ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ញី​ជា​ឱសថ​បុរាណ​ជួយ​ព្យា​បាល​ជំងឺច្រើនមុខ

13 ឆ្នាំ មុន

ខ្ញី​ចាត់​ទុក​ថា ជាឱសថ​បុរាណ​មាន​គុណ​ប្រយោជន៍​ជា​ប្រភេទ​ថ្នាំ​រុក្ខ​ជាតិ​ជួយ​ព្យា​បាល​ ជំងឺ​បាន​ជា​ច្រើន​យ៉ាង​ដូច​ជា ខ្ញី​មាន​គុណ​សម្បត្តិ​គួរឱ្យ​កក់ក្តៅ​ រស​ជាតិ​ហឹរឆួល ក្លិន​ឈ្ងុយ​មាន​ប្រយោជន៍​ជួយ​រំលាយ​អាហារ​បណ្តេញ​ញើស​ បំបាត់​អាការៈហើមពោះ​ កាត់​បន្ថយកំហាកស្លេស្ម៍បំបាត់​ក្អកព្យា​បាល​គ្រុន​ផ្តា​សាយបន្ថយអាការៈ​ ស្រវឹង​លុប​បំបាត់​ភាព​ក្អួត​ចង្អោរឈឺ​ពោះ​ព្យា​បាល​ជំងឺក្រពះនិង​ជួយ​ សំរួលសរសៃ​ឈាម​។

ខ្ញី​ចាត់​ទុក​ថា ជាឱសថ​បុរាណ​មាន​គុណ​ប្រយោជន៍​ជា​ប្រភេទ​ថ្នាំ​រុក្ខ​ជាតិ​ជួយ​ព្យា​បាល​ជំងឺ​បាន​ជា​ច្រើន​យ៉ាង​ដូច​ជា ខ្ញី​មាន​គុណ​សម្បត្តិ​គួរឱ្យ​កក់ក្តៅ​ រស​ជាតិ​ហឹរឆួល ក្លិន​ឈ្ងុយ​មាន​ប្រយោជន៍​ជួយ​រំលាយ​អាហារ​បណ្តេញ​ញើស​ បំបាត់​អាការៈហើមពោះ​ កាត់​បន្ថយកំហាកស្លេស្ម៍បំបាត់​ក្អកព្យា​បាល​គ្រុន​ផ្តា​សាយបន្ថយអាការៈ​ស្រវឹង​លុប​បំបាត់​ភាព​ក្អួត​ចង្អោរឈឺ​ពោះ​ព្យា​បាល​ជំងឺក្រពះនិង​ជួយ​សំរួលសរសៃ​ឈាម​។

-ស្លឹក​ខ្ញី​មាន​គុណ​ប្រយោជន៍​បណ្តេញការ​​ស្ទះខ្យល់ ព្យាបាលក្រួសតំរងនោម និងជួយព្យា​បាល​ការហើមជាំ។
-ផ្កា​ខ្ញី​ក៏មាន​គុណ​ប្រយោជន៍ល្អ​ដល់​សុខ​ភាព​រាង​កាយ​ដោយជួយ​ក្នុង​ការ​បញ្ចុះ ព្រូន​និង​ជួយ​ទ្រទ្រង់​រាង​កាយ​ឱ្យ​មាន​សភាពស្រស់​ថ្លា។
-មើម​ខ្ញី​ជួយ​សំរាប់​បំបាត់​អាការៈគ្រុន​ផ្តា​សាយ
-ខ្ញីខ្ចី​និងខ្ញីចាស់ផ្តល់​នូវ​គុណប្រយោជន៍ផ្សេងៗពី​គ្នា ដូច​ជា​ខ្ញី​ខ្ចី​មាន​សភាព​ធ្វើ​ឱ្យ​កក់ក្តៅ​ដល់​រាង​កាយ​និង​មាន​រស​ជាតិ​ហឹរឆួល​ ​​​ជា​ហេតុធ្វើឱ្យ​មាន​គុណ​សម្បត្តិ​ល្អ​ដល់​ការ​ធ្វើ​ការ​របស់​តំរាង​នោម សួត និងក្រពះ ។

ចំណែក​ខ្ញី​ចាស់​មាន​រស​ជាតិ​ហឹរក្តៅ​ ជួយ​ក្នុង​ការ​បំបាត់​ការ​ចុកចាប់​ពី​សភាព​ត្រជាក់​បំបាត់​អាការៈហើម​ពោះ​និង​ជួយ​ធ្វើ​ឱ្យ​ចុងដៃ​ចុងជើង​ដែល​មាន​អាការៈ​ត្រជាក់​​មានសភាពកក់ក្តៅ​ជា​ប្រក្រតី៕