ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុង សុភី ធ្វើ​ឱ្យ​អ្នក​​ឆ្លង​ដែន​​ប្រេស៊ីល​​លើក​ទង់​.ស​ ខណៈ​​ពេជ្រ​ សីហា ចាញ់​​កណ្តាប់​​ដៃថៃ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឡុង សុភី​ មកពី​ក្លឹប​សាលវ័ន្ត​កីឡា វាយ​បំបាក់​ធ្មុង AMATEUR ជនជាតិ​ប្រេស៊ីល​ ឱ្យ​លើក​ទង់ជ័យ​ស ចុះ​ចាញ់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤ ខណៈ​កីឡាករ​ Pong Thong Jetsada ជន​ជាតិ​ថៃ​ ប្រើ​​​​កណ្តាប់​ដៃ​វាយ​​ឈ្នះ​ពិន្ទុ ពេជ្រ សីហា មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​ ​នៅ​លើ​សង្វៀនស្ថានី​យ​ទូរ​ទស្ស​ន៍​​ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​ទី​៧ មករា ។

 រាជធានី​ភ្នំពេញ ៖ ឡុង សុភី​ មកពី​ក្លឹប​សាលវ័ន្ត​កីឡា វាយ​បំបាក់​ធ្មុង AMATEUR ជនជាតិ​ប្រេស៊ីល​ ឱ្យ​លើក​ទង់ជ័យ​ស ចុះ​ចាញ់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​៤ ខណៈ​កីឡាករ​ Pong Thong Jetsada ជន​ជាតិ​ថៃ​ ប្រើ​​​​កណ្តាប់​ដៃ​វាយ​​ឈ្នះ​ពិន្ទុ ពេជ្រ សីហា មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​ ​នៅ​លើ​សង្វៀនស្ថានី​យ​ទូរ​ទស្ស​ន៍​​ប៉ុស្តិ៍​លេខ​៣ កាលពី​ថ្ងៃ​ទី​៧ មករា ។

សុភី ជួបAMATEUR លើក​នេះ​ គេមិន​​សូវ​ហ៊ា​នសម្រុក​ភ្លាម​នោះ​ទេ ព្រោះ​អ្នក​ប្រដាល់​ជន​ជាតិ​ប្រេស៊ីល​ ម្នាក់​នេះ​មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​​​ក៏​មិន​អន់​ខ្សោយ​ប៉ុន្មាន​ដែរ ។ ទឹក​ទី​១ និង​ទី២ AMATEUR ធ្វើ​ឱ្យ​សុភី ចង់​ភ័យ​ម្តង​ៗដែរ ​ប៉ុន្តែស្នៀត​កែង និង​ជង្គង់​របស់​សុភី​ ​​អាច​ទប់​ទល់​ពី​ការ​វាយ​សម្រុក​របស់​ AMATEUR បាន​ដោយ​ងាយបំ​ផុត​ ។​​ ទឹក​ទី​​៣ និង​ទី​៤ សុភី បាន​ដើរ​​​ចូល​បញ្ជូន​ស្នៀត​កណ្តាប់​ដៃ​វាយ​សំដៅ​មុខ​ AMATEUR មិន​ដក​ថយ​ឡើយ ជា​ពិសេស​នៅ​ទឹក​ទី​៤ សុភី​វាយ​សំដៅ​មុខ និងបុក​ជង្គង់​ចូល​ពេញៗ រហូត​ដល់​ថ្នាក់​​ AMATEUR តដៃ​លែង​កើត ។

