវ​​ភៅ​​​​ជំនួយស្មារតីស្តីពី​​​ការ​​ទប់​​ស្កាត់​​​​ការ​ជួញ​​ដូរ​​​​ពលកម្ម​​​ទៅ​ក្រៅ​​​ប្រទេស ​​សម្រាប់​​នាយក​ដ្ឋាន​​​រដ្ឋ​បាល​​​ប្រើ​​ប្រាស់​​កម្លាំង​​​កម្មករ​ផ្សព្វ​ផ្សាយ​​​បន្ត​ដល់​និយោជិត​​ចំនួន​​​១ម៉ឺន​​ច្បាប់​​ចាប់ពី​​ឆ្នាំ​២០១២​ ​ដល់​​ឆ្នាំ​២០១៤​ខាង​មុខ​​​នេះ ។  ក្នុង​​នោះ​​​លោក​​​មាន​​បើក​​វគ្គ​បណ្តុះ​បណ្តាល​​​ចំនួន​​៣០​វគ្គ​​ ដោយ​អញ្ជើញ​ម្ចាស់​ផ្ទះ​សំណាក់​​​ សណ្ឋាគារ​​ និង​​ក្រុម​​ហ៊ុន​​នាំ​​ពលករ​​​ចេញ​​ទៅ​ក្រៅ​ប្រទេស​ ​ឱ្យ​មក​ចូលរួម​​​ដើម្បី​​ឱ្យ​​​​មាន​ការ​​​យល់​​​​ដឹង​អំពី​​ការ​​​ទប់​ស្កាត់​​​ការ​ប្រើ​ប្រាស់​​​គ្រឿង​ញៀន​​​​​ ការ​​ជួញដូរ​​មនុស្ស​ និង​បញ្ហា​​​គ្រោះ​ថ្នាក់​ចរាចរណ៍​​​​ដែល​​ជា​បញ្ហា​​​​កង្វល់​​របស់​រាជ​​រដ្ឋា​ភិបាល​កម្ពុជា ។ 

លោក​​​ប៉ូ សំណាង  បាន​​ថ្លែង​​អំណរ​គុណ​​ចំពោះ​​លោក​​នេត សាវឿន​ អគ្គ​​ស្នង​ការ​​នគរ​បាល​​ជាតិ លោក​គួច ម៉េង​លី និង​លោក​​​កែប ជុតិមា ​ផងដែរ ដែល​​បាន​​ចូលរួម​ជួយ​ឧបត្ថម្ភ​​គាំទ្រ​ដល់​មជ្ឈមណ្ឌល​​វប្បធម៌​​ជាតិ​និង​​សីល​ធម៌​​​សង្គម ៕