Jetsada កំពូល​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​​ ពិត​​ជា​មិន​ធម្ម​តាមែន ​​ស្នៀត​កណ្តាប់​ដៃ​របស់​គេ​អាច​វាយ​ចេញ​បាន​យ៉ាង​រហ័ស​បំផុត​ និង​ចំទិស​ដៅ​បាន​ល្អ​ទៀត​ផង​ ។ ក្នុង​ទឹក​ទី​១​និង​ទី​២ ខណៈ​ពេល​ដែល​សីហា សម្រុក​ចូល​កៀក​ចាប់​វាយ​ជង្គង់​នោះ​ត្រូវ Jetsada ប៉ែង​ជើង​​ដួល​ទាំង​ជំ​ហរ​​​​ជាច្រើន​លើក​ច្រើន​សា ​តែក៏​ត្រូវ​អាជ្ញា​កណ្តាល​ព្រមាន​ជា​ញឹក​ញាប់​ដែរ​ព្រោះ​ខុស​នឹង​ច្បាប់​ប្រកួត ។ ចូល​ដល់​ទឹក​ទី​៣ សីហា​ នៅ​តែ​សម្រុក​ចូល​កៀក​បញ្ជូន​ស្នៀត​ដៃ​ម៉ាត់​សំដៅ​​មុខ​ Jetsada វិញម្តង​ តែបាន​រង​នូវ​ការ​វាយ​បក​សង​វិញ​ពី​ Jetsada យ៉ាង​ពេញ​ទំ​ហឹង​​ ។

នៅ​ទឹក​ទី​៣​Jetsada បាន​ម៉ាត់​ចូល​មុខ​ សីហា ពេញៗ​​​ធ្វើ​ឱ្យ​​បាត់​បង់​ជំ​ហរ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង​ ។ ប៉ុន្តែ​សីហា ចិត្ត​របស់​គេ​សឿង​ដែរ​នោះ មិន​ងាយ​ចុះ​ចាញ់​ឡើយ គឺ​គេ​ព្យាយាម​​តស៊ូ​ប្រកួត​រហូតទឹក​ចុង​​ក្រោយ​ដោយចាញ់​ត្រឹម​តែ​ពិន្ទុ​ប៉ុណ្ណោះ ។ ផាវ ភឿត មកពី​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ព្រះ​វិហារ សងសឹក សៅ ប៊ុននឿន​ មក​ពី​​​​ក្លឹប​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​វិញ ។ ជួប​គ្នា​លើក​មុន​នៅ​សង្វៀនស្ថានី​យទូរ​ទស្សន៍​​ប៉ុស្តិ៍លេខ​៥ ប៊ុននឿន យក​ឈ្នះ​ពិន្ទុ​ផាវ ភឿត ម្តង​ ប៉ុន្តែ​លើក​​​​​នេះ​ ផាវ ភឿត​ បាន​ប្រដៅ​វិញ​រាង​ធ្ងន់​ដៃ​បន្តិច​ហើយ ។

ស្នៀត​​កណ្តាប់​ដៃ​របស់​គេ​បាន​បង្ខំ​ឱ្យ​ប៊ុននឿន ដក​ថយ​អែប​ខ្សែ​រេញរហូត​។ ​​ចូល​ដល់​ទឹក​ទី​៤​ និង​ទី​៥ ប៊ុននឿន បើទោះ​ជា​គេ​ព្យាយាម​វាយ​បក​សង​វិញ​យ៉ាង​ណាក៏​ដោយ ​ក៏​គេច​មិន​ផុត​​ពី​ផ្ទាំង​ស៊ីប​របស់​ផាវ ភឿត ឡើយ ។ ចំណែក​ នួន ភិរក្ស មកពី​ក្លឹប​ក្រសួង​មហាផ្ទៃ​និង​​ លួន សុខខេង​ មកពី​ក្លឹប​សិង្ហ​កីឡា ក៏ជា​គូ​សង​សឹក​នឹង​គ្នា​ពី​មុន​មក​ដែរ ។ សុខខេង​ ធ្លាប់​បាន​យក​ឈ្នះ ភិរក្ស​ ដោយ​ពិន្ទុ​ម្តង តែ​លើក​នេះ​ភិរក្ស​ សង​សឹក​វិញបាន​សម្រេច​ម្តង ។ ប្រកួត​​​៥​ទឹក​​ពេញ​ ភិរក្ស​មាន​ប្រៀប​ជាង​សុខខេង​បន្តិច​បន្តួច​ប៉ុណ្ណោះ ​ប៉ុន្តែ​នៅ​ចុង​ទឹក​ទី​៥ កម្លាំង​ សុខ​ខេង បាន​ចុះ​ថម​ថយជាង ៕     សំអូន